ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ តាម​ដីកា​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អេ​ង សា​វឿ​ន តួនាទី​ជា អនុប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អេ​ង សា​វឿ​ន តួនាទី​ជា អនុប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​ជាង ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ។

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សូម​គោរព​រាយការណ៍ ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ នៅ​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​៤៦៦ ប្រសព្វ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពី​បទ ៖ ឆបោក ប្រព្រឹត្ត​នៅ​ចំណុច រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧,២២,២៧ ខែកញ្ញា ឆ្នាំ​២០២១ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ ៣១៩«​ឆ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ចេញ​ដោយ​លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​មក​ការិយាល័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ជនសង្ស័យ​ឈ្មោះ អេ​ង សា​វឿ​ន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​នគរបាល​ជាតិ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​០២​អឺ​០ ផ្លូវលំ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ