ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​​ទន្លេ​​កូន​បញ្ច្រាស​​ជើង ​ពេទ្យ​ឆ្មប​​ទា.ញ​.បា.ក់​ជើង​​និង​ដៃ​​​

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ គួរ​ឱ្យ​សង្វេគ​ណាស់ ទារក​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំ​ពេញ ដើម្បី​សង្គ្រោះបន្ត ក្រោយ​ពេល​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៥…

ខេត្តកំពត ៖ គួរ​ឱ្យ​សង្វេគ​ណាស់ ទារក​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំ​ពេញ ដើម្បី​សង្គ្រោះបន្ត ក្រោយ​ពេល​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ តែ​ជា​គ្រោះ​អកុសល​ ដោយ​ទារក​កើតមក​បញ្ច្រាសជើង គ្រូពេទ្យ​សម្រាល​ដែល​មាន​ទាំង​បុរស​​និង​ស្ត្រី ពេល​ចាប់​ទាញ​ចេញពី​ផ្ទៃ​ម្ដាយ ស្រាប់​តែ​បាក់ជើង​ទាំង​សងខាង​ និង​បាក់ដៃ​ម្ខាង ។

បន្ទាប់​ពី​ដឹង​ថា បាក់​ដៃជើង​ទារក ក្រុម​គ្រូពេទ្យ​បាន​យក​បង់​អប​ជើង ​និង​ដៃ​ទារក ហើយ​និយាយ​ប្រាប់​ជីដូន​ទារ​កថា «ត្រូវ​តែ​បញ្ជូន​ទៅ​ភ្នំពេញ បើ​ទុក​នៅ​ទី​នេះ​គឺ​មាន​សង្ឃឹម​តិច​ណាស់» ។

នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ទារក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​រាជធានី​ភ្នំពេញ តែ​ទៅ​មិន​ទាន់​ដល់​ផង ទារក​ក៏​ស្លាប់​នៅ​ត្រឹម​ផ្សារ​ឈូក ហើយ​រថយន្ត​សង្គ្រោះ​ក៏​បាន​ដឹក​សព​ទារក​យក​ទៅ​ផ្ទះ ។

ស្ត្រី​ជា​ម្ដាយ​របស់​ទារក​នេះ ឈ្មោះ ឈឿ​ន សម្បូរ អាយុ​១៨​ឆ្នាំ ជា​កូន​ដំបូង រស់នៅ​ភូមិ​កោះ​ផ្ដៅ
ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។ នៅ​ពេល​រថយន្ត​ដឹក​សព​ទារក​ទៅ​ផ្ទះ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ គឺ​ម្ដាយ​របស់​ទារក​នៅ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅឡើយ​ទេ ។

ចំពោះ​​ករណី​ខាងលើ​នេះ បើ​ទោះបីជា​មានការ​ជជែក​វែកញែក​ផុលផុស​យ៉ាងណា​ក៏​ដោយ ក៏​ពេល​នេះ​ស្ត្រី​ជា​ម្តាយ​ទារក និង​ក្រុម​សាច់ញាតិ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ ។


នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០៤ ក្រុម​គ្រូពេទ្យ​ស្រុក និង​នគរបាល​ស្រុក បាន​ទៅ​ពិនិត្យ​សព​ទារក​ផ្ទាល់​រួចរាល់​ហើយ​ឃើញ​ថា ទារក​ពិតជា​បាក់ជើង​បាក់ដៃ​ដូច​ការ​អះអាង​របស់​ជីដូន​ទារក​មែន ។ សូម​បញ្ជាក់​ថា ទារក​ជួប​គ្រោះ​អកុសល​នេះ គឺជា​កូន​ដំបូង​របស់​ស្ត្រី​ឈ្មោះ ឈឿ​ន សម្បូរ និង​ឪពុក ដែល​ជា​កសិករ ។

ទោះបីជា​បែប​ណា ការ​ស្លាប់​ទារក​នេះ នៅ​មិន​ទាន់​ឱ្យ​ស្ត្រី​ជា​ម្តាយ​ដឹង​នៅឡើយ​ទេ ។ ហើយ​មក​ទល់​ថ្ងៃ​ទី​២០ មីនា នេះ ខាង​មន្ទីរពេទ្យ​ក៏​មិន​ទាន់​មានការឆ្លើយ​​បំភ្លឺ​បែប​ណា​នៅឡើយ​ទេ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ