ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីជាង២០ឆ្នាំ ក្រុមហ៊ុនរថយន្តអ៊ីតាលី Lamborghini ចេញឡូហ្គោនិមិត្តសញ្ញា​ថ្មី​

4 អាទិត្យ មុន

(អន្តរជាតិ)៖ នៅថ្ងៃទី២៨ ខែមីនានេះ Lamborghini បានបង្ហាញឡូហ្គោនិមិត្តសញ្ញាជាផ្លូវការថ្មី ដែលបង្ហាញពីការវិវត្តន៍ដ៏សំខាន់មួយសម្រាប់ម៉ាកយីហោរថយន្តដ៏ល្បីមួយនេះបន្ទាប់ពីជាងពីរទសវត្សរ៍។ ការកែប្រែនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់ Lamborghini ដោយសង្កត់ធ្ងន់ទៅលើនិរន្តរភាព…

(អន្តរជាតិ)៖ នៅថ្ងៃទី២៨ ខែមីនានេះ Lamborghini បានបង្ហាញឡូហ្គោនិមិត្តសញ្ញាជាផ្លូវការថ្មី ដែលបង្ហាញពីការវិវត្តន៍ដ៏សំខាន់មួយសម្រាប់ម៉ាកយីហោរថយន្តដ៏ល្បីមួយនេះបន្ទាប់ពីជាងពីរទសវត្សរ៍។ ការកែប្រែនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់ Lamborghini ដោយសង្កត់ធ្ងន់ទៅលើនិរន្តរភាព និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មរថយន្តស្ព័រប្រណីត។

និមិត្តសញ្ញាចាស់

ការ​រចនា​ឡូហ្គោ​ថ្មី​របស់ក្រុមហ៊ុនរថយន្តអ៊ីតាលី Lamborghini គឺ​សាមញ្ញ​មិនមានអ្វីប្រែប្រួលច្រើននោះទេ ប៉ុន្តែលេចជាមួយនឹង​ឡូហ្គោ​ថ្មី ពណ៌ខ្មៅ និងស បន្ថែមពីលើពណ៌មាស។

និមិត្តសញ្ញាថ្មី

និមិត្តសញ្ញាថ្មីនេះផ្លាស់ប្តូរតិចតួចបំផុតដោយនិមិត្តសញ្ញា គោ បែប 3D ឥឡូវនេះបានផ្លាស់ប្តូរទៅជាទម្រង់ 2D ពាក្យរបស់ Lamborghini ត្រូវបានពង្រីកធំ និងងងឹតជាងនិមិត្តសញ្ញាចាស់។

និមិត្តសញ្ញាថ្មី

នេះជាលើកទី៥ ហើយដែលក្រុមហ៊ុនរថយន្តអ៊ីតាលី Lamborghini បានផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួនចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងលើពិភពលោកក្នុងឆ្នាំ ១៩៦៣។  

Lamborghini ត្រូវបានបង្កើតឡើងដោយលោក Ferruccio Lamborghini ។ រថយន្តដំបូងរបស់ Lamborghini គឺម៉ូដែល 350 GT ដែលត្រូវបានណែនាំនៅក្នុងកម្មវិធី Torino Motor Show ក្នុងឆ្នាំ១៩៦៣៕ ប្រភព៖ CARBUZZ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ