ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុងភ្នំពេញ ឲ្យ​ម្ចាស់​រថយន្ត​តូ​យូ​តា​ធុន​ត្រា បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ចូលខ្លួន​ជា​បន្ទាន់​!

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ម្ចាស់​រថយន្ត​ម៉ាក តូ​យូ​តា ធុន​ត្រា (Toyota Tundra) ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-5863 ចូលខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ជា​បន្ទាន់​! ដើម្បី​ធ្វើការ​ដោះ​ចេញ​ភ្លើង​ហ្វារ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​ម្ចាស់​រថយន្ត​បាន​បំពាក់​ខុស​លក្ខណៈ​បច្ចេកទេស​ខុសច្បាប់ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្ក​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​បញ្ជាក់​ថា ក្នុង​ករណី ម្ចាស់​រថយន្ត​មិន​ព្រម​ចូលខ្លួន សមត្ថកិច្ច នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង ចំពោះ​ម្ចាស់​រថយន្ត​នេះ​តាម​ផ្លូវច្បាប់ ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ម្ចាស់​រថយន្ត​ហ្វ​ត ពាក់​ស្លាក​លេខ ភ្នំពេញ 2BY-8286 បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស ប៉ះពាល់​សណ្តាប់ធ្នាប់​សុវត្ថិភាព​សាធារណៈ បាន​ចូលខ្លួន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ដោះ​ចេញ​អំ​ពូ​ល​ភ្លើង ដែល​ខ្លួន​បាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​ធ្វើការ​អប់រំ ។ ក្នុង​នោះ ម្ចាស់​រថយន្ត​ក៏​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បំពាក់​អំ​ពូ​ល​ភ្លើង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​ខុសច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ