ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មិនល្អ​ខ្លះ​ដែល​គ្រួសារ​អ្នក​គួរ​ចៀសវាង !

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​កំហុសឆ្គង​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​បង្កើត​ឡើង​ក្នុង​ការ​ចិញ្ចឹម​កូន ដូច្នេះ​កុំ​ធ្វើ​ខុស​បន្ត​ទៀត ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​មិនល្អ​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង ៖ ១. ការ​ឈ្លោះប្រកែក​គ្នា…

រាជធានី​ភ្នំពេញ ៖ មាន​កំហុសឆ្គង​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​បង្កើត​ឡើង​ក្នុង​ការ​ចិញ្ចឹម​កូន ដូច្នេះ​កុំ​ធ្វើ​ខុស​បន្ត​ទៀត ។ ខាងក្រោម​នេះ គឺជា​ទម្លាប់​មិនល្អ​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង ៖

១. ការ​ឈ្លោះប្រកែក​គ្នា ៖ រឿង​មួយ​នេះ គឺ​ពិបាក​ណាស់ ។ ការ​ឈ្លោះប្រកែក​គ្នា ជា​ការ​រំខាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​គ្រួសារ​ភាគច្រើន ប៉ុន្តែ​អ្នក​ត្រូវ​រក​វិធី​រហ័ស ដើម្បី​ដោះស្រាយ ។ ជា​ឧទាហរណ៍ ពេល​នៅ​ក្នុង​ឡាន បើ​កូន​ឈ្លោះ​គ្នា អ្នក​គួរ​ឈប់​ឡាន​រហូត​ពួក​គេ​ឈប់​ឈ្លោះ​គ្នា ។ ប្រសិនបើ​ក្មេង​ៗ​វាយ​គ្នា​ដណ្តើម​តុក្កតា ឬ​ប្រដាប់ប្រដា​ក្មេង​លេង នៅ​ថ្ងៃ​បន្ទាប់ ចូរ​យក​របស់​ទាំងនោះ​ទុក ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​លែងឱ្យ​ពួក​គេ​លេង​ទៀត​ហើយ បើ​នៅ​ដណ្តើម​គ្នា​ទៀត ។

២. ការ​រៀបចំ​មិន​បាន​ល្អ ៖ យើង​នឹង​មិន​ដែល​មានគ្រួសារ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ការ​រៀបចំ​ទុកដាក់​ឱ្យ​បាន​ល្អ គឺជា​រឿង​ចាំបាច់​ណាស់​ក្នុង​គ្រួសារ ។ ចូរ​ចាប់ផ្តើម​ជាមួយនឹង​តារាង​ពេលវេលា កាលវិភាគ និង​ប្រតិទិន​ដ៏​អស្ចារ្យ​សម្រាប់​សមាជិកគ្រួសារ​អ្នក ។ ត្រូវ​បង្រៀន​ខ្លួនឯង និង​គ្រួសារ​អ្នក​ឱ្យ​ចេះ​គ្រប់គ្រង​កាលវិភាគ ហើយ​អនុវត្ត​វា​ឱ្យ​បាន​ល្អ ។

៣. ការ​ចំណាយ​ខ្ជះខ្ជាយ ៖ ពេល​នាំ​កូន​ញ៉ាំ​អាហារ​ខាងក្រៅ អ្នក​គួរ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ​ក្នុង​ការ​ហៅ​ម្ហូប​ច្រើន ហើយ​ញ៉ាំ​មិន​អស់ ។ មុន​ទិញ​របស់របរ អ្នក​អាច​សួរ​ខ្លួនឯង និង​សមាជិកគ្រួសារ​ផ្សេង​ទៀត តើ​នេះ​ជា​តម្រូវការ ឬ​ការ​ចង់បាន ? ប្រសិនបើ​វា​ជា​តម្រូវការ​យើង​នឹង​ទទួល​បាន​របស់របរ​នោះ​ដោយ​រីករាយ ។ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ការ​ចង់បាន អ្នក​អាច​សម្រេចចិត្ត​គិត​ម្តងទៀត ។ ម្យ៉ាងទៀត អ្នក​គួរ​បង្រៀន​កូន​ចែករំលែក​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ជាមួយ​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ទិញ​របស់​ដដែល​នោះ​ពីរ​បីដូច​គ្នា ។

៤. មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ ៖ នៅ​ពេល​ដែល​យើង​ឃើញ​ថា ខ្លួន​យើង
រវល់​ពេញ​មួ​យស​ប្តា​ហ៍ នេះ​គឺជា​សកម្មភាព​ដែល​ធ្វើ​ឱ្យ​គ្រួសារ​រង​ទុក្ខ ។ ធ្វើ​ឱ្យ​វា​ជា​អាទិភាព​ក្នុង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​គ្នា​យ៉ាង​ហោច​ណាស់ ៣ ឬ ៤ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៥. បច្ចេកវិទ្យា ៖ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ចំណាយពេល​លេង​នៅ​ខាងក្រៅ ឬ​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ​ផ្ទាល់ ។ ម្យ៉ាងទៀត កុំឱ្យ​កូន​របស់​អ្នក​យក​ទូរទស្សន៍ ទូរស័ព្ទ ឬ​ថេ​ប្លេ​តរបស់​ពួក​គេ​ទៅ​បន្ទប់​នៅ​ពេល​យប់ ។

៦. ការ​ប្រៀបធៀប ៖ កុំ​ប្រៀបធៀប​កូន​របស់​អ្នក​ទៅ​នឹង​ក្មេង​ផ្សេង​ទៀត ប្តី ឬ​ប្រពន្ធ​របស់​អ្នក​ជាមួយ​ប្តី ឬ​ប្រពន្ធ​ផ្សេង​ទៀត ។ កុំ​បន្ថែម​សម្ពាធ​នោះ​ទៅ​ក្នុង​គ្រួសារ​របស់​អ្នក ៕ ប្រភព ៖ susanme

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕