កាត់ក្រីមែកឈើដើម្បីកុំឱ្យបាំងស្លាកសញ្ញាចរាចរណ៍ ឬភ្លើងស្តុប និងលើកកម្ពស់សោភ័ណ្ឌភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សារ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សារ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ
រាជធានីភ្នំពេញ ៖ លោក ស៊ូ សារ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា សកម្មភាពការិយាល័យសួនច្បារ និងរុក្ខជាតិ ចុះកាត់ក្រីមែកឈើនៅផ្លូវលេខ៥១ ចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់ផ្លូវលេខ៣៨០ ដោយចាប់អនុវត្តពីថ្ងៃទី៦ មិនា ឆ្នាំ២០២៤ អាចនឹងបញ្ចប់នៅថ្ងៃទី២៣ មិនា ២០២៤ ដោយមានដើមឈើសរុប៣០៥ដើម។
លោកបន្តថា ការកាត់ក្រីមែកឈើនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង កាត់លះមែកឈើដែលបាំងភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យស្រលះល្អ សម្រួលដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋដោយធ្វើកាត់មែកឈើខាងក្រោមកុំឱ្យបាំងស្លាកអាជីវកម្ម និងរក្សាមែកខាងលើឱ្យមានម្លប់ និងពណ៌បៃតង។
លោក ស៊ូ សារ៉ន បានបញ្ជាក់ថា ក្រៅពីកាត់ក្រីមែកឈើ ក៏មានកាត់ដើមឈើដែលងាប់ ឬអន់គុណភាព ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដូចជាដើមឈើពុកគល់ ប្រហោងដើម ឬទ្រេតខ្លាំងជាដើម៕
ចែករំលែកព័តមាននេះ