ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ហាម​មិន​ឱ្យ​លេង​ជះ​ទឹក បា.ញ់​ទឹក លាប​ធ្យូង ប៉ាត​ម្សៅលើអ្នកដំណើរ​តាម​ដង​ផ្លូវ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ទេ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា​នេះ​ថា ដើម្បី​រក្សា​បាន នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា​នេះ​ថា ដើម្បី​រក្សា​បាន នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រក្សា​បាន​នូវ​ប្រពៃណី​ជាតិ និង​សេចក្ដី​ថ្លៃថ្នូរ​ដ៏​ផូរផង់​របស់​ជាតិ​យើង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ ជា​យុវជន​យុវនារី សិស្ស និស្សិត និង​កម្មករ កម្មការិនី​ទាំងអស់ ដូច​ខាងក្រោម ៖

១-​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​។
២-​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។
៣-​ហាមឃាត់​ការ​លេងល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ​ទឹក​កខ្វក់ គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ ឬ​ឧបករណ៍​ផ្សេង​ៗ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​យានយន្ត ព្រោះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​អាយុជីវិត​បង្ក​របួស​ស្នាម ឬ​ខូចខាត​ទ្រព្យសម្បត្តិ​។​ល​។
៤-​ហាមឃាត់​ការ​នាំ​ចូល ចែកចាយ ទិញ​លក់ និង​អុជ​ផាវ ព្រមទាំង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដែល​អាច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល បង្ក​អសន្តិសុខ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់ ព្រមទាំង​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​។
៥-​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ប្រុង​ប្រយ័ត្ន និង​ម្ចាស់​ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បី​រក្សា​បាន​នូវ​ទ្រព្យសម្បត្តិ អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ​។
៦-​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន យុវនារី ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យ​បាន​ច្រើន​កុះករ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ ក្មួយ​ៗ ជា​យុវជន យុវនារី​សិស្ស និស្សិត និង​កម្មករ​-​កម្មការិនី​ទាំងអស់​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ