ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាស្រ្តមានបំណុលជិត២ពាន់លានដុល្លារ ខណៈរដ្ឋមានជាង១១ ពាន់លានដុល្លារ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ តាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ សន្និធិ​បំណុល​សាធារណៈ ឬ​ភាសា​សាមញ្ញ​ហៅ​ថា បំណុល ដែល​រដ្ឋ​ជំពាក់​គេ​នោះ​មាន​តម្លៃ​សរុប ១១,២៤…

រាជធានី​ភ្នំពេញ ៖ តាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ សន្និធិ​បំណុល​សាធារណៈ ឬ​ភាសា​សាមញ្ញ​ហៅ​ថា បំណុល ដែល​រដ្ឋ​ជំពាក់​គេ​នោះ​មាន​តម្លៃ​សរុប ១១,២៤ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ស្ថាប័នហិរញ្ញវត្ថុ នានា​គឺ​មាន​តម្លៃ​សរុប​ប្រមាណ​ជា ៥១,៨ ពាន់​លាន​ដុល្លារ ។

ផ្អែក​តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា បំណុល​នេះ គឺ​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ ហើយ​សម្រាប់​រដ្ឋ គឺ​កម្ពុជា​បាន​ជំពាក់​ចិន​រហូត​ដល់​ទៅ ៣៧ ភាគរយ ជប៉ុន ១១ ភាគរយ ដោយឡែក​កូរ៉េ​ខាងត្បូង ៥ ភាគរយ បារាំង ៥ ភាគរយ ព្រមទាំង​បំណុល​មរតក​នោះ ៥​ភាគរយ​ដែរ ក្រៅពី​នោះ​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រមាណ​ជា ២១ ភាគរយ ធនាគារពិភពលោក​១២ ភាគរយ និង​ពហុភាគី​ផ្សេង​ៗ គឺ ៣ ភាគរយ ។

ផ្អែក​តាម​ទិន្នន័យ​បំណុល​ទាំងនោះ​មិន​ត្រូវ​បាន​ចាយវាយ​ផ្តេសផ្តាស​ឡើយ គឺ​ត្រូវ​បាន​យក​ទៅ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ផ្សេង​ៗ​ដែល​រួម​មាន ដូច​ជា ៖ ហេដ្ឋារចនាសម្ព័ន្ធ ៦៣ ភាគរយ និង មិនមែន​ហេដ្ឋារចនាសម្ព័ន្ធ ៣៧ ភាគរយ ដោយនៅ​ក្នុង​នោះ គឺ​មាន​តាំងពី​ដឹក​ជញ្ជូន ថាមពល ធារាសាស្ត្រ ផ្គត់ផ្គង់​ទឹក​ស្អាត អប់រំ សុខាភិបាល កសិកម្ម​ជាដើម ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា រីឯ​ដំណើរការ​សង​ប្រាក់​វិញ​នោះ គឺ​មិន​មាន​បញ្ហា​នោះ​ឡើង​ដោយនៅ​ក្នុង​ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ទូទាត់​បំណុល​ក្រៅប្រទេស​បាន​រហូត​ដល់​ទៅ ៤៩៥,២៦ លាន​ដុល្លារ​នៅ​ក្នុង​នោះ ៧៧ ភាគរយ​ជា​ការ​ទូទាត់​ប្រាក់​ដើម ហើយ ២៣ ភាគរយ ជា​ការ​ប្រាក់ ។ នេះ​គឺជា​របាយការណ៍​ទាក់ទង​នឹង​បំណុល​របស់​រដ្ឋ ប៉ុន្តែ​សម្រាប់​បំណុល​របស់​រាស្ត្រ​វិញ ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា ពលរដ្ឋ ឬ​រាស្ត្រ​ដែល​ស្ថិត​នៅ​ក្នុង​បំណុល គឺ​មាន ប្រមាណ​ជា ២,២ លាន​នាក់ នៅ​ក្នុង​នោះ​ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បំណុល​សរុប​មាន​តម្លៃ ៥១,៨ ពាន់​លាន​ដុល្លារ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ជាប់បំណុល​ទាំងនេះ​ភាគរយ គឺ​ការ​ជួញដូរ​រាយ​មាន ១៧,៦ ភាគរយ ការ​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន ១៣,៥ ភាគរយ ការ​ជូ​ញ​ដូ​អចលនទ្រព្យ ៩,៨ ភាគរយ ការ​ឱ្យ​ខ្ចី​ជា​បុគ្គល ៩,៨ ភាគរយ សំណង់​ប្រមាណ​ជា ៩,៥ ភាគរយ ការ​ជូ​ញ​ដូរ​ដុំ ៩ ភាគរយ កសិកម្ម ៩ ភាគរយ កម្មន្តសាល ៤,៤ ភាគរយ ហើយ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ៤ ភាគរយ ។

ទន្ទឹម​នឹង​ពលរដ្ឋ​ដែល​ជា​អ្នក​ដែល​ជាប់បំណុល ពលរដ្ឋ​ដែល​មាន​លុយ​ដាក់​នៅ​ធនាគារ គឺ​មាន​រហូត​ដល់​ទៅ ១៦,៧ លាន​នាក់ ស្មើ ៤៥,៧ ពាន់​លាន​ដុល្លារ ដោយ​តួរ​លេខ​នេះ គឺ​បូក​បញ្ចូល​ទាំង​អ្នក​ដែល​ជំពាក់​ធនាគារ​ដែល​គេ​តម្រូវ​ឱ្យ​បើក​គណនី​ដាក់​ប្រាក់​សម្រាប់​សង​វិញ​ផង​ដែរ ។

នេះ​គឺជា​ស្ថានភាព​ពិតប្រាកដ​នៃ​បំណុល​របស់​រដ្ឋ និង​បំណុល​របស់​រាស្ត្រ​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ដំណើ​ការ​គ្រប់គ្រង និង​ដោះស្រាយ​បំណុល​នោះ គឺ​មាន​ស្ថានភាព​ជា​ប្រក្រតី ប៉ុន្តែ​អ្វី​ដែល​មាន​ស្ថានភាព​គួរ​ឱ្យ​កត់សំគាល់​ហើយ​លេចធ្លោរ​នោះ គឺថា អនុ​បាត​នៃ​ឥណទាន មិន​ដំណើរការ​មានការ​កើនឡើង​ចំពោះ​បំណុល​រាស្ត្រ ស្រប​ពេល​ដែល​មានការ​ថមថយ​កំណើន​ឥណទាន ។ អនុ​បាត​ឥណទាន​មិន​ដំណើរការ​សម្រាប់​ធនាគារ គឺ​បាន​កើនឡើង​ដល់​ទៅ ៥,៤ ភាគរយ ហើយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ដល់​កម្រិត ៦,៧ ភាគរយ ប៉ុន្តែ​ជា​រួម គឺ​ស្ថិត នៅ​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ។

មក​ដល់​ពេល​នេះ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា មាន​ធនាគារពាណិជ្ជ​សរុប ៥៨ ធនាគារ​ឯកទេស ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់ បញ្ញើរ មាន ៨៣ គ្រឹះស្ថាន​ឥណទាន​ជនបទ ១១៤ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ ១៦ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ៣៣ គ្រឹះស្ថាន​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​១ ការិយាល័យ តំណាង​ធនាគារ​បរទេស ៥ និង​អាជីវកម្ម​ប្តូ​ប្រាក់ សរុប ២.៩១៥ កន្លែង ៕ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ