ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ នីសា បង្ហាញបំណងនៅក្រាញក្នុងអាជីពសិល្បៈ ប្រសិនបើនៅតែមានការគាំទ្រ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានចូលប្រឡូកក្នុងសិល្បៈមិនក្រោម២០ឆ្នាំនោះឡើយ ប៉ុន្តែតារារូបនេះនៅតែប្រកាន់ជំហរថា នាងនឹងនៅបន្តលើអាជីពសិល្បៈនេះទៀត ប្រសិនបើទស្សនិកជននៅបន្តការគាំទ្រដល់រូបនាង…

0:00
0:00

រាជធានីភ្នំពេញ ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានចូលប្រឡូកក្នុងសិល្បៈមិនក្រោម២០ឆ្នាំនោះឡើយ ប៉ុន្តែតារារូបនេះនៅតែប្រកាន់ជំហរថា នាងនឹងនៅបន្តលើអាជីពសិល្បៈនេះទៀត ប្រសិនបើទស្សនិកជននៅបន្តការគាំទ្រដល់រូបនាង ។

តាមរយៈបទសម្ភាសន៍​មួយ កាលពីពេលថ្មីៗនេះ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានលើក​ឡើងថា រហូតមកដល់ពេលនេះ នាងមិនទាន់មានបំណងណាមួយបោះបង់ចោលសិល្បៈរបស់ខ្លួននៅពេលនេះឡើយ ព្រោះនាងបានកសាងកេរ្តិ៍ឈ្មោះលើវិថីមួយនេះអស់ជាច្រើនឆ្នាំមកហើយ ។

អ្នកនាងបញ្ជាក់ថា នាងនៅតែស្រឡាញ់ និងនៅចង់ធ្វើការងារក្នុងសិល្បៈនេះដដែល រហូតមហាជនលេងត្រូវការ ។ យ៉ាងណា សុគន្ធនីសា បញ្ជាក់ថា ក្នុងករណីដែលនាងចង់ ឬមិនចង់បន្តសិល្បៈនេះទៅថ្ងៃមុខ យើងក៏មិនអាចរក្សាកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនេះរហូតដែរ ដោយសារយើងត្រូវទុកឱកាសឱ្យអ្នកសិល្បៈជំនាន់ថ្មីសម្រាប់វិថីសិល្បៈនេះ ហើយយើងក៏ត្រូវទទួលស្គាល់ចំពោះបញ្ហានេះផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកនាង សុគន្ធ នីសា ប្រសិនបើនាងនៅតែមានទស្សនិកជនបន្តការគាំទ្រនោះ នាងនៅតែក្រាញននៀលនៅក្នុងសិល្បៈនេះដដែល បើទោះបីជានាងមានការនឿយ​ហត់ ដោយនាងត្រូវបែកចែកពេលវេលាសម្រាប់គ្រួសារផង និងការងារផងក៏ដោយ ប៉ុន្តែនាងនឹងនៅតស៊ូចំពោះសិល្បៈដែលនាងស្រឡាញ់នេះ ។

សុគន្ធ នីសា បានលើកឡើងបន្ថែមថា សម្រាប់ការងារសិល្បៈនេះ នាងបានតស៊ូកសាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិននឹកស្មានថា នាងអាចកសាងកេរ្តិ៍ឈ្មោះ​បានដល់បច្ចុប្បន្ននេះឡើយ ហេតុដូច្នេះនាងក៏មិនចង់បោះបង់ចោលអាជីពមួយនេះត្រឹមនេះដែរ ។

នាងបញ្ជាក់ថា បើគិតមកដល់ពេលនេះ នាងបានចូលប្រឡូកក្នុងវិថីសិល្បៈមិនក្រោម២០ឆ្នាំឡើយ ដោយនេះនាងមិនទាន់គិតដល់ពេលវេលាដែលនាងធ្លាប់ដើរច្រៀងក្នុងកម្មវិធីផ្សេងៗនៅក្នុងវ័យ​កុមារភាពផងនោះ ។

ក្នុងនាមជាតារាចម្រៀងមួយរូប ដែលអាចឈរជើងមកដល់បច្ចុប្បន្ននេះត្រូវបាន សុគន្ធ នីសា អះអាងថា ដោយសារតែនាងមានអំណោយផលពីធម្មជាតិ គួបផ្សំនឹងសមត្ថភាពសំឡេងដែលអាចដឹងថា សំឡេងរបស់អាច​មាន​ដុង និងត្រូវតែទៅលើបទចម្រៀងបែបមនោសញ្ចេតនា ខណៈ​ពេលដែលរូបនាងក៏ធ្លាប់ត្រូវបានគេវាយតម្លៃពីការសម្តែងល្អចំពោះតួបែបមនោសញ្ចេតនាបែបកម្សត់នេះដូចគ្នា ។

ជាមួយគ្នាដែរ នាងតែងតែរៀបចំខ្លួនឱ្យសមសួន និងមានការប្រាស្រ័យទាក់ទងល្អចំពោះការងារ និងបងប្អូនមជ្ឈដ្ឋានខាងក្រៅដោយផ្ដល់ជូនប្រិយមិត្តអ្នកគាំទ្រនូវអ្វីដែលពួកគាត់ចង់បានពីយើង ដើម្បីជាការតបស្នងចំពោះការគាំទ្ររបស់ពួកគាត់មកលើរូបនាង ។

ដោយឡែក ពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រួសារវិញនោះ ត្រូវបានសុគន្ធ នីសា បញ្ជាក់ថា នាង និងស្វាមីមិនមានគម្រោងចេញទៅរស់នៅអាមេរិកឡើយ ដោយសារតែពេលនេះពួកនាងមានការមមារ​ញឹករៀងខ្លួនក្នុងការងារនៅស្រុកខ្មែរ ។

យ៉ាងណា បើតាម សុគន្ធ នីសា តាមគោលបំណងរបស់នាង គឺនាងមិនចង់ទៅរស់នៅអាមេរិកនោះ​ឡើយ ដោយសារតែការរស់នៅទីនោះនាងមានការលំបាកច្រើន ខណៈពេលដែលស្វាមីរបស់នាងក៏បង្ហាញបំណងដូចគ្នានឹងនាងនាពេលនេះដែរ ៕

អត្ថបទសរសេរ ដោយ