ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​និង​ព្រះសង្ឃ​ខំរៀន​ចារសាស្ត្រា​ស្លឹករឹត ព្រោះ​​ខ្លាច​បាត់បង់​ស្នាដៃ​កេរ្តិ៍​ដូនតា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំពាំង​ស្នងប្ញ​ស្សី​កំពុង​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​កូន​ខ្មែរ​មួយ​ក្រុម​កំពុង​រៀន​ចារ​ជា​អក្សរ​ចារឹក​ជា​គម្ពីរ ឬ​ក្បួនច្បាប់​ផ្សេង​ៗ​លើ​ស្លឹករឹត​ជួយ​រក្សា​កេរ្តិ៍​ដូនតា​ខ្មែរ និង​ជួយ​រក្សា​នូវ​ព្រលឹង​ជាតិ​នោះ​ ។ ​​តើ​បង​យល់​យ៉ាងណា​ដែរ ក្រោយ​បានឃើញ​ទិដ្ឋភាព​ក្មេង​ៗ​មាន​ទេព​កោសល្យ និង​មានចិត្ត​ចង់​ចេះ​ចង់​រៀន​ដូច្នេះ?…

រាជធានី​ភ្នំពេញ ៖ ទំពាំង​ស្នងប្ញ​ស្សី​កំពុង​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​កូន​ខ្មែរ​មួយ​ក្រុម​កំពុង​រៀន​ចារ​ជា​អក្សរ​ចារឹក​ជា​គម្ពីរ ឬ​ក្បួនច្បាប់​ផ្សេង​ៗ​លើ​ស្លឹករឹត​ជួយ​រក្សា​កេរ្តិ៍​ដូនតា​ខ្មែរ និង​ជួយ​រក្សា​នូវ​ព្រលឹង​ជាតិ​នោះ​ ។

https://www.tiktok.com/@userxqqv7ochvs/video/7334587167425006849?is_from_webapp=1&sender_device=pc

​​តើ​បង​យល់​យ៉ាងណា​ដែរ ក្រោយ​បានឃើញ​ទិដ្ឋភាព​ក្មេង​ៗ​មាន​ទេព​កោសល្យ និង​មានចិត្ត​ចង់​ចេះ​ចង់​រៀន​ដូច្នេះ? តើ​ស្លឹករឹត​បាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​ពួក​គាត់? តើ​ចំណូល​បាន​មក​ពី​ការ​ចារ​ស្លឹករឹត​នេះ បាន​ជួយ​ដល់​ការ​សិក្សា​របស់​ពួក​គាត់​យ៉ាងណា​ដែរ?

https://www.tiktok.com/@userxqqv7ochvs/video/7328014814465264897?is_from_webapp=1&sender_device=pc

ជា​ការ​ពិត​ណាស់ សូម​សរសើរ​ដោយ​ស្មោះ មិន​ថា​ប្រុស ឬ​ស្រី ដែល​ពួក​គាត់​ស្រឡាញ់​នូវ​អ្វី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ត​ជំនាន់​មក មិនតែប៉ុណ្ណោះ​ដំណើរការ​នៃ​ការ​ចារ​ស្លឹករឹត​នេះ មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់​អាច​ថា មិន​ស្រួល​នោះ​ឡើង ត្រូវ​ទាមទារ​ការ​តាំងចិត្ត​ខ្ពស់ ការ​ផ្ចិតផ្ចង់​អារម្មណ៍ ទើប​អាច​ធ្វើ​ទៅ​បាន​ ។

https://www.tiktok.com/@userxqqv7ochvs/video/7346529844752125185?is_from_webapp=1&sender_device=pc

​​គួរ​បញ្ជាក់​ដែរ​ថា ការ​រៀន​ចារសាស្ត្រា​ស្លឹករឹត​ជា​អក្សរ ចារឹក​ជា​គម្ពីរ គឺជា​សិល្បៈ​ដ៏​ផូរផង់​របស់​ខ្មែ​ឬ​ជា​យូរលង់​ណាស់​មក​ហើយ ដោយ​ខ្មែរ​យើង​ដើម​ឡើយ​បាន​ចារសាស្ត្រា​ស្លឹករឹត​ជា​អក្សរ ចារឹក​ជា​គម្ពីរ ឬ​ក្បួនច្បាប់​ផ្សេង​ៗ​លើ​ស្លឹករឹត ដែល​អាច​រក្សា​បាន​រាប់​សិប​ឆ្នាំ តកូនតចៅ​នោះ​ ។ ក្នុង​នេះ​ដែរ ប្អូន​ៗ​ដែល​មក​រៀនចំណេះ​នៃ​ការ​ចារសាស្ត្រា​ស្លឹករឹត ក៏​អាច​ថា​ជា​ចំណែក​ដ៏​ធំំ ក្នុង​ការ​រក្សា​នូវ​អ្វី​ដែល​ដូនតា​បាន​បន្សល់​ទុក​អោយ ជា​តឹកតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​ ។​​

https://www.tiktok.com/@userxqqv7ochvs/video/7334234600245398785?is_from_webapp=1&sender_device=pc

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព លោក ឡោ​ត ឡឹ​ង ដែល​ជា អ្នក​ចារ​សាត្រាស្លឹករឹត រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា  ជាង​២០​ឆ្នាំ​មក​ហើយ ដែល​លោក​បាន​ប្រកបរ​បរជា​អ្នក​ចារ​ស្លឹករឹត ពោល​ការងារ​មួយ​ទោះ​មិន​ជួយ​អោយ​លោក​ក្លាយជា​អ្នកមាន តែ​លោក​យល់​ថា ការងារ​មួយ​នេះ​ជា​ការងារ​សុចរិត និង​ជួយ​លោក​អាច​ចិញ្ចឹម​បាន​សមរម្យ និង​មាន​លទ្ធភាព​ជួយ​ដល់​គ្រួសារ​លោក​បាន​ផង​ដែរ ​។ ​

https://www.tiktok.com/@userxqqv7ochvs/video/7332014573790203138?is_from_webapp=1&sender_device=pc

លោក​ឡោ​ត ឡឹ​ង អ្នក​ចារ​សាត្រាស្លឹករឹត រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀម​រាប បាន​ឲ្យ​ដឹង​ថា​ ចំពោះ​របរការ​ងារ​មួយ​នេះ​ទៀត​សោត លោក​ថា វា​ត្រូវការ​ទាមទារ​នូវ​ការ​ផ្ចិតផ្ចង់ និង​ភ្ជង់​អារម្មណ៍​ច្រើន ទើប​អាច​ធ្វើ​ទៅ​បាន​ល្អ ព្រោះ​មាន​ច្រើន​ដំណាក់កាល​មែនទែន ទម្រាំ​បាន​សាស្ត្រា​មួយ​សន្លឹក​ៗ​ ។

https://www.tiktok.com/@userxqqv7ochvs/video/7332014573790203138?is_from_webapp=1&sender_device=pc

ដូច្នេះ​ ត្រង់​ចំណុច​នេះ​លោក​យល់​ថា បុព្វបុរស​ខ្មែរ​ពិតជា​គិតគូ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ខ្លាំង​ណាស់ ដោយ​​ដូនតា​ខ្មែរ បាន​បន្សល់​ទុក​នូវ​ក្បូន​តម្រា​ផ្សេង​ៗ​តាម​រយៈ​ការ​ចារ​លើ​ស្លឹករឹត​នេះ​។

https://www.tiktok.com/@userxqqv7ochvs/video/7328761910998945026?is_from_webapp=1&sender_device=pc

​ងាក​មក ​ការ​បង្រៀន​សិស្ស​វិញ លោក​បាន​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​លោក​មានកូន​សិស្ស​ដែល​មាន​ចារ​ស្លឹករឹត​ចំនួន​៩​នាក់ ស្រី​២​នាក់ និង​ព្រះសង្ឃ​ខ្លះ​ផង​ដែរ ដែល​ចង់​ស្គាល់​ចង់​ដឹង​ចង់​ចេះ ក៏​ដូច​ជា​ការ​ថែរក្សា​នៅ​ស្លឹករឹត​ដែល​យើង​មាន​នេះ​។

https://www.tiktok.com/@userxqqv7ochvs/video/7326429145322261762?is_from_webapp=1&sender_device=pc

ការ​បង្រៀន​ចារ​ស្លឹករឹត​នេះ លោក ឡោ​ត ឡឹ​ង​ថា នា​ពេល​បច្ចុប្បន្ន លោក​គឺ​មានការ​ខ្វះខាត ដោយ​មិន​មាន​ស្លឹករឹត​ច្រើន​នោះ​ឡើយ​អោយ​ក្មេង​ៗ​ចារ ព្រោះ​ស្លឹករឹត​ដែល​លោក​មាន​ភាគច្រើន​បាន​មក​ពី​ខាង​ខេត្តព្រះវិហារ ដោយ​ផ្ទះ​របស់​លោក​ដែល​ក្មេង​មក​ចារ​នៅ​ស្រុក​អង្គរធំ ខេត្តសៀមរាប​នេះ គឺ​ផ្ទះ​របស់​លោក​តូច គ្មាន​ទីតាំង​ធំ​ទូលាយ អោយ​ក្មេង​ៗ​បាន​រៀន​ច្រើន​នាក់​នោះ​ឡើយ ដោយ​អ្វី​ដែល​លោក​អាច​ជួយ​បាន​លោក​នឹង​ជួយ​។

ក្មេង​ៗ​ដែល​មក​រៀន​លោក​ថា​ មាន​គ្រប់​វ័យ ខ្លះ​រៀន​ថ្នាក់​ទី​៨ ទី​៩ រហូត​ដល់ទី​១២ និង​ខ្លះ​ទៀត​បន្ត​នៅ​ថ្នាក់​មហាវិទ្យាល័យ​ហើយ ក៏​គាត់​ចង់​មក​រៀន ព្រោះ​ចង់​ចេះ​ចារ​ស្លឹករឹត និង​សិក្សា​ស្វែង​យល់​បន្ថែម​នោះ​ ។ ក្រៅពី​ក្មេង​ៗ លោក​ថា ក៏​មាន​ព្រះសង្ឃ ដែល​លោក​តែង​មក​រៀន​ពេលទំនេរ និង​ឆ្លៀតពេល​យក​ស្លឹក​រឹក​ចារ​នៅ​វត្ត​ទៀត​ក៏​មាន ដូច្នេះ​ ចំពោះ​ការ​ខិតខំ​មួយ​នេះ​លោក​ពិតជា​សប្បាយចិត្ត​ទោះ​រប​មិន​បាន​កម្រៃ​ច្រើន​ក៏​ដោយ សំខាន់​គឺ​រក្សា​បាន​នូវ​កេរ្តិ៍​តំណែល​មួយ​នេះ​ ។

ជា​ចុង​ក្រោយ លោក​ឡោ​ត ឡឹ​ង​ពិតជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំំ​ទ្រ​របស់​ពុក​ម៉ែ​បងប្អូន និង​ប្អូន​ៗ​ដែល​បាន​ចំណាយពេល​មក​រៀន ហើយ​សារ​ដែល​លោក​ផ្តាំផ្ញើ​បំផុត​នោះ គឺ​រក្សា​អោយ​បាន​នូវ​កេរ្តិ៍​ដំណែល​ដូនតា​ខ្មែរ​មួយ​នេះ​អោយ​បាន​គង់វង្ស ជា​ពិសេស ​ស្លឹករឹត​ដែល​មាន​តាម​ទី​វត្ត​អារាម​មាន​អាយុកាល​ច្រើន​គួរ​រក្សា​ទុក​អោយ​បាន​ល្អ អាច​ថា​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ។ ​

សូម​បញ្ជាក់​ផង​ដែរ​ថា ស្លឹករឹត​ជា​ប្រភេទ​ស្លឹក​រុក្ខជាតិ ដែល​គេ​កាត់​ពី​ស្លឹក​កំពូល​នៃ​ដើម​ទ្រាំង យក​មក​កែ​ច្នៃ​ដោយ​ហាល​កៀប ឆ្អើរ ដើម្បី​ឲ្យ​លាត​ត្រង់​ស្មើ​ទុក​សម្រាប់​ចារ​ឬ​សរសេរ​ជា​ក្បួន ក្រាំង គម្ពី​ជាដើម​។ (​ដោយ​៖​លី​ហួ គី​ម​ឆាយ​)

អត្ថបទសរសេរ ដោយ