ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះប្រមូលសំណាកយកទៅពិនិត្យ ក្រោយ​​​១គ្រួសារ សង្ស័យពុ.លសាច់ជ្រូកព្រៃ ស្លា.ប់​២នាក់​ប្តីប្រពន្ធ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រោយកើតមាន​ហេតុការណ៍ជនរងគ្រោះមួយគ្រួសារ សង្ស័យពុលសាច់ជ្រូកព្រៃ

ខេត្តមណ្ឌលគិរី ៖ ក្រោយកើតមាន​ហេតុការណ៍ជនរងគ្រោះមួយគ្រួសារ សង្ស័យពុលសាច់ជ្រូកព្រៃ បណ្តាល​ឱ្យ​ស្លា.ប់២នាក់ប្ដីប្រពន្ឋ ហើយកូនៗចំនួនពីរនាក់ និងសាច់ញាតិម្នាក់ទៀត​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ មីនា ២០២៤ កន្លងទៅ ត្រូវបាន​មន្ត្រីជំនាញនៃមន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យនិងប្រមូលសំណាកនៅទីតាំងកើតហេតុយកទៅពិនិត្យ ។ គួររំលឹកថា អ្នកស្រុក​កោះ​ញែក ពុល​ស្លា​.​ប់​២​នាក់ កំពុង​សង្គ្រោះ​៣​នាក់ ក្រោយ​ទទួលទាន​សាច់​ជ្រូកព្រៃ

តាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២២ មីនា ២០២៤ ថា បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ ក្រៅពីសាច់ជ្រូកប្រឡាក់សេសសល់ គេបានប្រទះឃើញមានសត្វមាន់ជាង២០ក្បាលដែលគ្រួសាររងគ្រោះចិញ្ចឹមងា.ប់ផងដែរ។ ដូច្នេះមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់១០០%ថា ករណីដែលគ្រួសារខាងលើពុលរហូត បណ្ដាលឱ្យមានមនុស្សស្លាប់ គឺបណ្ដាលមកពីពុលសាច់ជ្រូកព្រៃ​ឡើយ។

មន្ត្រីជំនាញបន្ថែម«ចំពោះលទ្ធផលបែបណានោះ គឺកំពុងរង់ចាំការបញ្ជូនរបាយការណ៍ពីមន្ទីរពិសោធន៍មកវិញសិន ទើបអាចបញ្ជាក់ព័ត៌មានលម្អិត»។

សូមបញ្ជាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ស្រែហ៊ុយ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ផ្អកជូរ) ចំនួន៥​នាក់ បានស្លាប់ចំនួន២នាក់ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងចំនួន៣នាក់ផ្សេងទៀត​កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ