ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ធំៗ​សម្រុក​ដឹក​ធ្យូង​រាប់​សិប​តោន​ចូល​ទៅ​ទឹកដី​វៀតណាមយ៉ាងរំភើយ​

4 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​ធុន​ធំ និង​ប្រភេទ​រថយន្ត​ច្នៃ​បាន​សម្រុក​ដឹក​ធ្យូង​ពី​ស្រុក​ខ្មែរ​ចូល​ទៅ​កាន់​ស្រុក​វៀត​ណា​ក្នុង​មួយ​យប់​ៗ​រាប់​សុទ្ធ​តោន តាម​ច្រក​ទ្វេរ​ភាគី​ជ័យ​ឃ្លាំង​ស្រុក​ស្នួល ដោយ​មិនដឹង​ថា មានច្បាប់​ទម្លាប់​ឬ​យ៉ាងណា​នោះ​ទេ ។ សកម្មភាព​ដឹក​ជញ្ជូន​ធ្យូង​ឆ្លង​ដែន​របស់​ឈ្មួញ​ខាងលើ ហាក់​មាន​ភាព​រលូន​ដោយ​មិន​មានការ​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ណា​ឡើយ…

ខេត្តក្រចេះ ៖ រថយន្ត​ធុន​ធំ និង​ប្រភេទ​រថយន្ត​ច្នៃ​បាន​សម្រុក​ដឹក​ធ្យូង​ពី​ស្រុក​ខ្មែរ​ចូល​ទៅ​កាន់​ស្រុក​វៀត​ណា​ក្នុង​មួយ​យប់​ៗ​រាប់​សុទ្ធ​តោន តាម​ច្រក​ទ្វេរ​ភាគី​ជ័យ​ឃ្លាំង​ស្រុក​ស្នួល ដោយ​មិនដឹង​ថា មានច្បាប់​ទម្លាប់​ឬ​យ៉ាងណា​នោះ​ទេ ។

សកម្មភាព​ដឹក​ជញ្ជូន​ធ្យូង​ឆ្លង​ដែន​របស់​ឈ្មួញ​ខាងលើ ហាក់​មាន​ភាព​រលូន​ដោយ​មិន​មានការ​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ណា​ឡើយ ដោយសារ​ការ​ដឹក​ជញ្ជូន​ចូល​ច្រក​នោះ ពុំ​មាន​មន្ត្រី​ណា​ឃាត់​ត្រួតពិនិត្យ​រក​ឯកសារ​ពាក់ព័ន្ធ​នោះ​ឡើយ ពោល​គឺ​ឃើញ​រថយន្ត​ឆ្លងកាត់​ទឹកដី​ខ្មែរ​ចូល​ទៅ​ទឹកដី​វៀតណាម​យ៉ាងរំភើយ​។

ជាក់ស្តែង ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ ២០២៤​នេះ មាន​រថយន្ត​ប្រភេទ​វ៉េ​អង និង​រថយន្ត​ច្នៃ​ធំ​ៗ​ជា​ច្រើន​គ្រឿង ខ្លះ​គ្រប​តង់​ពីលើ​ដឹក​ជ​ញ្ជូ​ង​ធ្យូង​ឆ្លង​ដែន​ទៅ​វៀតណាម តាម​ច្រក​ជ័យ​ឃ្លាំង ស្ថិត​ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​យ៉ាង​សកម្ម ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​វ៉េ​អង និង​រថយន្ត​ច្នៃ​ធំ​ៗ​ទាំងនោះ​បាន​ប្រមូល​ដឹក​ជញ្ជូន​ធ្យូង​ចេញពី​ចំណុច​ផ្សេង​ៗ​គ្នា ដោយ​មួយ​ចំនួន​ដឹក​ចេញពី​ភូមិ​អូ​ស្នែង​ប្រឹស ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ឆ្លងកាត់​ស្រុក​ស្នួល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​វៀតណាម​តាម​ច្រកព្រំដែន​ជ័យ​ឃ្លាំង​បាន​យ៉ាង​រលូន ដោយ​គ្មា​ការ​ទប់ស្កាត់ ៕

អត្ថបទសរសេរ ដោយ