ផ្ទះ១០ល្វែងនៅបុរីពិភពថ្មីកំបូលគម្រោងទី៦ ត្រូវភ្លើងឆាបឆេះ ខណៈសង្ស័យមូលហេតុមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សង្ស័យផ្ដើមចេញពីការឆ្លងពីការចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះ
រាជធានីភ្នំពេញ ៖ សង្ស័យផ្ដើមចេញពីការឆ្លងពីការចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះ
រាជធានីភ្នំពេញ ៖ សង្ស័យផ្ដើមចេញពីការឆ្លងពីការចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះចំនួន១០ល្វែង ដែលស្ថិតនៅតាមផ្លូវលេខ19C ក្នុងបុរីពិភពថ្មីកំបូល គម្រោងទី៦ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ។ ខណៈនោះកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌកំបូលបានចេញទៅអន្តរាគមន៍ភ្លាមៗ ហើយបានសុំជំនួយជាបន្ទាន់ពីរថយន្តពន្លត់អគ្គិភ័យ ទើបរយៈពេលប្រមាណ១ម៉ោងក្រោយមកភ្លើងបានរលត់ទៅវិញជាស្ថាពរ។ គួររំលឹកថា ខណៈនេះ! អគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល គម្រោងទី៦
បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា គ្រោះអគ្គិភ័យនេះបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ហើយដោយសារតែផ្ទះនៅក្នុងបុរីសង់ជាប់គ្នារដឹកនោះ ទើបបណ្ដាលឱ្យឆេះរាលឆ្លងពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងឆាប់រហ័ស។ ត្រឹមតែមួយសន្ទុះប៉ុណ្ណោះផ្ទះចំនួន១០ល្វែងត្រូវបានភ្លើងឆេះបំផ្លាញ បណ្ដាលឱ្យរងការខូចខាត រួមទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនទៀតផងដែរ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងបន្តទៀតថា នៅវេលាកើតហេតុខាងលើនោះភ្លើងបានចាប់ផ្ដើមឆេះចេញពីផ្ទះល្វែងលេខ65 មុនគេដែលឆេះនៅផ្នែកខាងក្រោយនៃផ្ទះ ហើយផ្ទះខាងលើគឺជាផ្ទះលក់អង្ករ ដែលមានលើកយីហោ «ជ្រូ ថុល » ។ បន្ទាប់មកភ្លើងបានឆេះរាលទៅដល់ផ្ទះអ្នកជិតខាងដែលសង់ជាជាប់គ្នាចំនួន៩ល្វែងទៀត ហើយផ្ទះ២ល្វែងគឺផ្ទះលក់អង្ករនិងផ្ទះចាប់គ្នានោះ ត្រូវបានភ្លើងឆាបឆេះទាំងនៅជាន់ផ្ទាល់ដីនិងជាន់ទី១ ចំណែក៨ល្វែងទៀតឆេះនៅជាន់ទី១ ។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងបន្ថែមទៀតថា ខណៈនោះ ម្ចាស់ផ្ទះទាំងអស់បានត្រឹមជញ្ជូនអីវ៉ាន់ចេញពីក្នុងផ្ទះបានខ្លះៗប៉ុណ្ណោះ ជាពិសេសម្ចាស់ផ្ទះលក់អង្ករ បានបញ្ជូនអង្ករចេញបានច្រើនបាវដែរ ។ បន្ទាប់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌកំបូល បានចេញអន្តរាគមន៍ និងបានសុំជំនួយរថយន្តពន្លត់អគ្គិភ័យភ្លាមៗ ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿងចេញទៅកាន់ទីនោះជាបន្តបន្ទាប់ ។
តាមប្រភពខាងលើបានបញ្ជាក់ប្រាប់ឱ្យដឹងថា ដោយសារតែភ្លើងឆេះនៅទីខ្ពស់លំបាកក្នុងការបាញ់ទឹកពន្លត់នោះ ទើបក្រុមអ្នកពន្លត់ភ្លើង បានដាក់ជណ្ដើរឡើងវាយបំបែកកញ្ចក់បង្អួចផ្ទះទាំង១០ល្វែងនោះ។ បន្ទាប់មកទើបអាចបាញ់ទឹកចូលទៅពន្លត់ភ្លើងនៅក្នុងផ្ទះបានដោយជោគជ័យ ហើយប្រើពេលជាង១ម៉ោងទើបពន្លត់ភ្លើងរលត់ទៅវិញទាំងស្រុង ៕
ចែករំលែកព័តមាននេះ