ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ឃា.តកសម្លា.ប់រួចយកស.ពច្រកវ៉ាលីទម្លាក់ចោលនៅខេត្តកោះកុង គឺជា​មន្ត្រីយោ​ធា១រូប

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមីនា

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយបានសហការជាមួយនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃា.តកដៃឆៅសម្លា.ប់ជនរងគ្រោះច្រកវ៉ាលី ដឹកសាកស.ពយកទៅទម្លាក់ចោលនៅខេត្តកោះកុងហើយ ។

ជនដៃដល់ត្រូវឃាត់ខ្លួនបាន​

ឃាតកជាបុរសតែចរិតឬកពៀរ និងតុបតែងខ្លួនជាភេទទី៣ រីឯជនរងគ្រោះក៏ជាភេទទី៣ដូចគ្នាដែរ ហើយពួកគេស្រឡាញ់គ្នាណាស់ ប៉ុន្តែមួយរយៈចុងក្រោយនេះជនសង្ស័យបានខឹងជនរងគ្រោះ ដោយបញ្ហាបាត់បង់លុយកាក់ រហូតដាច់ចិត្តសម្លាប់គ្នា ។

ជនសង្ស័យឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធានាយរងផ្នែកនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មក្រសួងការពារជាតិ ។

តាម​ប្រភពព័ត៌មានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះ នៅបន្ទប់លេខ១៦ ជាន់ទី១៦ ក្នុងបុរីមួយកន្លែង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ ដោយបានច្រកសាកស.ពដាក់ចូលក្នុងវ៉ាលី រួចដឹកយកទៅទម្លាក់​ចោលនៅខេត្តកោះកុង ។

ពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

សូមជម្រាបថា ករណីឃា.តកម្មសម្លា.ប់មនុស្ស ហើយញា.ត់ចូលវ៉ាលីជ័រព័ណ៌ទឹកក្រូច ដឹកយកមកប្លុងចោលនៅចំណុចផ្លូវអន្ទង់ អាំង ក្បែរផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

ជនរងគ្រោះឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ