ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ​១៥០​ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សួនរុក្ខជាតិអង្គរមានទំហំ ផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវ

ខេត្តសៀមរាប ៖ សួនរុក្ខជាតិអង្គរមានទំហំ ផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២ កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ​១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។

លោក ឡៃ ប៉ូទី អនុប្រធាននាយក​ដ្ឋានគ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃអាជ្ញាធរជាតិអប្សរា មាន​ប្រសាសន៍កាលពីរសៀលថ្ងៃទី​២១ ខែ​មីនា ឆ្នាំ២០២៤ នេះថា អាជ្ញាធរជាតិអប្សរា មានគម្រោងពង្រីក​សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្ម​ជាតិ។

នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និង​ព័ទ្ធលួស​សំណាញ់ប្រវែង៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរ​ភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ប្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំង នេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។

ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំ ផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិត​ខំ​ប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ