ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត ឡេ​ង ចាន់​ណា ២​នាក់​ទៀត ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០២៤ នេះ មនុស្ស​ជំនិត​ជាមួយ​ជនសង្ស័យ ឡេ​ង ចាន់​ណា ម្ចាស់​ក្រុមហ៊ុន​លាន…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០២៤ នេះ មនុស្ស​ជំនិត​ជាមួយ​ជនសង្ស័យ ឡេ​ង ចាន់​ណា ម្ចាស់​ក្រុមហ៊ុន​លាន ស៊ី​ធី វើ​ល​ដ៍ ឯ​.​ក ចំនួន​ពីរ​នាក់​ទៀត​ហើយ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគារ​ជា​ណ្តោះ​អាសន្ន​ក្នុង​សង្កាត់​ជ្រា ខេត្តសៀមរាប ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​សាលាដំបូង​ខេត្តសៀមរាប ។ សេចក្តីថ្លែងការណ៍​ពី​សាលាដំបូង​ខេត្តសៀមរាប​ស្តី​ពី​ការ​នាំ​ខ្លួន និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បន្ថែម​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រ៊ី​លាន​ស៊ី​ធី​វើ​ល​ដ៏ ឯ​.​ក ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្តសៀមរាប បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​២​រូប ម្នាក់​ឈ្មោះ​អ៊ឹម ស្រី​វុ​ទ្ធ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត ខេត្តកំពង់ចាម និង​ឈ្មោះ សយ កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​សួរ​ចម្លើយ​ពី​បទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ជា​ក្រុម​មានការ​ចាត់តាំង​)» តាម​ប​ញ្ញ​តិ្ត​មាត្រា​៣៨​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វ​កម្ម ។


បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង ព្រមទាំង​ពិចារណា​អង្គហេតុ និង​អង្គច្បាប់​គ្រប់​គ្រប់​ជ្រុងជ្រោយ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ត្រូវ​ចោទ​ទាំង ២ រូប ខាងលើ ជា​បណ្តោះអាសន្ន និង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តសៀមរាប ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា​ឆ្នាំ​២០២៤​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប សូម​បញ្ជាក់​ជូន​បន្ថែម​ថា សាលាដំបូង​ខេត្តសៀមរាប និង បន្ត​ចាត់ការ​សំណុំរឿង​នេះ ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ សាលាដំបូង​ខេត្តសៀមរាប នឹង ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ក្រោយ​ទៀត នៅ​ពេល​មាន​ចំណាត់ការ​ថ្មី​។

សូម​បញ្ជាក់​ថា ក្រុមការងារ​ចាត់តាំង​ដោយ​អ្នកស្រី ឡេ​ង ចាន់​ណា ចំនួន​២៥​រូប​បន្ថែម​ទៀត ត្រូវ​បាន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​ឱ្យ​ចូលខ្លួន នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ ដើម្បី​សួរ​ចម្លើយ​ពី​បទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ជា​ក្រុម​មានការ​ចាត់តាំង​)» តាម​ប​ញ្ញ​តិ្ត​មាត្រា​៣៨​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វ​កម្ម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ