ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេងៗប្រទះឃើញគ្រា.ប់មីនក្នុងអូរ រើសយកមកដំលេង ផ្ទុះស្លា.ប់​និងរបួស​

5 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍មួយបានកើតឡើងដដែលជាដដែល ទៅលើក្រុមក្មេងរងគ្រោះចំនួន៣នាក់បានប្រទះឃើញគ្រាប់មីនប្រភេទ៧២A ដែលគេហៅថា គ្រាប់មីនស្គរដែលសេស​សល់កាលពីសម័យសង្គ្រាមយកមកដំលេង បណ្តាលឱ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ។ ហេតុការណ៍នេះ…

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍មួយបានកើតឡើងដដែលជាដដែល ទៅលើក្រុមក្មេងរងគ្រោះចំនួន៣នាក់បានប្រទះឃើញគ្រាប់មីនប្រភេទ៧២A ដែលគេហៅថា គ្រាប់មីនស្គរដែលសេស​សល់កាលពីសម័យសង្គ្រាមយកមកដំលេង បណ្តាលឱ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអូរថ្គាមរមាសក្នុងភូមិសាម្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្មេងរងគ្រោះ ១-ឈ្មោះអឿន មេត្តា ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់នៅនិងកន្លែង) ភ្លាមៗ ។ ២-ឈ្មោះរុំ រីណា ភេទស្រី អាយុ៥ឆ្នាំ រងរបួសធ្ងន់ និង៣-ឈ្មោះម៉ាប់ កូវីដ ភេទប្រុស អាយុ៤ឆ្នាំ រងរបួសធ្ងន់ នាំយកមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ។

ទាក់ទិននិងហេតុការណ៍ផ្ទុះគ្រាប់មីននេះ លោកសួង នឿន មេភូមិសាម្គីបានឱ្យកោះសន្តិភាពដឹង កាលពីល្ងាចថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ក្រុមក្មេងៗទាំង៣នាក់នេះ ពួកគេទៅតាមឪពុកម្ដាយនៅឯចម្ការដំឡូងមីហើយពួកគេទាំង៣នាក់ នាំគ្នាដើលេងនៅក្នុងអូរថ្គាមរមាស ស្រាប់តែបានប្រទះ​ឃើញគ្រាប់មីនប្រភេទ៧២A ដែលគេហៅថា គ្រាប់មីនស្គរយកមកដំលេងបានផ្ទុះចំនួនមួយគ្រាប់ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់នៅមិនទាន់ផ្ទុះចំនួន២គ្រាប់ទៀត ។

លោកមេភូមិបន្តថា គ្រាប់មីនដែលសេសសល់កប់នៅក្នុងដីចាប់ពីអំឡុងឆ្នាំ១៩៧៩ រហូតមកទល់ឆ្នាំ១៩៩៨ ​​​។តែទោះជាបែបណា ក្នុងខេត្តឧត្តរមានជ័យដែលស្ថិតនៅជាយដែនកម្ពុជា-ថៃ គេបានសង្កេតឃើញគ្រាប់មីនគ្រប់ប្រភេទបានផ្ទុះឆក់យកជីវិតមនុស្សក្មេងចាស់ប្រុស-ស្រីអស់ជាច្រើននាក់ផងដែរកន្លងមកនេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ