ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ឃា​.​តករ​ជា​ទាហាន​ ដែល​សម្លា.ប់​ជន​រង​គ្រោះ ច្រក​វ៉ាលិសយក​ទៅ​ទម្លាក់​ចោល​នៅ​ខេត្តកោះកុង

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ជាបឋម​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាន​ហើយ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ជាបឋម​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាន​ហើយ ដែល​ស​ម្លា​.​ប់​ជន​រង​គ្រោះ​នៅ​ខុន​ដូ ១​កន្លែង ក្នុង​ខណ្ឌទួលគោក រួច​ហើយ​ច្រក​ក្នុង​វ៉ា​លី​ស ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ខេត្តកោះកុង​។

ឃា​.​តករ​ជា​បុរស​តុបតែង​ខ្លួន​ជា​ភេទ​ទី​៣ រីឯ​ជន​រង​គ្រោះ​ក៏​ជា​ភេទ​ទី​៣​ដូច​គ្នា​ដែរ ហើយ​ពួក​គេ​ស្រឡាញ់​គ្នា​ណាស់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជនសង្ស័យ​បាន​ខឹង​នឹង​ជន​រង​គ្រោះ បញ្ហា​បាត់​លុយកាក់ រហូត​ដាច់​ចិត្ត​ស​ម្លា​.​ប់​គ្នា ។

ជនសង្ស័យ​មានឈ្មោះ ញ៉េ​ប សុខុម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ខ្មែរ​មុខរបរ​ជា​មន្ត្រី​យោធា នាយ​រង​ផ្នែក​ជីវសាស្ត្រ នៅ​អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង​វិទ្យុសកម្ម នៃ​ក្រសួងការពារជាតិ ។

ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ស​ម្លា​.​ប់​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​លេខ​១៦ ជាន់​ទី​១៦ ស្ថិត​ក្នុង​ខុន​ដូ​មួយ​កន្លែង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ចន្លោះ​ថ្ងៃ​ទី​១៥ ដល់​១៧ ខែមីនា ឆ្នាំ​២០២៤ ហើយ​បាន​ច្រក​សាកស​.​ព​ចូល​ក្នុង​វ៉ាលិស ហើយ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ខេត្តកោះកុង​។ ពេល​នេះ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាយ​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កំពុងធ្វើការ​សាកសួរ​យក​ចម្លើយ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បច្ចេកទេស កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ រួម​នឹង​មន្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ បាន​ចុះ​ពិនិត្យ​សាកសព នៅ​ចំណុច​ក្បែរផ្លូវ​លេខ​ជាតិ​លេខ​៤៨ ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​រាយការណ៍​ថា មាន​សាកសព ត្រូវ​បាន​ជនល្មើស​វាយ​បែកក្បាល​ផ្នែក​ខាង​មុខ ហើយ​ញាត់​ចូល​វ៉ាលិស ជ័រ​ព័​ណ​ទឹកក្រូច ហើយ​យក​មក​បោះ​ប្លុង​ចោល នៅ​ចំណុច​ខាងលើ ប្រហែល​រយៈពេល​០៣​ថ្ងៃ​មក​ហើយ ។

ក្នុង​ខណៈ​ពេល កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​សាកសព​នោះ​ឃើញ​ថា សាកសព​មិន​ស្គាល់​អត្តសញ្ញាណ អ្វី​ទាំងអស់ ប៉ុន្តែ​ដឹង​ថា មាន​ភេទ​ប្រុស ជនជាតិ​ខ្មែរ នឹង​នៅ​លើ​ដើមដៃ​ឆ្វេង​មាន​ចាក់​សាក់​ជា​អក្សរ​ខ្មែរ​ថា (​ចង​ចាំ​) ដោយ​សរសេរ​លេខ​ខ្មែរ នៅ​ខាងក្រោម ០៥.០៩.២១ ហើយ​សាកសព មាន​សភាព​ហើម​ធុំក្លិន មាន​និង​ដង្កូវ​ចោះ ។

រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៤ បន្ទាប់​ពី​សមត្ថកិច្ច បង្ហោះ​ព័ត៌មាន​សួរ​រក​សាច់ញាតិ​សព ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់​ដាក់​ក្នុង​វ៉ាលិស​នោះ ក៏​ត្រូវ​បងស្រី​បង្កើត​ជន​រង​គ្រោះ បាន​ស្គាល់​ភិនភាគ​ប្អូនប្រុស​របស់​ខ្លួន ត្រង់​ចំណុច​ចាក់​សាក់​នៅ​ចំណុច​ដើមដៃ​ខាងឆ្វេង ពាក្យ​ថា «​ចង​ចាំ​០៥.០៩.២១» ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ ជូន​សមត្ថកិច្ច​ស្រុក ព្រមទាំង​មាន​សៀវភៅ​ស្នាក់​នៅ​មក​បង្ហាញ​សមត្ថកិច្ច​ទៀត​ផង ។

បើ​តាម​ការ​បញ្ជាក់​របស់​បងស្រី​ជន​រង​គ្រោះ​ឈ្មោះ ដួង ជី​ផា អាយុ​៣៤​ឆ្នាំ ថា ជន​រង​គ្រោះ​មានឈ្មោះ ដួង សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។ ហើយ​នៅ​ចុងឆ្នាំ​២០២៣ ដើមឆ្នាំ​២០២៤​នេះ បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ស្កា​យ​បា​មួយ​កន្លែង​ឯ រាជធានី​ភ្នំពេញ ផ្នែក​សឺ​វ៉ី​ស ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា បងស្រី​ជន​រង​គ្រោះ​បាន​សុំ​សមត្ថកិច្ច និង​អញ្ជើញ​អាចារ្យ​មក​ធ្វើ​ពិធី​បូជាសព​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​ផ្លូវ​ឃើញ​សាកសព​នោះ​តែ​ម្តង ដើម្បី​យក​ធាតុ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ