ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ត្រូវគិតដល់ប្រាក់ខែបន្ទាប់ពីបណ្តុះបណ្តាលជំនាញដល់យុវជន១,៥លាននាក់

8 ខែ មុន

នៅ​សល់​មិន​ប្រមាណ​ជាមួយ​ឆ្នាំ​ទៀត​ទេ កម្ពុជា​នឹង​មាន​ធនធានមនុស្ស ជា​អ្នកឯកទេស​ជំនាញ​ប្រមាណ​ជា​១.៥ លាន​នាក់ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​កម្លាំង​ពលកម្ម​ចាក់​ចូល​ទៅ​ក្នុង​ទីផ្សារ ។ ប៉ុន្តែ​មុន​ពេល​ពួក​គេ​ត្រូវ​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ អ្នកជំនាញ​បាន​ប្រាប់​វិស័យ​ឯកជន​គួរ​គិត​ប្រាក់បៀវត្ស​តាម​កម្រិត​សញ្ញាប័ត្រ​ជំនាញ ដើម្បី​ជំរុញ​យុវជន​ចូល​សិក្សា​ជំនាញ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស និង​តំបន់​ដែល​កំពុង​ខ្វះ​កម្មករ​ជំនាញ​ទាំងនោះ…

នៅ​សល់​មិន​ប្រមាណ​ជាមួយ​ឆ្នាំ​ទៀត​ទេ កម្ពុជា​នឹង​មាន​ធនធានមនុស្ស ជា​អ្នកឯកទេស​ជំនាញ​ប្រមាណ​ជា​១.៥ លាន​នាក់ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​កម្លាំង​ពលកម្ម​ចាក់​ចូល​ទៅ​ក្នុង​ទីផ្សារ ។ ប៉ុន្តែ​មុន​ពេល​ពួក​គេ​ត្រូវ​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ អ្នកជំនាញ​បាន​ប្រាប់​វិស័យ​ឯកជន​គួរ​គិត​ប្រាក់បៀវត្ស​តាម​កម្រិត​សញ្ញាប័ត្រ​ជំនាញ ដើម្បី​ជំរុញ​យុវជន​ចូល​សិក្សា​ជំនាញ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស និង​តំបន់​ដែល​កំពុង​ខ្វះ​កម្មករ​ជំនាញ​ទាំងនោះ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​ថា ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ត្រូវ​តែ​បង្ហាញ និង​លើកទឹកចិត្ត​យុវជន​អោយ​ចូលរួម​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍​បន្ត​ថា «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​នេះ​ល្អ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​អ្នក​មក​រៀន​ច្រើន​នាក់ ។ ខ្ញុំ​គាំទ្រ​ទាំងស្រុង​ៗ អ៊ីចឹង​ត្រូវ​តែ​លើកទឹកចិត្ត​ពលរដ្ឋ​យើង​មក​ចាប់​យក​វិជ្ជាជីវៈ​អោយ​បាន​ច្រើន ។ កាលណា​គាត់​ចាប់​យក​វិជ្ជាជីវៈ​បាន​ច្រើន យើង​មាន​កម្លាំង​ផលិត យើង​ទាក់ទាញ​វិនិយោគ​មក​» ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បន្ថែម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ពង្រឹង និង​ជួយ​ដល់​យុវជន​កម្ពុជា​អោយ​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​មាន​ជំនាញ​សម្រាប់​បំពេញតម្រូវការ​របស់​ទីផ្សារ​ការងារ ទាំង​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ដែល​ត្រូវការ​ស្រូប​ទាញ​ពួក​គេ​មក​ចាក់​បំពេញ​នៅ​តាម​ផ្នែក​នៃ​ការងារ​នីមួយ​ៗ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បន្ត​ថា « រដ្ឋាភិបាល​យើង​កំពុង​ជូន​អ្នក​អត់​មាន​ចំណូល​មួយ​ខែ​៤០​ដុល្លារ​គ្រាន់តែ​អង្គុយ​រៀន ។ ត្រូវ​អោយ​មាន​ប្រយោជន៍ ដូច្នេះ​មាន​សញ្ញាបត្រ​អោយប្រាក់​ខែ​ប៉ុន្មាន ត្រូវ​កំណត់​ស្តង់ដារ​នោះ ។ កម្មករ​ដែល​មាន​ជំនាញ មាន​សញ្ញាបត្រ​៤​ខែ តើ​គាត់​ត្រូវ​មាន​កម្រិត​ប្រាក់ខែ​គាត់​ទាប​បំផុត​ប៉ុន្មាន? ជំនាញ​គាត់​រៀន​បាន​មួយ​ឆ្នាំ​ត្រូវ​អោយ​ប្រាក់ខែ​គាត់​ប៉ុន្មាន0x017d7 សម្រាប់​ការងារ​នៅ​ក្នុង​រោងចក្រ​នេះ​រោងចក្រ​នោះ​» ។

ដោយឡែក​លោក​បណ្ឌិត យ៉ង់ គឹ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ប្រាប់​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព ថា ការ​ផ្តល់​ប្រាក់បៀវត្ស​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​សញ្ញាបត្រ​ដែល​យុវជន​ប្រឹងប្រែង​រៀន ប្រសិនបើ​មិន​ផ្តល់​តាម​សញ្ញាបត្រ​ដែល​ពួក​គាត់​ប្រឹងប្រែង​រៀន​នោះ​ទេ នឹង​ធ្វើ​អោយ​ពួក​គាត់​បាក់ទឹកចិត្ត ។

លោក​បណ្ឌិត យ៉ង់ គឹ​ម​អេ​ង បន្ត​ថា «​ការ​ដែល​គាត់​ប្រឹងប្រែង​រៀន គាត់​រៀន​បាន​រហូត​ដល់​ចប់​ចុង​ចប់​ដើម​នេះ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ការ​យល់​ដឹង​របស់​គាត់​មាន​ភាព​ទូលំទូលាយ​ជាង​អ្នក​ដទៃ​ដែរ ។ គួរតែ​ផ្តល់​ការ​លើកទឹកចិត្ត ហើយនឹង​ផ្តល់​ការ​យកចិត្តទុកដាក់​ចំពោះ​គាត់ បើសិនជា​យើង​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់​ទេ មិន​ខ្វល់​ពី​សញ្ញាបត្រ​របស់​ពួក​គាត់​ទេ អាច​ពួក​គាត់​មិន​ព្រម​ព្យាយាម​រៀនសូត្រ​ទេ ។ កាលណា​គាត់​អត់​ប្រឹងប្រែង​រៀនសូត្រ រដ្ឋ​ខាតបង់​ណាស់​» ។

លោក​បណ្ឌិត យ៉ង់ គឹ​ម​អេ​ង បន្ថែម​ថា ការ​មិន​យកចិត្តទុកដាក់​អោយ​តម្លៃ​ប្រាក់ បៀវត្ស​តាម​សញ្ញាបត្រ​ទេ​នោះ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាងណា​អោយ​ធនធានមនុស្ស​ប្រឹងប្រែង​រៀនសូត្រ ។ ហើយ​ក៏​នៅ​មានការ​ផ្តល់​អត្ថប្រយោជន៍​ដល់​គាត់​តាម​សញ្ញាបត្រ​ដូច​គ្នា ។
យុវ​និស្សិត ទ្រី សូលី​ដែ​ត ជា​សិស្ស​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស បានអោយ​ដឹង​ថា ការ​សិក្សា​ជំនាញ​បច្ចេកទេស​មាន​អត្ថប្រយោជន៍​មែនទែន បើសិនជា​យើង​បាន​ចូលរួម​វគ្គ​សិក្សា​កម្មវិធី​នេះ​ធ្វើ​អោយ​យើង​មានការ​យល់​ដឹង​ច្រើន ៕​ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ