ម៉ូតូកង់បីបុ.កជាមួយម៉ូតូ ឆេះទាំង២គ្រឿង ផ្អើលអ្នកជិតខាងជួយទា.ញមនុស្សចេញពីអណ្តា.តភ្លើ.ង (មានវីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូកងបីបុ.កជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា យ៉ាងពេញទំហឹង
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូកងបីបុ.កជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា យ៉ាងពេញទំហឹង
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូកងបីបុ.កជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា យ៉ាងពេញទំហឹង បណ្តាលឱ្យឆាបឆេះម៉ូតូទាំង២គ្រឿង និងរបួសធ្ងន់២នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវកែងមុខវត្តម៉ាឡៃ ស្ថិតភូមិភូមិម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូកង់បី១គ្រឿងបានបើកបរក្នុងទិសដៅពីកើតមកលិច និងម៉ូតូហុងដាឌ្រីមបើកបរក្នុងទិសដៅពីត្បូង ហើយបត់ផ្លូវកែងទៅកើតក៏បានបុ.កគ្នាយ៉ាងពេញទំហឹងលាន់សូរផាំង បណ្តាលឱ្យឆាបឆេះទាំង២គ្រឿង និងរបួសធ្ងន់២នាក់មានស្រី១នាក់ និងបុរស១នាក់ ត្រូវអ្នកជិតខាងទាញចេញអណ្តាតភ្លើងកំពុងឆាបឆេះត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកម៉ាឡៃភ្លាមៗ។
នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឱ្យឆាបឆេះម៉ូតូ២គ្រឿង និងមនុស្ស២នាក់របួសនិងឆេះភ្លើងត្រូវបានអូសទាញចេញពីអណ្តាតភ្លើងហើយបាននាំគ្នាយកទាំងជះ និងបាញ់ពន្លត់ដែរ តែមិនរលត់ដោយឆាបឆេះយ៉ាងពេញទំហឹង បណ្តាលឱ្យឆេះម៉ូតូ២គ្រឿងអស់ទាំងស្រុង។
មន្ត្រីនគរបាលចរាចរណ៍ស្រុកម៉ាឡៃបានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍បង្កអោយឆាបឆេះម៉ូតូ២គ្រឿងមានម៉ូតូហុងដាឌ្រីម១គ្រឿងនិងម៉ូតូវ៉េវជាប់កង់បី១គ្រឿងបានបើកបរទិសដៅបញ្ច្រាស់ទិសគ្នាបានបុកគ្នាពេញទំហឹង បណ្តាលឱ្យមានការឆាបឆេះអស់ម៉ូតូ២គ្រឿង និងមានរបួសធ្ងន់២នាក់ ស្រី១នាក់ និងបុរស១នាក់ ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យបង្អែកស្រុកម៉ាឡៃដែលស្គាល់អ្នករស់នៅស្រុកម៉ាឡៃ ៕
ចែករំលែកព័តមាននេះ