ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃទន្សោង២ក្បាល បង្ហាញខ្លួន​នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដើរល្បាត បានជូបសត្វ​ព្រៃ (ទន្សោងចំនួន២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយ ដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា នៅ តាមព្រៃ។

បើតាមប្រសាសន៍របស់មន្ត្រី​រដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់ឱ្យ​ដឹង​នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា មានបងប្អូនបានប្រទះឃើញ​សត្វទន្សោងដ៏កម្រនះ ចូលមកផឹកទឹក តាមដងអូរ ខណៈពួកគាត់​នាំគ្នា​មើលគោ ដូច្នេះ​សូម​បងប្អូន ប្រសិន​បើឃើញមេត្តាជួយរាយការណ៍មក រដ្ឋបាលព្រៃ​ឈើ ខេត្តសៀមរាប ជាពិសេសសូមជួយរក្សា​ការពារទាំងអស់គ្នា ដើម្បីជាផលប្រយោជន៍ ប្រទេសជាតិយើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ