ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​បុគ្គលិក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​៨​ម៉ឺន​ដុល្លារ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ បាន​នាំ​ខ្លួន​បុគ្គលិក​ម្នាក់ ផ្នែក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ ពាក់​ពន្ធ​ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ បាន​នាំ​ខ្លួន​បុគ្គលិក​ម្នាក់ ផ្នែក​ចែកចាយ​ថ្នាំលាប​ប្រចាំ​តំបន់ ទៅ​តុលាការ ពាក់​ពន្ធ​ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន ប្រមាណ​ជិត ៨​ម៉ឺន​ដុល្លារ​អា​មេ រិ​ក ក្រោម​រូបភាព ប្រមូលប្រាក់​ពី​អតិថិជន រួច​ហើយ មិន​បាន​បង់​ឲ្យ​ក្រុមហ៊ុន​ទេ ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ជនសង្ស័យ​មានឈ្មោះ ម៉េ​ង កោ​សា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​លក់ដូរ ក្រុមហ៊ុន​ថ្នាំលាប​មួយ​។ ជនសង្ស័យ​មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មី ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ ។

អង្គហេតុ នៃ​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ភាគី​ខាង​ក្រុមហ៊ុន ដែល​បាន​ចោទប្រកាន់​ពី​បទ​. កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ៧៩,៦៨០​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​ជនសង្ស័យ​បាន​ចូល​បម្រើ​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន តាំងពី​ខែមេសា ឆ្នាំ​២០១៧ ផ្នែក​លក់ ប្រចាំ​តំបន់​បី មាន​ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្ត​កំ​ពង​ឆ្នាំ ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​មាន​ភារកិច្ច យក​ថ្នាំលាប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន ទៅ​លក់​ឲ្យ​អតិថិជន និង​ប្រមូលប្រាក់​ពី​អតិថិជន យក​មក​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ ដែល​ទទួល​បាន​ប្រាក់ខែ ចំនួន​៤២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​។ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ បំណុល​របស់​អតិថិជន បាន​ទិញ​ថ្នាំលាប​គ្រប់​ប្រភេទ ក្រោម​ការ​គ្រប់គ្រង​របស់​ឈ្មោះ ម៉េ​ង កោ​សា មានការ​កើនឡើង ដូច្នោះ​ក្រុមហ៊ុន​មានការ​សង្ស័យ ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​បញ្ជី​របស់​ឈ្មោះ ម៉េ​ង កោ​សា លទ្ធផល​អតិថិជន​គេ​បាន​បង់​រួចរាល់​ហើយ សរុប​ទឹកប្រាក់ ៧៩,៦៨០​ដុល្លារ​អា​មេ​រិ​ក តែ​ជាក់ស្តែង​ឈ្មោះ ម៉េ​ង កោ​សា មិន​បាន​យក​ប្រាក់​ទាំងអស់ ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ទេ ពោល​គឺ​ជនសង្ស័យ​រូប​នេះ មានគំនិត​ទុច្ចរិត បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​ទុក​យក​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ កន្លង​មក​ភាគី​ខាង​ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ឈ្មោះ ម៉េ​ង កោ​សា ធ្វើ​កិច្ចសន្យា​សង​ប្រាក់​ជា​បន្តបន្ទាប់ ផង​ដែរ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​អ្នក​រកស៊ី ជនសង្ស័យ ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​ក្រុមហ៊ុន តាម​កិច្ចសន្យា​នោះ​ឡើយ ទើប​ក្រុមហ៊ុន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​អនុវត្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ