ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អៀ ម៉េងលិ គូស្នេហ៍រឹតដ្បិតការសម្តែងណាដែល​​មានភាពសិចស៊ី និងស្និទ្ធិស្នាលខ្លាំង

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាសម្តែងនាង អៀ ម៉េងលិ បានសារភាពថា នាងពិតជាត្រូវគូស្នេហ៍រឹតដ្បិតចំពោះការសម្តែងដែលមានភាពសិចស៊ីនិងស្និទ្ធស្នាលខ្លាំង ក្នុងពេលដែលអ្នកទាំងពីរក៏បានដាក់លក្ខខណ្ឌដូចគ្នាចំពោះរឿងខាងលើក្នុងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ…

រាជធានីភ្នំពេញ ៖ តារាសម្តែងនាង អៀ ម៉េងលិ បានសារភាពថា នាងពិតជាត្រូវគូស្នេហ៍រឹតដ្បិតចំពោះការសម្តែងដែលមានភាពសិចស៊ីនិងស្និទ្ធស្នាលខ្លាំង ក្នុងពេលដែលអ្នកទាំងពីរក៏បានដាក់លក្ខខណ្ឌដូចគ្នាចំពោះរឿងខាងលើក្នុងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ តារាសម្តែងនាង អៀ ម៉េងលិ បានលើកឡើងថា សម្រាប់រូបនាងនាពេលនេះ គឺមិនទទួលថតបទចម្រៀង ឬក៏ភាពយន្តណាដែលមានភាពសិចស៊ី និងឱបថើបខ្លាំងដូចជាពេលមុនទៀតហើយ ដោយសារតែនាងមិនចង់ឱ្យទំនាក់ទំនងរវាងនាង និងសង្សារមានភាពរកាំរកូសនោះឡើយ ។

នាងបញ្ជាក់ថា មួយរយៈនេះ ការងារសិល្បៈ គឺនាងមិនសូវទទួលឡើយ ពោលនាងទទួលតែការងារថតប្រម៉ូដផលិតផលតែប៉ុណ្ណោះ ហើយណាមួយបច្ចុប្បន្ននាងក៏មានការមមារញឹកខ្លាំងទៅលើការងាររកស៊ីផ្ទាល់ផងដែរ ។

នាងបន្តថា ការមិនទទួលថតនេះ នាងក៏ធ្វើទៅតាមតម្រូវការរបស់គូស្នេហ៍របស់នាង ព្រោះគូស្នេហ៍នាងមិនចង់ឃើញនាងថតបែបស្និទ្ធិស្នាល និងសិចស៊ីដូចជាពេលមុននោះឡើយ ហើយរឿងនេះពួកនាងទាំងពីរក៏បានដាក់ខសន្យាជាមួយគ្នាផងដែរ ។

យ៉ាងណា បើតាម អៀ ម៉េងលិ សម្រាប់ការងារសិល្បៈ នាងមិនអាចសន្មត់ថា នឹងត្រូវដកខ្លួននោះឡើយ ពោលនាងអាចនឹងទទួលយកការសម្តែងជាធម្មតា ប៉ុន្តែការសម្តែងនោះមិនមានឈុតឱបថើបស្និទ្ធិស្នាល និងសិចស៊ី ពោលគឺមានលក្ខណៈធម្មតា ឬក៏បែបស្រុកស្រែ ។

អៀ ម៉េងលិ បានលើកឡើងបន្ថែមថា សម្រាប់នាងនិងគូស្នេហ៍នោះ គឺនាងមានគម្រោងសម្រាប់ចូលរោងការនាថ្ងៃខាងមុខនោះហើយ ប៉ុន្តែនាងមិនទាន់អាចបញ្ជាក់ថា ថ្ងៃណាច្បាស់នោះឡើយ ដោយសារតែទុកឱ្យប្រិយមិត្តគាំទ្រមានការភ្ញាក់ផ្អើល ។

ជាការកត់សម្គាល់នេះ ចាត់ទុកមិនមែនជាលើកទីមួយទេ តារាសម្តែងនាងអៀ ម៉េងលិ បានប្រកាសបញ្ឈប់ការសម្តែងភាពសិចស៊ីរបស់ខ្លួនសម្រាប់ផ្គាប់ចិត្តគូស្នេហ៍របស់នាង ខណៈពេលកន្លងមក តារាសម្តែងស្រីរូបនេះតែងតែនិយមបញ្ចេញភាពសិចស៊ីទាំងក្នុងការសម្តែងនិងនៅលើបណ្ដាញសង្គម។

កន្លងមក តារាសម្តែងរូបនេះធ្លាប់បានលើកឡើងថា ក្រោយពីមានការទាក់ទងគ្នាជាមួយគូស្នេហ៍អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះមកនាង និងគូស្នេហ៍តែងតែផ្តល់ការកែលម្អគ្នាទៅវិញទៅមក ហើយពួកនាងក៏មានការយល់ស្របគ្នាច្រើនដែរ ។ នាងថា អ្វីដែលយើងមិនល្អគាត់កែប្រែយើង ហើយអ្វីគាត់មិនល្អគឺយើងកែប្រែគាត់ ហើយនោះគឺជាការស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ។

អៀ ម៉េងលិ លើកឡើងបន្ថែមថា បច្ចុប្បន្ន នាងសម្រេចតាមគូស្នេហ៍ដោយនឹងមិនបញ្ចេញភាពសិចស៊ីដូចដែលនាងធ្លាប់ធ្វើពីមុនមកនោះឡើយ ដោយសារគូស្នេហ៍របស់នាងមិនចូលចិត្ត។
នាងបន្ថែមថា សម្រាប់ការថតវិញក៏នាងមិនទទួលថតឈុតឱបថើបខ្លាំងទៀតដែរ ក្នុងពេលដែលនាងក៏បានរយៀល​ការងារសិល្បៈខ្លះ ដើម្បីងាកមកចាប់ដៃធ្វើជំនួញជាមួយគូស្នេហ៍ ៕

អត្ថបទសរសេរ ដោយ