ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉កដឹកគោ១ក្បាល បើកចេញពីចម្ការស្វាយចន្ទី លុះឃាត់សួរនាំ បែកធ្លាយបន្តបន្ទាប់៤នាក់​

1 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់ ៖ ​កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១​នឹង​១៣​នាទី សមត្ថកិច្ចប៉ុស្តិ៍

ខេត្តពោធិសាត់ ៖ ​កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១​នឹង​១៣​នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីលោកមេភូមិជ្រៃក្រឹម បានរាយការណ៍ថា មានប្រជាពលរដ្ឋចំនួន២នាក់បានបើករ៉ឺម៉កដឹកគោ១ក្បាលញី សម្បុរស ដោយគ្មានលិខិតទិញលក់ បើកចេញពីចម្ការស្វាយចន្ទីនៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់​ ។

កម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវសួរបំភ្លឺជុំវិញកន្លែងកើតហេតុជួបជាមួយជនរងគ្រោះចំនួន ២នាក់ ​ក្នុងនោះម្នាក់​​ឈ្មោះ នួន ខុន ( ហៅក្រុញ ) ភេទប្រុស អាយុ​៣៩​ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានបាត់គោញី សម្បុរស១ក្បាល ចងឱ្យស៊ី​ស្មៅនៅក្នុងដីរបស់ឈ្មោះ គង់ ចាន់ធី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨ព្រឹក។ ​

និង​ម្នាក់ទៀត​ឈ្មោះ សួន ថន ភេទស្រី អាយុ​៥៤​ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកលោសែនជ័យ បានបាត់គោញី សម្បុរស១ក្បាល ចងឱ្យស៊ី​ស្មៅនៅក្នុងដី​របស់ឈ្មោះ គង់ ចាន់ធី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៨ព្រឹក។

ក្រោយពីការសួរបំភ្លឺរួច សមត្ថកិច្ចយើងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់រួមមាន​ ១-ឈ្មោះ គង ចធ ភេទស្រី អាយុ​៣៣​ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ (មុខសញ្ញាលួច) ។ ២-ឈ្មោះ អន បធន ភេទប្រុស អាយុ​៣៧​ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកទទួលផលចោរកម្ម)។ ៣-ឈ្មោះ អន ខ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកស៊ីឈ្នួលដឹក) និង៤-ឈ្មោះ អត ជជយ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកស៊ីឈ្នួលដឹក)។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ដើម្បី​ចាត់ការ​បន្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ