ខេត្តកំពត ៖ ឯកឧត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត ដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីមកពីក្រសួងរៀបចំដែនដី និងមន្ត្រីរៀបចំដែនដីខេត្ត ក្នុងនោះ មានលោកអូន ខន អភិបាលស្រុកកំពង់ត្រាច រួមទាំងតំណាងអោយក្រុមហ៊ុនឯកជនមួយ បានជួបប្រជុំកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកកំពង់ត្រាច ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/139d670fd11ebcad6d3550884a514634.jpg)
ប៉ុន្តែការចូលរួមប្រជុំពិភាក្សាលើការងាររបស់លោកសេង ភក្ដី ដែលអះអាងថា ជាតំណាងក្រុមហ៊ុននោះគឺមិនបានបង្ហាញឯកសារអ្វីឱ្យជាក់លាក់នោះទេ ។ អាជ្ញាធរខេត្ត រួមទាំងមន្ត្រីជំនាញមានមន្ត្រីជលផលរួមទាំងលោកប្រធានសហគមន៍បានបន្តដំណើរចុះមកដល់ទីតាំងដីសហគមន៍អ្នកនេសាទ នៅភូមិលកតភ្ជាប់ភូមិថ្កូវ ឃុំប្ញស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច នៅពេលមានការសំណើសុំឆ្វៀលដីរបស់សហគមន៍អ្នកនេសាទនោះ ដែលលាតសន្ធឹងតាមមាត់សមុទ្រដល់មុខបង្គោលព្រំដែន314 ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឯកឧត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្តបានប្រាប់ទៅក្រុមហ៊ុន និងមន្ត្រីមកពីក្រសួងដែនដីថា រដ្ឋបាលមិនបានទទួលឯកសារអ្វីទាំងអស់ ដូចនេះក្រុមហ៊ុនមិនអាចគ្រាន់តែឈរចង្អុរថា ដីខ្លួនត្រឹមណេះត្រឹមនោះអីទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/37ac8684ce324a19aa2c5d85b3d3d1a3.jpg)
ឯកឧត្តមង៉ាន់ ថារិទ្ធ បានមានប្រសាសន៍ថា ព្រោះដីនៅមាត់សមុទ្រនេះ មានដីសហគមន៍អ្នកនេសាទ មានដីព្រៃកោងកាង ដូច្នេះ មានផល់ប៉ះពាល់ច្រើនអីចឹងទេ ក្រុមហ៊ុនត្រូវតែយកឯកសារអ្វីខ្លះ មកបង្ហាញអោយបានជាក់លាក់សិន ទើបខាងខេត្ត និងស្រុកចុះធ្វើបច្ចុប្បន្នភាពបាន ។ ទោះបីជាមានតំកល់ឯកសារនៅក្រសួងរួចរាល់ក៏ដោយ ត្រូវឱ្យថ្នាក់ក្រោមបានដឹងដែរ ។ តែលោកសេងភក្ដី ប្រធានក្រុមហ៊ុនឯកជនដែលគេមិនបានដឹងឈ្មោះថា ក្រុមហ៊ុនឈ្មោះអ្វីនោះ បាននិយាយប្រាប់អាជ្ញាធរខេត្តថា ក្រុមហ៊ុនលោកមានឯកសាររួចអស់ហើយ តែមិនបានដាក់មកតាមតែមាននៅក្នុងទូរសព្ទ័ដៃ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/3aa5618b8aa4bed438e8267b814f6a0d.jpg)
តែលោកប្រធានសហគមន៍អ្នកនេសាទភូមិលកនិយាយថា លោកចង់ដឹងលម្អិតណាស់ ព្រោះដីសហគមន៍នេសាទជាប់មាត់សមុទ្រលោកបានគ្រប់គ្រងតាំងពីឆ្នាំ2003 ចំណែកឯមន្ត្រីជលផលនិយាយថា ដីសហគមន៍របស់នេសាទនោះ ទើបតែដាំបង្គោលព្រំហើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/4be5fb0cdefd5e8fd9cc89e4e4b28dc0.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/4d07a46bd1b1c335f95970963220ffc4.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/b28b244f5eb851f15265b64db02fc1b0.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/3aa5618b8aa4bed438e8267b814f6a0d-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/30904eb5cfccf741611f11d5001f6781.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/7f6498961797404892aee92c22676c12.jpg)
ចែករំលែកព័តមាននេះ