ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន ស្ពាន​អាកាស “​មរតក​តេ​ជោ​” ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ចាប់ពី​ថ្ងៃ​ទី​០១ មេសា

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រាជធានី​ភ្នំពេញ ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ របស់​សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រាជធានី​ភ្នំពេញ ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ របស់​សម្តេច​មហា​បវរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​លេខ​០១៣/២៤ លស​.​គ ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ស្ពាន​អាកាស “​មរតក​តេ​ជោ​” កម្ពស់​ពីរ​ជាន់ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី សម្តេច​តេ​ជោ ប៊ុ​ន សែន​, មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កង​យោធពលខេមរភូមិន្ទ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ជា​អ្នក​ទទួល​ការ​សាងសង់ ។

បច្ចុប្បន្ន ការ​សាងសង់​ស្ពាន​អាកាស “​មរតក​តេ​ជោ​” ជាន់​ទី​២ ដំណាក់កាល​ទី​១ ដែល​ត​ភ្ជាប់​ចរាចរ​រវាង​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​ព្រះ​មុនី​វង្ស បាន​សម្រេច​ស្ទើរ​ទាំងស្រុង និង​នៅ​សេសសល់​ការងារ​មួយ​ចំនួន​តូច ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៤ នេះ​។ ចំពោះ​មុខ ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ក៏​ដូច​ជួយ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​បាន​មួយ​កម្រិត​ត្រង់​ចំណុចប្រសព្វ​មហាវិថី​ទាំង​បី សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នូវ​ស្ពាន​អាកា​សី “​មរតក​តេ​ជោ​” ជាន់​ទី​២ ដំណាក់កាល​ទី​១ ដែល​ត​ភ្ជាប់​ចរាចរ​រវាង​មហាវិថី សម្ដេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​ព្រះ​មុនី​វង្ស ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ តទៅ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជួន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​គោរព​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំងអស់​គ្នា ៕

default
default
default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ