ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួល​​ជោគ​ជ័យ​​កម្ម​វិធី​​សប្បុរស​ធម៌​​របស់​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ស្រប​​នឹង​​ឱកាស​​ពិសេស​​ទិវា​​កុមារ​​អន្តរ​ជាតិ​ ​១ មិថុនា ​​ព្រឹត្តិការណ៍​ហ្វេស​ប៊ុក​​សប្បុរសធម៌​​បាន​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ប្រមូល​ថវិកា​ជួយ​​ដល់​ក្រុម​កុមារ​ឥតទី​ពឹង​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាពខ្វះ ​ខាតក្នុង​សមាគម ​UNA CAS។ ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើងនៅ​ឯផ្សារ​ទំនើប​ស៊ីធីម៉ល​ជាន់​​ទី២​ក្នុង​​រាជ​ធានី​

រាជ​ធានី​ភ្នំពេញ ៖ ​ស្រប​​នឹង​​ឱកាស​​ពិសេស​​ទិវា​​កុមារ​​អន្តរ​ជាតិ​ ​១ មិថុនា ​​ព្រឹត្តិការណ៍​ហ្វេស​ប៊ុក​​សប្បុរសធម៌​​បាន​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ប្រមូល​ថវិកា​ជួយ​​ដល់​ក្រុម​កុមារ​ឥតទី​ពឹង​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាពខ្វះ ​ខាតក្នុង​សមាគម ​UNA CAS។ ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើងនៅ​ឯផ្សារ​ទំនើប​ស៊ីធីម៉ល​ជាន់​​ទី២​ក្នុង​​រាជ​ធានី​ភ្នំពេញ ដោយមានការចូលរួម​ពី​បណ្តា​មិត្តភក្តិហ្វេសប៊ុកប្រមាណ​៦០០នាក់​ដែល​ជាសិស្ស និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ ពាណិជ្ជ​​ករ បុគ្គលិកអង្គការ មន្ត្រីរដ្ឋាភិបាល កុមា​រា ​កុមារី រួមទាំងសិល្បករ សិល្បការិនី តារា​ចំរៀង​​ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា​កញ្ញា មាស សុខសោភា ពូឃ្លាំង តារាបង្ហាញ​ម៉ូដ​Cam​bodia Super Model ក្រុមសៀក​រហស្ស​​កម្មសូឡូ ក្រុមកំប្លែងCTN ដែលដឹកនាំ​ដោយ​លោកវិចទ័រ ក្រុមតន្រ្តី Animation ពិធី​ករនិងពិធីការិនីនៃទូរទស្សន៍អាស៊ីអាគ្នេហ៍គឺលោក Boom ​កញ្ញា​លីន​ដា ព្រមទាំងក្រុម​ចំរៀង P2 និងក្រុមរាំ BD ផងដែរ។

ដោយមានការអញ្ជើញជាអធិបតី​ដ៏ខ្ពង់​ខ្ពស់ពីលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​​​​​ព៌ត័មានបានញ៉ាំងឱ្យកម្មវិធីនេះកាន់​តែ​មាន​ភាពស្រស់បំព្រង ហើយមានអត្ថន័យដែល
ជា​កំលាំងចិត្តដ៏សំខាន់ដល់មិត្តភក្តិហ្វេសប៊ុក​ទាំង​អស់ដែលចូលរួមក្នុងកម្មវិធី។ កម្មវិធីបានចាប់ផ្តើមដោយសុន្ទរកថាបើករបស់លោកស៊ីវ សុខ​ខឿន(អ្នកផ្តើមគំនិត​និងជាអ្នករៀបចំ)ដែល​ប្លែក​ជាងសុន្ទរកថាធម្មតាដោយសុន្ទរកថារបស់​លោក​មានការច្រៀងកាត់ពីតារាចំរៀងមាស សុខ​សោភា អាដា​ សំអាត​ ពូឃ្លាំង និងបញ្ញា ព្រមទាំង​ការចូលរួមសំដែងពីក្រុមកុមារកំព្រា នៅមជ្ឈមណ្ឌល UNACAS ផងដែរ។ ចំរៀង នោះមានចំណងជើងថា«យើងទាំងអស់គ្នាដើម្បីកុមារ»។ សុន្ទរកថាដ៏ប្លែកនេះ​បានធ្វើអោយ​លោករដ្ឋ​មន្ត្រី និងអ្នកចូលរួមទាំងអស់អត់ទ្រាំ​មិន ទះដៃមិនបាន។

លោក​ប៊ុន តុកសិលា ដែលជាអ្នកដឹកនាំមជ្ឈ​មណ្ឌល UNACAS បាន​ឡើងថ្លែងអំពីមជ្ឈ​មណ្ឌលរបស់លោកដែលមានកុមារកំព្រា៩២នាក់ និងស្ត្រីមេម៉ាយ​៣៨នាក់។ មជ្ឈមណ្ឌល​របស់​លោកមានការលំបាកខ្លះ ដោយពេលខ្លះ​ជួប​ការខ្វះខាតផ្នែកស្បៀងអាហារ សំលៀក​បំពាក់កុមារ សំភារសិក្សា សម្ភារអនាម័យយាន​​ជំនិះសំរាប់កុមា​រធ្វីដំណើរទៅសាលារៀនតុ​កៅអី​ក្នុងបន្ទប់កុមារនីមួយៗជាដើម។ លោក​បាន​​ថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលដែល​ដឹក​​នាំដោយសម្តេចតេជោហ៊ុន សែន ដែល​សមេ្តចជារឿយៗតែងយកចិត្តទុកដាក់ដល់​កុមារ​កំព្រា​និងស្ត្រីមេម៉ាយ។ លោកក៏បានបញ្ចប់​សេចក្តីថ្លែងដោយការអំពាវនាវសូមអោយទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី យុវជន យុវនារី និង មិត្តភក្តិេហ្វសប៊ុកទាំងអស់​មេត្តារំលែកពេលវេលាទៅសួរសុខទុក្ខ​កុមារ​កំព្រានៅមជ្ឈមណ្ឌល UNACAS និងពាំនាំនូវ​អំណោយសប្បុរសធម៌​ជួយដល់កុមារនៅទីនោះ ។

បន្ទាប់មក​លោកខៀវ កាញារីទ្ធ​ បានឡើង​ថ្លែងសំណេះសំណាលស្វាគមន៍និងលើកទឹកចិត្តដល់មិត្តភក្តិ​ទាំងអស់ដែលបានជួបជុំគ្នា​​ធ្វើកម្ម​វិធីដ៏មានអត្ថន័យនេះ ដ្បិត Facebook​ ជា​​ប្រព័ន្ធ​បណ្តាញសង្គមដែលភ្ជាប់ទំនាក់​ទំនង​រវាងគ្នានិង គ្នាបានរហ័សតាមចិត្ត ហើយងាយស្រួលក្នុងការ ចែកចាយព័ត៌មានផងដែរ។ លោក​បានលើក​សរសើរដល់លោកស៊ីវ សុខខឿន ដែលបាន​ផ្តួច​ផ្តើមនិងរៀបចំកម្មវិធីនេះឡើងហើយក៏សូមអោយកម្មវិធីនេះមានកាន់​តែច្រើនថែមទៀតដើម្បីជួយកុមារ។

លោករដ្ឋ​មន្ត្រី​បានផ្តល់អង្ករចំនួន ២តោន កុំព្យូទ័រយួរដៃ២គ្រឿង សៀវភៅសរ​សេរ​៥០០​ក្បាល​ និងប៊ិច៥០០ដើមដែលជាអំណោយ​ផ្ទាល់​ខ្លួនរបស់លោក​ដល់កុមារកំព្រាដ្បិត​លោក​​​ស្រលាញ់ដល់កុមារកំព្រា។ បន្ទាប់មកមានមតិ​លើកទឹកចិត្តនិងការ​អំពាវនាវឱ្យ​​មាន​ការផ្តល់អំណោយសប្បុរសធម៌​ពីបណ្តាមិត្តភក្តិហ្វេសប៊ុកដល់កុមារកំព្រា UNACASរបស់លោកគ្រូអ៊ួង រៀន ដែលជាប្រធានគណៈកម្មការអំណោយសប្បុរសធម៌ ចំរៀង ពិសេសរបស់កញ្ញាមាស សុខសោភា និងពូឃ្លាំងជាមួយកុមារ។ មានការសំដែងសៀក​រហស្ស​កម្មរបស់ក្រុមSoloនិងការសំដែង​អំពីតំលៃកុមាររបស់ក្រុមកំប្លែងCTN ដែល ដឹកនាំដោយលោកវិចទ័រ។

កម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យជា មួយនឹងការបរិភោគអាហារួមគ្នា ការជួបមិត្តភក្តិ ផ្ទាល់ និងនាំ​យកអំណោយសប្បុរសធ៌មដល់​កុមារ​កំព្រា UNACAS ដោយមានការ​ឧបត្ថម្ភធំពីទស្សនាវដ្តី CM និងសហការឧបត្ថម​ដោយ ក្រុមហ៊ុន CBM BB World, Sabay Com puter, Coca-Cola, Town Production, Vital, Svang Dara Production, និង Cambodia Supper Model។ តាមរយៈលោក ស៊ីវ សុខឿន បានជំរាបថា នេះជាកម្មវិធីលើកទី៤ហើយសម្រាប់ការ ជួបជុំមិត្តភក្តិហ្វេសប៊ុក ប៉ុន្តែវាជាកម្មវិធីសប្បុរសធម៌លើកទី១ដែលពួកគេអាចចូលរួមជួយ ដល់សង្គម៕