ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់តាំងសុខៗ! ឡានអគ្គិសនី១គ្រឿងបញ្ឆេះខ្លួនឯង បើកបុ.ក របួសមនុស្ស​ច្រើននាក់​

4 អាទិត្យ មុន

ប្រទេសចិន ៖ Zeekr Intelligent Technology ដែលជាអង្គភាពរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិត

ប្រទេសចិន ៖ Zeekr Intelligent Technology ដែលជាអង្គភាពរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន Geely Holding Group កាលពីពេលថ្មីៗនេះ បានសុំទោសជាសាធារណៈ បន្ទាប់ពីរថយន្តអគ្គិសនី១គ្រឿងរបស់ខ្លួន ដំណើរការម៉ាស៊ីនមិនបានរំពឹងទុកដោយខ្លួនឯង ហើយបើកបុកបង្កឱ្យមនុស្ស៥នាក់រងរបួស ក្នុងចំណោមនោះមានក្មេងម្នាក់ផងដែរ នៅឯការពិព័រណ៍អន្តរជាតិរថយន្តថាមពលថ្មី ដែលធ្វើឡើងក្នុងទីក្រុងណានជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ប្រភពពីសារព័ត៌មានចិន Yicai Global និង Thatsmags កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា Zeekr ដែលមានមូលដ្ឋាននៅទីក្រុងនីងបូ (Ningbo) ភាគឦសានខេត្ត Zhejiang បានលើកឡើងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ថា គ្មានការគំរាមកំហែងដល់អាយុជីវិតលើជនរងគ្រោះទាំង៥នាក់នោះទេ ហើយជនរងគ្រោះ៣នាក់ បានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីត្រួតពិនិត្យសុខភាពរួចរាល់។

ខ្សែអាត់វីដេអូបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញអំពីរថយន្តម៉ូដែល Zeekr X ដែលជារថយន្តស្ព័រប្រណិតតូចច្រឡឹង១គ្រឿង កំពុងដាក់តាំងបង្ហាញសុខៗ ស្រាប់តែដំណើរការម៉ាស៊ីនខ្លួនឯង ខណៈដែលមានអ្នកទស្សនាការតាំងពិព័រណ៍ម្នាក់កំពុងនៅក្នុងរថយន្តនោះ មុនពេលរថយន្តបើកបុកចូលទៅក្នុងកន្លែងតាំងពិព័រណ៍រថយន្តរបស់ក្រុមហ៊ុន BYD ដែលនៅក្បែរនោះ។

ភាគីក្រុមហ៊ុនរថយន្តបានអះអាងថា ឧបទ្ទវហេតុនេះ គឺជាកំហុសលើការគ្រប់គ្រង ដោយសារតែរថយន្តបង្កហេតុ មិនបានកំណត់ឱ្យត្រឹមត្រូវនូវមុខងារតម្រូវសម្រាប់ការតាំងពិពណ៌នោះទេ ប៉ុន្តែជំនួសមកវិញរថយន្តនោះបែរជាកំណត់មុខងារនៃការចត និងការបើកបរប្រកបដោយតុល្យភាពទៅវិញ។

លើសពីនេះ ក្រុមហ៊ុនបានបន្ថែមថា ក្រុមហ៊ុនកំពុងតែធ្វើការត្រួតពិនិត្យរថយន្តដែលដាក់តាំងបង្ហាញទាំងអស់នៅក្នុងប្រទេសចិន ដើម្បីជៀសវាងគ្រោះថ្នាក់ស្រដៀងគ្នានេះកើតឡើងម្ដងទៀត ក៏ដូចជាសហការយ៉ាងសកម្មជាមួយអ្នករៀបចំការតាំងពិព័រណ៍ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយ​ផល​វិបាកនៃឧបទ្ទវហេតុនេះដោយការទទួលខុសត្រូវ ៕ (ប្រភព ៖ Yicai Global និង Thatsmags)

សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូ ៖

https://www.youtube.com/watch?v=0qqSBb2ZDbU

https://www.facebook.com/kunlungit/videos/736010441950779

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ