ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មិនសូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង ឪពុក​ម្តាយ​អាច​ធ្វើ​រឿង​ទាំង ៧ នេះ !

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ភាគច្រើន ជា​ពិសេស​កុមារ​តូច​ៗ​ងាយ​នឹង​មាន​ភាព​រំជើបរំជួល ប៉ុន្តែ​កុមារ​មានការ​គ្រប់គ្រង និង​វិន័យ​ខ្លួនឯង​មាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង​នៅ​ក្នុង​សាលារៀន និង​មិត្តភាព ដូច្នេះ​វា​មាន​តម្លៃ​សម្រាប់​ពេលវេលា​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្តាយ ដើម្បី​ជួយ​ពួក​គេ​រៀន​ពី​វិធី​គ្រប់គ្រង​ខ្លួនឯង ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ភាគច្រើន ជា​ពិសេស​កុមារ​តូច​ៗ​ងាយ​នឹង​មាន​ភាព​រំជើបរំជួល ប៉ុន្តែ​កុមារ​មានការ​គ្រប់គ្រង និង​វិន័យ​ខ្លួនឯង​មាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង​នៅ​ក្នុង​សាលារៀន និង​មិត្តភាព ដូច្នេះ​វា​មាន​តម្លៃ​សម្រាប់​ពេលវេលា​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្តាយ ដើម្បី​ជួយ​ពួក​គេ​រៀន​ពី​វិធី​គ្រប់គ្រង​ខ្លួនឯង ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ ៧ យ៉ាង ដើម្បី​បង្រៀន​ការ​គ្រប់គ្រង​ខ្លួនឯង​ដល់​កូន​ៗ​របស់​អ្នក ៖

១. ប្រាប់​កូន​របស់​អ្នក​ឱ្យមក នៅ​ពេល​អ្នក​ហៅ​ពួក​គេ ៖ នៅ​ពេល​ឪពុក​ម្តាយ​ហៅ​កូន កូន​អ្នក​មិន​គួរ​ឆ្លើយ​តប ឬ​ស្រែ​កថា បាទ ឬ​ចាស ពី​ចម្ងាយ ចំណតរថយន្ត ផ្ទះបាយ ឬ​សួនច្បារ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរតែ​មក​កន្លែង​ណា​ដែល​ឪពុក​ម្តាយ​នៅ ។ អ្នក​ត្រូវ​ណែនាំ​កូន​ធ្វើ​រឿង​នេះ ប៉ុន្តែ​វា​សម​នឹង​ការ​ខិតខំ​ប្រឹងប្រែង ព្រោះ​វា​ជួយ​កុមារ​ឱ្យ​រៀន​ថា ការ​គ្រប់គ្រង​ខ្លួនឯង ពេល​ខ្លះ​មាន​ន័យ​ថា ពួក​គេ​ត្រូវ​តែ​បោះបង់​ចោល​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ ដើម្បី​ធ្វើ​អ្វី​ផ្សេង​ទៀត ។

២. បង្រៀន​កុមារ​ឱ្យ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​កែតម្រូវ ៖ កុមារ​ភាគច្រើន​មិន​ចូល​ចិត្តការ​កែតម្រូវទេ ដូច្នេះ​ពួក​គេ​ឆ្លើយ​តប​អវិជ្ជមាន ទាំង​កំហឹង មិន​សប្បាយ ឬ​ដោយ​អកម្ម ដូច​ជា​អាកប្បកិរិយា​មិនល្អ​ជាដើម ។ ការ​ពិត​មួយ​នៃ​ជីវិត​គឺថា អ្នក​នឹង​ត្រូវធ្វើ​តាម​ការ​ណែនាំ​ដែល​អ្នក​មិន​យល់​ស្រប​ជាមួយ ដូច​ជា​ពេល​កំពុង​បើកបរ នៅ​ក្នុង​ការិយាល័យ សូ​ម្បី​តែ​នៅ​ក្នុង​កន្លែង​បង់ប្រាក់​នៅ​ផ្សារ​ទំនើប ។ ដើម្បី​ឱ្យ​កុមារ​ឆ្លើយ​តប​ដោយ​អាកប្បកិរិយា​ល្អ ក៏​ដូច​ជា​អាកប្បកិរិយា​ត្រឹមត្រូវ ទាមទារ​កុមារ​ឱ្យ​រៀន​គ្រប់គ្រង​ខ្លួនឯង ព្រមទាំង​កត្តា​ជំរុញខាងក្រៅ​ផង​ដែរ ។

៣. ជួយ​ពួក​គេ​រៀន​ជំនាញ​សង្គម​ល្អ​ៗ ៖ ទំនាក់ទំនង​សង្គម​ដែល​មាន​សុជីវធម៌​ភាគច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ខ្លួនឯង ។ ការ​ស្តាប់​ជំនួស​ឱ្យ​ការ​សម្លឹង​មើល​លើ​ទូរទស្សន៍ ការ​មិន​យល់​ស្រប​ដោយ​ការ​គោរព និង​ការ​ដឹង​ថា​ពេល​ណា​ដែល​ជា​ការ​រំខាន ទាំង​អស់នេះ​ទាមទារ​ការ​គ្រប់គ្រង​ខ្លួនឯង​។ លើក​សរសើរ នៅ​ពេល​ដែល​កូន​របស់​អ្នក​ធ្វើ​រឿង​មួយ ក្នុង​ចំណោម​រឿង​ទាំងនេះ​ដោយ​មិន​ត្រូវ​បាន​គេ​ប្រាប់ ។

៤. លើកទឹកចិត្ត​កុមារ​ឱ្យធ្វើ​សកម្មភាព​ដែល​ទាមទារ​ឱ្យ​មាន​វិន័យ​លើ​ខ្លួនឯង ៖ វា​អាច​ជា​ការ​លេង​កីឡា ហាត់​តន្ត្រី ការ​ថែទាំ​សត្វ​ចិញ្ចឹម ការ​ទន្ទេញមេរៀន ការ​រៀបចំ​បន្ទប់​ស្អាត ឬ​សកម្មភាព​ផ្សេង​ៗ​ទៀត ។ ការ​លត់​ដំ​ខ្លួន​ពី​ក្មេង​ត្រូវ​បាន​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ការ​គ្រប់គ្រង​ខ្លួនឯង ។ ការ​រីក​លូតលាស់​មួយ​នឹង​ជួយ​ឱ្យ​មួយទៀត​កាន់តែ​ងាយស្រួល ។

៥. ប្រើ​ពេល​គេង ដើម្បី​បង្រៀន​ការ​ប្រដៅ​ខ្លួនឯង ៖ កុមារ​ខ្លះ​ពិបាក​ចូល​គេង ហើយ​នេះ​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្រៀន​វិន័យ​ខ្លួនឯង​ចំពោះ​កូន​របស់​អ្នក ។ កំណត់​ម៉ោង​ចូល​គេង និង​បង្កើត​ទម្លាប់​ល្អ​ៗ ដែល​ឱ្យ​ពួក​គេ​ត្រូវ​តែ​គេង ទោះបីជា​គ្មាន​ម្តាយ ឬ​ឪពុក​នៅ​ជាមួយ​ក៏​ដោយ ។

៦. និយាយ​អំពី​ការ​គ្រប់គ្រង​ខ្លួនឯង ៖ នៅ​ពេល​កុមារ​ទទួល​បាន​រង្វាន់ ពេល​បញ្ចប់​ការងារ​ណា​បាន​ល្អ​ប្រសើរ ចូរ​និយាយ​អំពី​ការ​គ្រប់គ្រង​ខ្លួនឯង​ជាមួយ​កូន ។ អ្នក​អាច​និយាយ​ថា “​អស្ចារ្យ កូន​ធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​ដោយ​មិន​មាន​បញ្ហា ដោយ​មិន​មាន​ប៉ា​ម៉ាក់​ប្រាប់​ម្តងទៀត ។ នោះ​មាន​ន័យ​ថា កូន​បាន​ប្រើ​ការ​គ្រប់គ្រង​ខ្លួនឯង​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធភាព​” ។

៧. កុំ​ភ្លេច​អំពី​ទម្លាប់​ពេល​ព្រឹក ការងារ និង​កាលវិភាគ ៖ ឪពុក​ម្តាយ​ដែល​មាន​ប្រាជ្ញា​នឹង​ប្រើ​កុមារភាព ដើម្បី​រៀបចំ​កូន​ឱ្យ​ទទួល​បាន​ជោគជ័យ​ពេល​ក្លាយជា​មនុស្ស​ពេញវ័យ ។ ការងារ​ផ្ទះ និង​ទម្លាប់​ក្នុង​គ្រួសារ គឺជា​ឱកាស​ដែល​មាន​ស្រាប់ ក្នុង​ការ​បង្រៀន​ការ​គ្រប់គ្រង​ខ្លួនឯង ។ ក្មេង​ដែល​ក្រោក​ពី​គេង ហើយ​ស្លៀកពាក់​ទាន់​ពេល គួរ​ទទួល​បាន​ឯកសិទ្ធិ​ជ្រើសរើស​អ្វី​ដែល​ជា​អាហារ​ពេល​ព្រឹក ។ ក្មេង​ម្នាក់​ដែល​រង់ចាំ​មើល​ទូរទស្សន៍ រហូត​ដល់​ពួក​គេ​ធ្វើ​កិច្ចការ​ផ្ទះ​រួចរាល់ អ្នក​គួរ​ឱ្យ​គេ​មើល​ទូរទស្សន៍​បន្ថែម​បាន ១៥ នាទី​ទៀត ៕ ប្រភព ៖ imom

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕