ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បែកក្បាលហូរឈាមស្រោចខ្លួន ហើយបានរៀបរាប់ប្រាប់គេឯងថា នាងត្រូវគេបិទទ្វារវាយបណ្តាលរបួសធ្ងន់ ។ លុះពេលកម្លាំងសមត្ថកិច្ចមកទាន់ ក៏នាំនាងទៅសង្គ្រោះសិន កើតឡើងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
បើតាមប្រជាពលរដ្ឋបានប្រាប់ថា ស្ត្រីដែលត្រូវបានគេវាយបែកក្បាលហូរឈាមដើរយំពីទិសខាងកើត មកតាមផ្លូវជាតិលេខ៦ ហើយមកអង្គុយយំក្បែរការ៉ាសសាំងឃើញហូរឈមស្រោចខ្លួន ។ នារីរងគ្រោះមានអាយុប្រមាណ១៥ ទៅ១៦ឆ្នាំ ដែលពាក់អាវយឺលឿងដៃខ្លី ពាក់ខោជើងខ្លី និងចងអំបោះដៃពណ៌ក្រហមទាំងសងខាង ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ក្រោយឃើញស្ត្រីរងគ្រោះអង្គុយយំ ហើយបានសួរនាំដោយនាងនិយាយប្រាប់ថា «ខ្លួនត្រូវគេចាក់សោក្នុងផ្ទះ ហើយវាយរហូតបែកក្បាល ហើយបានរត់គេចរួចចេញមកក្រៅឱ្យគេជួយតែម្តង» ។
ក្រោយសាកសួររួចមិនទាន់ប្រាប់រឿងរ៉ាវអស់ផង ក៏ត្រូវសមត្ថកិច្ចបានមកដល់នាំយកនាងទៅសង្គ្រោះ។ ក្រោយឃើញមានកម្លាំងនគរបាលដែលប្រចាំបញ្ជាក្បែរនោះ បាននាំយកនាងទៅសង្គ្រោះដោយលាងរបួសនៅមន្ទីពេទ្យបង្អែក ក្រុងសិរីសោភ័ណ ។
ភ្លាមៗសមត្ថកិច្ចបញ្ជាក់ថា មិនទាន់បានសួរនាំនៅឡើយទេ ពេលនេះកំពុងអោយពេទ្យលាងរបួសសិនព្រោះនាងរបួសបែកក្បាលហូរឈាមខ្លាំង តែគ្រាន់តែដឹងថា ស្ត្រីរងគ្រោះបែកក្បាលហូតរឈាមតែប៉ុណ្ណោះ តែមិនទាន់ដឹងមូលហេតុនៅឡើយទេ ។
ចែករំលែកព័តមាននេះ