ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​ស្នើ​ប្រ.ហារ​ជី.វិត​ស្ត្រី​បោ​.ក​លុយ​គេ​រាប់​សិប​ពាន់​លាន​ដុល្លារ

1 ខែ មុន

ទី​ក្រុង​ហូជីមិញ៖ ​រដ្ឋ​អាជ្ញា​វៀតណាម​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ផ្ដន្ទា​ទោ​ស​ប្រហារ​ជីវិត​ស្ត្រី​ឈ្មោះ​ទ្រឿង​មីឡាន​ដែលជា​អគ្គ​នាយិកា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វ៉ាន់​ធិញ​ហ្វាត (Van Thinh Phat) ​ពី​បទ​ឆ​បោក​ប្រាក់​គេ​ច្រើន​ពេក​រហូត​ដល់​រាប់​សិប​ពាន់​លាន​ដុល្លារ​។ គេ​​ចាត់​ទុក​ថា​នេះជា​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ឡើង​រយៈ​ពេល​យូរ​អង្វែង និង​បង្ក​​ផល​វិបាក​​​គ្មាន​ថ្ងៃ​កែ​​ប្រែ​មក​ល្អ​វិញ​ជា​ដាច់​ខាត​។ អ្នក​ខ្លះ​រហូត​ដល់​ចាត់​ទុក​ថា​នេះ​ជា​គម្រោង​ឆ​បោក​ផន់​ហ្ស៊ី​ស្គីម​ (Ponzi…

ទី​ក្រុង​ហូជីមិញ៖ ​រដ្ឋ​អាជ្ញា​វៀតណាម​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ផ្ដន្ទា​ទោ​ស​ប្រហារ​ជីវិត​ស្ត្រី​ឈ្មោះ​ទ្រឿង​មីឡាន​ដែលជា​អគ្គ​នាយិកា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វ៉ាន់​ធិញ​ហ្វាត (Van Thinh Phat) ​ពី​បទ​ឆ​បោក​ប្រាក់​គេ​ច្រើន​ពេក​រហូត​ដល់​រាប់​សិប​ពាន់​លាន​ដុល្លារ​។ គេ​​ចាត់​ទុក​ថា​នេះជា​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ឡើង​រយៈ​ពេល​យូរ​អង្វែង និង​បង្ក​​ផល​វិបាក​​​គ្មាន​ថ្ងៃ​កែ​​ប្រែ​មក​ល្អ​វិញ​ជា​ដាច់​ខាត​។ អ្នក​ខ្លះ​រហូត​ដល់​ចាត់​ទុក​ថា​នេះ​ជា​គម្រោង​ឆ​បោក​ផន់​ហ្ស៊ី​ស្គីម​ (Ponzi Scheme) ដ៏​ល្បី​ផ្ដាច់​គេ​​ប្រ​ចាំ​​ទ្វីប​អាស៊ី​។

រដ្ឋ​អាជ្ញា​ថ្លែង​​ថា​លោក​ស្រី​ទ្រឿង​មីឡាន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ​ជា​ច្រើន​លើក​ច្រើន​សា​​។ គាត់​​​ប្រើ​ប្រាស់​ល្បិច​កល​ដ៏​ខ្ពស់​ដែល​មនុស្ស​ល្មម​ៗ​មិន​អាច​ដេញ​ជើង​គាត់​ទាន់​ទេ​ព្រោះ​គាត់​រៀប​ចំ​អង្គ​ការ​ចាត់​តាំង​ មាន​ខ្សែ​បណ្ដាញ​ប្រទាក់​ក្រឡា​គ្នា​។ មិន​តែ​ប៉ុណ្ណោះ ​នៅ​ពេល​គេ​ចាប់​ចំណុច​ខ្សោយ​បាន​ហើយ​ ហើយ​ចាប់​​បញ្ជូន​គាត់​​ទៅ​តុលាការ​​ដើម្បី​កាត់​ទោស​ គាត់​នៅ​ធ្វើ​ខ្លាំង​ដាក់​គេ​ថែម​ទៀត​។ គាត់​​មិន​ព្រម​ឆ្លើយ​សារ​ភាព​ទោស​កំហុស, ​​ឆ្លើយ​បំផ្លើស​ និង​ទម្លាក់​កំហុស​ទៅ​អ្នក​ក្រោម​បង្គាប់​របស់​ខ្លួន​។

ដូច្នេះ រដ្ឋ​អាជ្ញាធរ​សូម​ស្នើ​សុំ​​ឱ្យ​​អង្គ​ជំនុំ​ជម្រះ​ ទី​១-​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​រូប​នេះ​ដាក់ពន្ធ​នា​គារ​ពី​១៩-២០​ឆ្នាំ​ពី​បទ​ផ្ដល់​សំណូក, ទី២-​​ដាក់​ពន្ធ​នា​គារ​ពី​១៩-២០​ឆ្នាំ​ពី​បទ​ធ្វើ​ខុស​នីតិ​វិធី​របស់​ធនា​គារ​ និង​ទី​៣-​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ពី​បទ​ឆ​បោក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ ជា​សរុប​សេចក្ដី រដ្ឋ​អាជ្ញា​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​លោក​ស្រី​ទ្រឿង​មីឡាន​។​

​ចំណែក​អតីត​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​ធានា​គារ​ពាណិជ្ជ​សៃហ្កន (Saigon Commercial Bank) ​ដូច​ជា​លោក​ឌិញ​វ៉ាន់​ថាន់​ (Dinh Van Thanh), ​​បួយ​អាញ់​ដុង (Bui Anh Dung) និង​នាយក​ប្រតិ​បត្តិ​ធនា​គារ ​លោក​វ៉ូតាន់​ហុង​វ៉ាន់ (Vo Tan Hoang Van) ត្រូវ​រដ្ឋ​អាជ្ញា​​ស្នើ​សុំ​​ដាក់​​ពន្ធ​នា​គារ​មួយ​ជីវិត​។​ រដ្ឋ​អាជ្ញា​ថ្លែង​ថា​អ្នក​ទាំង​​​នេះ​​​ជួយ​សម្រួល​ឱ្យ​លោក​ស្រី​ទ្រឿង​មីឡាន​លួច​លុយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​​ធនា​គារ​។

អស់​លោក​ទាំង​នេះ​នៅ​គ្រាន់​បើ​ជាង​លោក​ស្រី​ទ្រឿង​មីឡាន​ព្រោះ​ពួកគេ​ដឹង​ខ្លួន​ខុស និង​សម្ដែង​ការ​សោក​ស្ដាយ​នៅ​ក្នុង​តុលាការ​។ ពួក​គេ​ក៏បាន​សង​លុយ​ទៅ​ជន​រង​គ្រោះ​បាន​មួយ​​ចំនួន​ដែរ​។ ប៉ុន្តែ​​​រដ្ឋ​អាជ្ញា​យល់​ថា​មិន​គួរ​​​យោគ​យល់​ពួក​គេ​​ទេ​។ ពួក​គេ​ក៏​ចូល​រួម​នៅ​ក្នុង​បទ​ឧក្រិដ្ឋ​នេះ​ដែរ​។ រដ្ឋ​អាជ្ញា​ស្នើ​សុំ​ឱ្យ​តុលាការ​ដាក់​គុក​ពួក​គេ​មួយ​ជីវិត​​ពី​បទ​ឆ​បោក និង​ធ្វើ​ខុស​នីតិ​វិធី​ធនា​គារ​​។

ចាប់​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០២២ បក្ស​ពួក​របស់​​ស្ត្រី​ឈ្មោះ​ទ្រឿង​មីឡាន​ដាក់​ពាក្យស្នើ​សុំ​ប្រាក់​កម្ចី​ជាង​២៥០០​លើក​ពី​ធនា​គារ​អែស​ស៊ី​ប៊ី (SCB)។​ សរុប​ស្មើ​នឹង​៤៤​​ពាន់​លាន​ដុល្លារ ឬ​​​៩៣%​នៃ​ឥណ​ទាន​សរុប​ដែល​ធនា​គារ​អាច​ផ្ដល់​ជូន​។ មាន​ន័យ​ថា​​នៅ​ក្នុង​ចំណោម​ឥណទាន​កម្ចី​របស់​ធនា​គារ​នេះ​ ក្រុម​របស់​ស្ត្រី​ឈ្មោះ​​ទ្រឿង​មីឡាន​ខ្ចី​​សឹង​តែ​​ផ្ដាច់​​មុខ​ម្នាក់​ឯង​​។

ស្ត្រី​រូប​នេះ​ត្រូ​វ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​៤៩៨​ទ្រីលាន​ដុង​ ឬ​ស្មើ​នឹង​ជាង​២០​ពាន់​លាន​ដុល្លារ។ គេ​កំពុង​រង់​ចាំ​តាម​ដាន​សំណុំ​នេះ​ជា​បន្ត​ទៀត​។ ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​​នឹង​បន្ត​​ធ្វើ​រហូត​ដល់​​​ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០២៤​ទើប​បញ្ចប់​៕

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/business/companies/prosecutors-recommend-death-sentence-for-van-thinh-phat-chairwoman-truong-my-lan-4724094.html

អត្ថបទ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នេះ
វៀតណាម​កា.ត់​ទោ.ស​សេដ្ឋី​គ្រាក់​ៗ​បោ.ក​លុយ​គេ​១២​ពាន់​លាន​ដុល្លារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ