ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិតម្នាក់ពាក់ព័ន្ធស៊ីដា.ច់ប្រាក់គេជាង២​ម៉ឺនដុល្លារ រឿងរត់ការនាំមនុស្សចេញទៅក្រៅប្រទេស ត្រូវតុលាការ​ចេញដីកាឃុំខ្លួន

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បាន

0:00
0:00

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យកណ្ដាលម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ ឆបោក ក្រោមរូបភាពស៊ីដាច់ប្រាក់គេជាង២​ម៉ឺនដុល្លារ ដែលទទួលយកទៅរត់ការនាំមនុស្សចេញទៅក្រៅ ប្រទេសដែលមិនបានជោគជ័យ ។

ជនសង្ស័យឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤​ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៤អឺ១ ផ្លូវលេខ ២១៧ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សូមជម្រាបថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យជំនាញ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកវរៈសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនទណ្ឌិតម្នាក់ នៅចំណុចផ្លូវលេខ១៨២ សង្កាត់អូរឫស្សី២ ខណ្ឌ​៧មករា រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឱ្យដឹងថា ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការអនុវត្តតាមអំណាចសាលដីការបស់សាលាឧទ្ធ រណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធា​នីភ្នំពេញ ដោយផ្តន្ទាទោសឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤​ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល​១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣៤E1 ផ្លូវលេខ២១៧ សង្ការអូរឫស្សីទី២ ខណ្ឌ៧មករា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត្រា​៣៧៧ មាត្រា​៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សាលដីកាបង្គាប់ឱ្យជនជាប់ចោទសងសំណងការខូចខាតចំនួន ២៥ ៧២៥ ដុល្លារអាម៉េរិក និងសំណងជំងឺចិត្តចំនួន ៨ ០០០ ០០០ រៀល ទៅឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ។ សំអាងហេតុសាលដីកាព្រហ្មទណ្ឌកំពូលនោះ បានចូលជាស្ថាពរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ មានអនុភាពអនុវត្តតាមច្បាប់ គប្បី​សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទដើម្បីអនុវត្តទោស ទៅតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ