ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដេកសុខៗ ធុំក្លិនឈ្ងៀម និងមានផ្សែង​ហុយ​ពេញ​ផ្ទះ​ ដាស់ប្រពន្ធកូនរត់ចេញក្រៅ ស្រែក​ហៅ​គេជួ.យ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណី​ឆ្លងចរន្តអគ្គិសនីមានផ្សែងហ៊ុយ​ទ្រោម​ចេញពីបន្ទប់ផ្ទះបាយ ក៏ដាស់

រាជធានី​ភ្នំពេញ ៖ មានករណី​ឆ្លងចរន្តអគ្គិសនីមានផ្សែងហ៊ុយ​ទ្រលោម​​ចេញពីបន្ទប់ផ្ទះបាយ ក៏ដាស់ប្រពន្ធកូនរត់ចេញមកខាងក្រៅ និងស្រែកហៅអ្នកជិតខាងឱ្យជួយ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ១៦ (បុរីឡាយគង់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះឈ្មោះ ហ៊ូ ចន្ទដារ៉ុង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ​មន្ត្រីរាជការ ។ ចំណែកផ្ទះកើតហេតុ ប្រភេទសំណង់ផ្ទះល្វែង មាន​ទំហំ៤ម៉ែត្រ​x១៦ម៉ែត្រ ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដេកនៅបន្ទប់ឡៅតឿ ស្រាប់តែបានធុំក្លិន​ឈ្ងៀម ហើយមានផ្សែងហ៊ុយពេញពីបន្ទប់ផ្ទះបាយ ពេលនោះគាត់​ក៏បានដាស់ប្រពន្ធកូន ហើយចាក់សោបន្ទប់ឡៅតឿខាងមុខ ឱ្យប្រពន្ធកូនចេញទៅផ្ទះជិតខាង រួចស្រែកហៅឱ្យគេជួយ ហើយអ្នកជិតខាងចេញ​មកមើល និងនាំម្ចាស់ផ្ទះមកខាងក្រោម រួចវាយ​សោផ្ទះឆេះ ដើម្បីចូលទៅខាងក្នុង ក៏នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ជាបឋមដែរ​ តែដោយផ្សែងហ៊ុយខ្លាំងៗទៅក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យហៅរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍។

ពេលនោះរថយន្តការិយាល័យអគ្គីភ័យ បានចេញទៅចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១​រថយន្ត​ ស្មើនឹង៦ម៉ែត្រគូប សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើ ហើយ​មូលហេតុ ឆ្លងចរន្តអគីសនី ចេញពីទូរទឹកនៅក្នុងបន្ទប់ផ្ទះ ខូចខាតសម្ភារៈផ្ទះបាយទាំងស្រុង និងមិនបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ​ហើយ​ក៏មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ