រាជធានីភ្នំពេញ ៖ ពេលក្លាយជាឪពុកម្ដាយគេ យើងដឹងភ្លាមថា យើងត្រូវការប្រាជ្ញាជាងមុន ។ រឿងខ្លះ វាសាមញ្ញណាស់ ប៉ុន្តែអ្នកប្រហែលជាមិនជឿថា វាពិតជាសំខាន់ខ្លាំងមែនទែននោះទេ ។ មិនថាអ្នកជាឪពុកថ្មី ឬជាជើងចាស់ទេ យើងទាំងអស់គ្នាត្រូវការជំនួយ ។ មិនមានអ្វីមានប្រយោជន៍ជាងការចែករំលែកប្រាជ្ញា គំនិត និងការអនុវត្តល្អបំផុតនោះទេ ។ ដូច្នេះ នៅទីនេះ គឺជាគំនិតយោបល់ក្នុងការចិញ្ចឹមកូនទាំង ១០ ដែលប្រហែលជាអ្នកមិនធ្លាប់គិត ៖

១. ធ្វើវាឱ្យសាមញ្ញ ៖ ភាគច្រើន ឪពុកម្តាយតែងធ្វើលើសច្បាប់ទម្លាប់ក្នុងគ្រូសារ ។ ដូច្នេះចូរធ្វើវាឱ្យសាមញ្ញ ងាយស្រួលអនុវត្ត មានភាពជាប់លាប់ ដើម្បីកុមារដឹងពីអ្វីដែលត្រូវរំពឹង ។
២. កុំទៅតែម្នាក់ឯង ៖ ទាំងឪពុក ទាំងម្តាយ ត្រូវរួមគ្នាធ្វើរឿងនេះទាំងអស់គ្នា ស្របគ្នា ដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។
៣. បង្កើនទម្លាប់ និងការព្យាករណ៍ ៖ កុមារលូតលាស់លើការព្យាករណ៍ ។ នៅពេលដែលពួកគេដឹងពីអ្វីដែលត្រូវរំពឹង (ហើយអ្នកដឹងពីអ្វីដែលត្រូវរំពឹង) ភាពតានតឹង និងជម្លោះនឹងត្រូវបានកាត់បន្ថយជាច្រើន ។
៤. ឱ្យកូនធ្វើជាអ្នកទទួលខុសត្រូវ នៃកិច្ចការប្រចាំថ្ងៃ ៖ ពួកគេធ្វើកិច្ចការ ហើយអ្នកត្រូវធ្វើការផងដែរ ។ ប្រាកដណាស់ ពេលដែលពួកគេស្ថិតនៅជ្រុងមួយទៀត ជ្រុងដែលមានទំនួលខុសត្រូវខ្ពស់ នោះពួកគេនឹងរៀនអ្វីមួយថ្មី ។

៥. សាកល្បងលេងហ្កែមជាមួយគ្រួសារ ៖ ម្តងទៀត ចូរបង្កើតទម្លាប់បែបនេះ ។ ហ្គេមអុក ជួយឱ្យក្មេងមានគំនិតស៊ីជម្រៅ និងមានផែនការធំទុកជាមុន ។ គ្រួសារអ្នកស្ថិតនៅលើផ្លូវតែមួយ ហើយជំនាញដោះស្រាយបញ្ហាត្រូវបានពង្រឹង ។
៦. សុំទោសនៅពេលដែលអ្នកធ្វើខុស ៖ ក្នុងនាមជាឪពុកម្តាយ យើងគួរតែយកគំរូតាមអាកប្បកិរិយា និងអន្តរកម្មសមស្របជានិច្ច ។ វាត្រូវបានគេហៅថា ភាពជាអ្នកដឹកនាំគ្រួសារ ។ នៅពេលដែលយើងខុស យើងត្រូវទទួលស្គាល់ ហើយចេះសុំទោស ។ បើយើងមិនធ្វើទេកូនអ្នកក៏មិនធ្វើដូចគ្នា ។
៧. ឱ្យកុមារជួយបង្កើតច្បាប់ ៖ គ្រួសារ គឺជាកន្លែងដែលយើងបង្រៀន និងរៀនពីគ្នាទៅវិញទៅមក ហើយការដោះស្រាយបញ្ហាត្រូវបានអនុវត្ត ។ កុមារដែលបង្កើតច្បាប់ ពួកគេងាយនឹងធ្វើតាមច្បាប់ដែលគេបង្កើត ហើយទទួលយកផលវិបាកនានា ។

៨. ព្យាយាមមួយថ្ងៃដោយគ្មានច្បាប់ ៖ ចំណាយពេលចុងសប្តាហ៍ ហើយអនុញ្ញាតឱ្យពួកគេជ្រើសរើសអ្វីគ្រប់យ៉ាង ដូចជាអាហារ សកម្មភាព ម៉ោងគេងរបស់ពួកគេជាដើម ។ ពួកគេប្រហែលជានឹងឃើញពីតម្លៃនៃច្បាប់របស់គ្រួសារទាំងនោះ នៅថ្ងៃបន្ទាប់ ។
៩. វាមិនមែនទាំងអស់កើតពីកុមារនោះទេ ៖ គ្រួសាររឹងមាំ និងមានសុភមង្គលត្រូវបានបង្កើតឡើងដោយអាពាហ៍ពិពាហ៍រឹងមាំ ។ ធាតុសំខាន់បំផុតនៃជីវិតគ្រួសារ គឺទំនាក់ទំនងរវាងម៉ាក់ និងប៉ា ហើយនោះ គឺជាការងាររបស់អ្នក ។ កូនរបស់អ្នកនឹងកាន់តែរីករាយ បើអ្នកកាន់តែស្រឡាញ់គ្នា ។
១០. រៀនពីការចិញ្ចឹមកូនទៅវិញទៅមក ៖ ស្វែងរកគ្រួសារផ្សេងទៀត ដែលអ្នកអាចរៀនសូត្រពីគ្នាបាន ៕ ប្រភព ៖ allprodad

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ