ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! អគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល គម្រោងទី៦

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យោង​តាមប្រភព​​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​

រាជធានី​ភ្នំពេញ​ ៖​ យោង​តាមប្រភព​​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ នេះ​ អគ្គិភ័យ​​កំពុង​តែ​ឆាបឆេះ​ផ្ទះល្វែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​បុរី​ពិភព​ថ្មី​កំ​បូល គម្រោង​ទី​៦ ក្នុងភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​នៅ​ពុំ​ដឹង​នៅឡើយ​ទេ ហើយ​ផ្ទះ​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​នោះ​ស្ថិត​នៅ​ជាប់​គ្នា​រដឹក​តែ​ម្ដង ។

ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​បែប​នេះ អាជ្ញាធរ​បាន​ចេញ​អន្តរាគមន៍ និង​បាន​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់ភ្លើង ។​

បើ​តាម​ប្រភព​ព័ត៌មាន ​ខណៈ​នេះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​បណ្ដា​អង្គភាព​និង​ក្រុមហ៊ុន​ឯកជន​នានា បាន​ចេញ​ទៅ​ដល់ទី​នោះ​ពន្លត់​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា តើ​អាច​ពន្លត់​ឈ្នះ​ឬ​អត់​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ