ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​១១​ចំណុច​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិខ្មែរ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​មនោសញ្ចេតនា​សប្បាយ​រីករាយ ប្រកបដោយ​ស្មារតី សាមគ្គីភាព​ជិត​ស្និទ្ធ និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ក្រៃ​លែង​។…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្នុង​មនោសញ្ចេតនា​សប្បាយ​រីករាយ ប្រកបដោយ​ស្មារតី សាមគ្គីភាព​ជិត​ស្និទ្ធ និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ក្រៃ​លែង​។ នេះ​បើ​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨ ​ខែមីនា ​ឆ្នាំ​២០២៤​នេះ ​។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ គឺជា​ពិធីបុណ្យ ​ដែល​ប្រារព្ធ​ធ្វើ​ឡើង ​ដើម្បី​សម្តែង​នូវ​អំណរ​សាទរ ស្វាគមន៍​ចំពោះ​ការ​ចូល​មក​ដល់ ​នៃ​ឆ្នាំ​ថ្មី និង​សម្តែង ​នូវ​ការ​គោរព​ដឹងគុណ ថ្វាយ ប្រគេន​ព្រះ​ពរ សម្តេច ព្រះ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ថ្វាយព្រះពរ​ចំពោះ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ថ្វាយ​ព្រះរាជ​កុសល​ជូន​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ» និង​ជូនពរ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​បុព្វការី​ជន​ទាំងឡាយ សំដៅ​បង្កើន​ឡើង ​នូវ​មនោសញ្ចេតនា គោរព​ស្រលាញ់ សាមគ្គីភាព​ស្និទ្ធស្នាល និង​ទទួល​បាន​សព្ទសាធុការពរ​ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម ម​ហោ​ទ​រា​ទេវី ។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ គ​.​ស​.២០២៤ នឹង​ប្រព្រឹត្ត​ទៅ​តាម ដំណើរ​សង្ក្រាន្ត​ ដូច​តទៅ​ ៖
–ថ្ងៃ​សៅរ៍ ៥​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ២២:១៧​នាទី​យប់ (​ម៉ោង ១០:១៧​នាទី​យប់​) ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ថ្ងៃអាទិត្យ ៦​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​វ័ន​បត
– ថ្ងៃ​ចន្ទ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​វ័ន​បត
– ថ្ងៃ​អង្គារ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​ឡើងស័ក គម្រប់​សង្ក្រាន្ត ០៤​ថ្ងៃ
ចប់​ដោយ​បរិបូណ៌ និង​ចូល​ឆ្នាំរោង ឆស័ក តរៀង​ទៅ​។

យោង​ផែនការ​ណែនាំ​លេខ ០២/២០២៤ គជ​ប​អ ចុះ​ថ្ងៃ​សុក្រ ៧​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ដើម្បី​ញ៉ាំង​ឱ្យ​ពិធីបុណ្យ ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​មហោឡារិក អធិកអធម ផ្តល់​ភាព​សប្បាយ​រីករាយ រក្សា​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​ថ្លៃថ្លា និង​ល្អ​ប្រសើរ​របស់​ជាតិ ព្រមទាំង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ​៖

១- រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ​-​សហគ្រាស ផ្សារ​ទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ម្ចាស់​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ និង​គេហដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​៖ – រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត អម​ដោយ​ការ​តុបតែង​លម្អ កំណាត់​បូ បំភ្លឺ ភ្លើងពណ៌ ដុត​គោម​បំភ្លឺ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង ទង់​រំយោល នៅ​តាម​ស្ថាប័ន​សាមី​នីមួយ​ៗ និង​គេហដ្ឋាន

– សម្រាប់​ផ្សារ​ទំនើប ផ្សារ​ម៉ាត អគារ​ពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ​-​សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់​បុរី និង​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ សូម​រៀបចំ​បំពាក់​ខ្សែ​ភ្លើងពណ៌ បំភ្លឺ និង​ដាក់​គោម​ភ្លើង​បំភ្លឺ​នៅ​តាម​របង​មុខ​អគារ ឬ តាម​ជញ្ជាំង​អគារ ឬ ដើមឈើ និង​ទីតាំង អាជីវកម្ម​របស់​ខ្លួន ដោយ​អាច​រៀបចំ​រចនា​ខ្សែ​ភ្លើងពណ៌​ចម្រុះ ឱ្យ​ចេញ​ជា​អក្សរ​ផុស​ឡើង​។ សម្រាប់​ទីតាំង​អាជីវកម្ម​ដែល​មាន​សួនច្បារ សូម​បាញ់​ទឹក​ពណ៌នា​ពេល​ថ្ងៃ និង​ពេល​រាត្រី ដោយ រៀបចំ​បំពាក់​ខ្សែ​ភ្លើងពណ៌​បំភ្លឺ​ចម្រុះ ដើម្បី​បង្កើន​សោភ័ណ​ភាព ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​ចូលរួម អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

២- រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ១០៥ ត្រូវ​៖ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ដោត​ទង់ជាតិ​នៅ​គ្រប់​គេហដ្ឋាន ត្រៀម​រៀបចំ​គ្រឿង​សក្ការៈបូជា មាន​ផ្កា​ភ្ញី ទៀន និង​ធូប​ជាដើម សម្រាប់​ថ្វាយ​ព្រះ​រតនៈត្រ័យ នឹង​រៀបចំ​ពលការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែ​ឈើ​ជា​អាទិ៍ ដើម្បី​ទទួល ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម ម​ហោ​ទ​រា​ទេវី ក្នុង​ឱកាស ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​តាម​មូលដ្ឋាន​របស់​ខ្លួន និង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​មាន ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​អុជ​ទៀន ធូប ការ​ប្រើប្រាស់​ភ្លើងចង្កៀង ភ្លើងចង្ក្រាន ការ​ប្រើប្រាស់ ហ្គា​ស់ និង​ចរន្តអគ្គិសនី ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ ហាមឃាត់ និង​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការ​លេងល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ ទឹក​កខ្វក់ គប់​ស្បោង​ទឹក លាប​ច្បង ឬ ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ​រំពាត់ ឬ ឧបករណ៍​រឹង​ផ្សេង​ៗ​ដល់​អ្នកដំណើរ​គ្រប់​ប្រភេទ ហាមឃាត់ និង​ទប់ស្កាត់​ការ​នាំ​ចូល ចែកចាយ ទិញ​លក់​ធា​វ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ បំផុស​ឱ្យ​មានការ​តុបតែង​លម្អ​ភ្លើងពណ៌ តាម​ដើមឈើ​ឱ្យ​បាន​ព្រោងព្រាត នៅ​មុខ​ទីស្នាក់ការ របស់​មន្ទីរ អង្គភាព​រដ្ឋ ឯកជន និង​គ្រប់​គេហដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​អាចារ្យវត្ត ដើម្បី បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បាន​បំពេញ​កុសល​តាម​សទ្ធា​ជ្រះថ្លា និង រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​សាសនា​របស់​ជាតិ ព្រមទាំង​ត្រៀម​ចាត់​កម្លាំង​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​វត្ត​អារាម​នីមួយ​ៗ ជា​ពិសេស ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​យានយន្ត​ពុទ្ធបរិស័ទ ចូល​ក្នុង​បរិវេណ​វត្ត​អារាម ឱ្យ​បាន​ឆាប់រហ័ស​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ​មុខ​វត្ត​អារាម និង​រៀបចំ​ចំណត​យានយន្ត​នៅ​តាម​វត្ត​អារាម ឱ្យ​បាន​សមរម្យ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ប្រមូល សម្អាត និង​ដឹក​ជញ្ជូន​សំរាម​ទាំង ០៣ ឱ្យ​បង្កើន​ការ​បោសសម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ចេញពី​រាជធានី​ភ្នំពេញ ឱ្យទាន់​ពេលវេលា ដើម្បី​ធានា​បាន​នូវ​បរិស្ថាន និង​អនាម័យ​ស្អាត​គ្រប់គ្រង តាមដាន​ព័ត៌មាន និង​ក្តាប់​ឱ្យ​បាន​នូវ​រាល់​សភាពការណ៍​ផ្សេង​ៗ ដែល​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​រៀង​ៗ​ខ្លួន ដើម្បី​ងាយស្រួល​ក្នុង​ការ​អន្តរាគមន៍​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ