ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ប្រកាស​រក្សា​មិន​ឲ្យ​រុះរើ ម​ជ្ឈ​ម​ណ្ឌ​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន ទៅ​កន្លែង​ផ្សេង​ទេ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលការណ៍​ដោះ​ដូរ ទីតាំង​របស់​ម​ជ្ឈ​ម​ណ្ឌ​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលការណ៍​ដោះ​ដូរ ទីតាំង​របស់​ម​ជ្ឈ​ម​ណ្ឌ​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន ទៅ​ណា​ផ្សេង​ទៀត​នោះ​ទេ ពោល​គឺ​ដរាបណា​សម្តេច​ធិ​បតី នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី គឺ​សម្តេច មិន​ចុះហត្ថលេខា ឲ្យ​ផ្លាស់​ប្តូរ​ជា​ដាច់ខាត ។

ការ​អះអាង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន និង​គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នា​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ ។

ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា នឹង​រក្សា​សមិទ្ធផល ដែល​មាននៅ​មជ្ឈមណ្ឌល​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន ទៅ​ជាទី​តាំង​ប្រវត្តិសាស្ត្រ សម្រាប់​ជន​ពិការ​ទៅ​អនាគត​។ ក្នុង​ន័យ​នេះ សម្តេច​ធិ​បតី បាន​ប្រើប្រាស់​ពាក្យ​សាមញ្ញ​ថា កុំ​ឲ្យ​រើ​កញ្ជើ​ទៀត ។

ក្នុង​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​រំលឹក​ថា កាលពី​ជាង​១០​ឆ្នាំ​មុន នៅ​ទីតាំង និង​ជុំវិញ នៃ​មជ្ឈមណ្ឌល​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន គឺជា​វាលស្រែ​សុទ្ធ ខណៈ​ឥឡូវនេះ ពោល​ពេញ​ដោយ​សំណង់​លំនៅ​ឋាន និង​ការ​អាគារ​ខ្ពស់​ៗ ដែល​ជា​ការ​អភិវឌ្ឍ​មួយ​យ៉ាង​ឆាប់រហ័ស និង​មិន​នឹក​ស្មាន​ដល់ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ “​សំខាន់​សិលាចារឹក រាប់​តោន​ដឹក​មកនេះ មិន​ងាយ​រើ​ទៅ​ណា​ទេ ចឹ​ង​ឯកភាព គឺ​ត្រូវ​រក្សា​នៅ​ទី​នេះ កុំ​ឲ្យ​មានការ​ដោះ​ដូរ​ទៅ​ណា​។ រដ្ឋាភិបាល មិន​មាន​គោលការណ៍ ដោះ​ដូរ​ទៅ​ណា​ទេ​។ នេះ​ខ្ញុំ​និយាយ​បាន ក្នុង​នាម​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​ទេ ពី​ណា​ផ្សេង​មក សិទ្ធិ​សម្រេច​លើ​គេ តែ​ដរាបណា ខ្ញុំ​នៅ​ដឹកនាំ​រដ្ឋាភិបាល អត់​មាន​ចុះហត្ថលេខា ផ្លាស់​ប្តូរ​ទេ​” ។

តាម​ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ម​ជ្ឈ​ម​ណ្ឌ​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​បាន​បាន​ផ្ទេរសិទ្ធិ ពី​ក្រសួង​កិច្ចការ​នារី មក​ឲ្យ​មជ្ឈមណ្ឌល​ផ្ទាល់​រួចរាល់​ហើយ ដូចនេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ចូលរួម​ថែទាំ​សមិទ្ធផល​មួយ​នេះ ។

សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​ជាតិ នៃ​ជន​ពិការ​តេ​ជោ​សែន មាន​ផ្ទៃដី​ទំហំ ៥,០០០​ម៉ែត្រក្រឡា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ