ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន១គ្រឿងចតនៅកន្លែងគេលក់ដូរច្រើនថ្ងៃ រកម្ចាស់មិនឃើញ ផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងយកមកចតទុកចោលជាច្រើនថ្ងៃ រកម្ចាស់មិនឃើញ ប្រជា

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងយកមកចតទុកចោលនៅកន្លែងគេលក់ដូរជាច្រើនថ្ងៃ រកម្ចាស់មិនឃើញ ត្រូវបាន​ប្រជាពលរដ្ឋរាយការណ៍ប្ដឹងទៅសមត្ថកិច្ចឱ្យ​ចុះអន្តរាគមន៍ភ្លាមៗ កាលពី​វេលាម៉ោង៧យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ចំណុចភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភពព័ត៌មានបញ្ជាក់ពីប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១១ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ខណៈពេលដែលពួកគាត់យកអីវ៉ាន់ទៅលក់នៅចំណុចខាងលើដូចសព្វដង ស្រាប់តែឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2N-7826 បានចតឈប់នៅចំកន្លែងគាត់លក់ដូរ ។ បន្ទាប់មកគាត់បានរុញចេញផុតពីកន្លែងលក់បន្តិច លុះមកដល់វេលាម៉ោងខាងលើ នៅតែមិនឃើញម្ចាស់មកយកវិញ ទើប​ខាងប្រជាពលរដ្ឋក៏​បានរាយការណ៍ទៅអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បី​សាកសួរ​ព័ត៌មាន រួចរាយការណ៍បន្តទៅផ្នែកជំនាញ ។

បច្ចុប្បន្ន រថយន្តខាងលើ សមត្ថកិច្ចមិនទាន់មានចំណាត់ការនៅឡើយទេ ដោយរង់ចាំ​ព្រឹក​ថ្ងៃទី​២១ មីនា នឹងចាត់ការទៅតាម​នីតិវិធីជា​បន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ