ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​តែ​១​ព្រឹក ​គ្រោះ.ថ្នា.ក់​០៤​កន្លែង​ផ្សេង​គ្នា​ រង​របួសធ្ងន់-​ស្រាល​០៧​នាក់​

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​​ ​បង្ក​ឲ្យ​មនុស្ស​រង​របួសធ្ងន់​០៤​នាក់​ស្រាល​២​នាក់​ ខូចខាតម៉ូតូ​០៣​គ្រឿង​រថយន្ត​០៣​គ្រឿង​។​ ករណី​ទី​១-​កើតឡើង​នៅ​វេលា​ម៉ោង០៤​និង​០៥​នាទីព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ ​រវាង​រថយន្ត និងម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក…

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​​ ​បង្ក​ឲ្យ​មនុស្ស​រង​របួសធ្ងន់​០៤​នាក់​ស្រាល​២​នាក់​ ខូចខាតម៉ូតូ​០៣​គ្រឿង​រថយន្ត​០៣​គ្រឿង​។​

ករណី​ទី​១-​កើតឡើង​នៅ​វេលា​ម៉ោង០៤​និង​០៥​នាទីព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ ​រវាង​រថយន្ត និងម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០១ ត្រង់​ចំណុច​Km ១៣១/១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់ ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​បណ្តាល​ឲ្យ​មនុស្ស​០៤​នាក់​ឪពុក​ម្តាយ​និង​កូន​តូច​២​នាក់​រង​បួស​ធ្ងន់​សន្លប់​ស្តូកស្តឹង​គួរ​ឲ្យ​ស​ង្វេ​ក​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​មិន​ស្គាល់​ម៉ា​ក្ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​បាន​បើក​រត់គេច​ពី​កន្លែង​កើតហេតុ បើកបរ​ពី​លិចទៅ​កើត​បាត់​ស្រ​ម៉ោ​ល​។ ចំណែក ជន​រង​គ្រោះ​បើក​ម៉ូតូ​សណ្ដោង​រុ​ឺ​ម៉ក​ម៉ា​ក្ស City ពណ៌ ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ឈៀ ឆ​យ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ព្រៃ​សង្គម ឃុំ ច្រេស ស្រុកមេ​សាង ខេត្តព្រៃវែង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព រង​របួសស្រាល ( រហែក​កែងជើង​ឆ្វេង , រលាត់​ដៃ​ឆ្វេង ) ម៉ូតូ​សណ្ដោង​រុ​ឺម៉ក​ខូចខាត​ស្រាល​។

រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ហឿ​ន នឿ ភេទ ស្រី អាយុ ៤១ មុខរបរ កម្មករ​ជា​ប្រពន្ធ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ( បាក់ជើង​ឆ្វេង , បែក​មុខ​ខាងឆ្វេង​សន្លប់ )​។ កូន ឈ្មោះ​ម​ឆ​យ ចរិយា ភេទ ស្រី អាយុ ០៧ ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់​សន្លប់ ( បែកក្បាល , បែក​មាត់​។ កូន​ឈ្មោះ អឿ​ន វី​រះ​យុទ្ធ ភេទ ប្រុស អាយុ ០៣ ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ( បែកក្បាល​ខាងក្រោយ​សន្លប់​នៅ​និង​កន្លែង ) ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​វាស់វែង​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​ចំណែក​មធ្យោបាយ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ស្វាយ​រៀង​។ មូលហេតុ អ្នកបើកបរ​រថយន្ត​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពីក្រោយ​ដោយ​ម៉ូតូ​រ៉ឺ​ម៉ក​គ្មាន​ភ្លើង​ពីក្រោយ​។

ករណី​ទី​២ កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៤៦​នាទី​ព្រឹកថ្ងៃ​ទី​២២​ មីនា រថយន្ត​ដឹក​កម្មករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8425 បើក​ចេញពី​រោងចក្រ មក​ដល់​ផ្លូវជាតិ​លេខ​១​ស្រាប់តែ​ដាច់​ហ្វ្រាំង ក៏​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ា​ក្ស​លិច​ស៊ិ​ស​RX330​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​១​ពី​លិចទៅ​កើត​ចំ ចំហៀង​ខាងក្រោយ​ខូចខាត​ស្រាល ហើយ​ក៏​ជ្រុល​ល្បឿន​ឆ្លងថ្នល់​ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​បុក​រះ​ម៉ូតូ​ធំ​១​គ្រឿង​បណ្តាល​ឲ្យ​ដួល​ដាច់​ប្រអប់ជើង​អ្នក​បើក​ម៉ូតូ​របួសធ្ងន់ ហើយ​បុក​រា​ន្ត​ទេវតា​ទើប​ទៅ​មុខ​លែង​រួច​។

ករណី​ទី​៣ កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣២​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​គល់​ស្ពាន​ទន្លៀ​ង​ទី​២ ស្ថិត​នៅ​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​រវាង​ម៉ូតូ​និង​ម៉ូតូបង្ក​ឲ្យ​មនុស្ស​រង​របួសស្រាល​ទាំង​សងខាង​ចំនួន​២​នាក់​។

ករណី​ទី​៤ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១​មិ​នា រថយន្ត​ម៉ា​ក្ស​តូ​យ៉ូ​តា ហា​យ​ព្រី​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I -7177​ទំនង​ស្រវឹង​ហើយ​ងងុយដេក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​ចូល​ផ្ទះ​អ្នកស្រុក​ក៏​ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ដោយ​បុក​ចំ​បង្គោល​ថ្ម និង​ខ្ទម​រាន​ទេវតា ទើប​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។​សមត្ថកិច្ច​ធ្វ់​ការ​សន្និដ្ឋាន​ថា មូលហេតុ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕

អត្ថបទសរសេរ ដោយ