ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​សំរាមហូរ​ទឹក​កខ្វក់​លើ​ផ្លូវ​រអិល​ម៉ូតូ​ដួល​ច្រើន​គ្រឿង រដ្ឋបាល​ខណ្ឌដង្កោ​ចាត់​ឱ្យ​​​លាង​សម្អាត​ផ្លូវ​​ជា​​បន្ទាន់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ​​ទឹក​កខ្វក់ដែល​មាន​ជាតិ​រអិល​ដូច​ជា​ប្រេងម៉ាស៊ីន ឬខ្លាញ់​មក​លើ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​ទីលាន​ចាក់សំរាម ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ​​ទឹក​កខ្វក់ដែល​មាន​ជាតិ​រអិល​ដូច​ជា​ប្រេងម៉ាស៊ីន ឬខ្លាញ់​មក​លើ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​ទីលាន​ចាក់សំរាម ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលអាចបង្កឱ្យ​​យ​ម៉ូតូ​ជា​ច្រើន​គ្រឿង​​​រអិល​ដួល និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ។

ក្រោយ​ពេល​ឃើញ​ស្ថានភាព​អាក្រក់​បែប​នេះ រដ្ឋបាល​ខណ្ឌដង្កោ បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​មួយ​នេះ​ភ្លាម​ៗ ឲ្យ​បញ្ចេញ​រថយន្ត​ទឹក​របស់​ខ្លួន ទៅ​បាញ់​លាង​សម្អាត​ផ្លូវ​ឡើង​វិញ​ជា​បន្ទាន់​ផង​ដែរ និង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ ជួយ​ទប់ស្កាត់​អំពី​បញ្ហា​នេះ​ផង ។

សង្កេតឃើញ​​រថយន្ត​ដឹក​សំរាម​​បាន​បើកបរ​តាម​ផ្លូវ​លេខ​២១៧​នេះ យ៉ាង​មមា​រញឹក​រាល់ថ្ងៃ ហើយ​ទឹក​កខ្វក់ ដែល​នៅ​ក្នុង​សំរាម​តែងតែ​ហូរ​ចេញ​មក​ធ្លាក់​លើ​ផ្លូវ ជា​ពិសេស​នៅ​ត្រង់​ចំណុច​ផ្លូវបត់​ចូល​ទៅ​កាន់​ទីលាន​ចាក់សំរាម​។ ប៉ុន្តែ​ថ្ងៃ​ខ្លះ​ហូរ​មក​តិច​មិន​អី​ទេ គ្រាន់តែ​ធំ​ក្លិនស្អុយ​ប៉ុណ្ណោះ បើ​ថ្ងៃ​ណា​ហូរ​ច្រើន​បាន​ធ្វើ​ឲ្យ​រអិល​ហើយ​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ដួល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ដូច​ជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤​នេះ ហើយ​នេះ​ពុំ​មែន​ជា​លើក​ទី​១​ឡើយ ។

លោក ហ៊ា​ង ញ៉ អនុប្រធាន​ការិយាល័យ​សាធារណការ​ដឹក​ជញ្ជូន អនាម័យ​បរិស្ថាន​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង នៅ​ព្រឹក​ដដែល​នោះ លោក ជ ចាន់​ស៊ា​ង អភិបាលរង​ខណ្ឌដង្កោ បាន​អនុញ្ញាត​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ទីនោះ ពិតជា​រអិល​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​ច្រើន​គ្រឿង ។ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ