ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ដឹក​កម្មករ បើក​វ៉ា​ជែង ជ្រុល​បុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ក្រុង​បា​វិត

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្តក្រុង​ដឹក​កម្មករ​-​កម្មការិនី បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ រង​របួស​ធ្ងន់ធ្ងរ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦…

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្តក្រុង​ដឹក​កម្មករ​-​កម្មការិនី បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ រង​របួស​ធ្ងន់ធ្ងរ ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ស្ថិត​នៅ​ភូមិ​សាមគ្គី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ បើកបរ​ម៉ូតូ ពី​ទិស​ខាង​កើតមក​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​មាន​រថយន្តក្រុង ១​គ្រឿង ដឹក​កម្មករ​-​កម្មការិនី បើក​មក​ពី​ទិស​ខាង​លិចទៅ​កើត បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ចំ​ពីមុខ​ពេញទំហឹង ខ្ទាត​ធ្លាក់​ទៅ​ចិញ្ចើមថ្នល់​ខាងឆ្វេង បណ្តាល​ឲ្យ​ជន​រង​គ្រោះ និង​អ្នក​រួម​ដំណើរ​រង​បួស​ធ្ងន់ធ្ងរ​តែ​ម្តង ។

មហាជន​បាន​លើក​ឡើង​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នេះ គឺ​បើកបរ​គ្មាន​គោរព​ច្បាប់​ចរាចរណ៍​ទេ ពោល​គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ទៅ រហូត​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ គឺ​គ្មាន​សណ្តាប់ធ្នាប់​ឡើយ បើក​វ៉ា​ជែង​គ្នា ពេញ​ផ្លូវ ៣​ជួរ​ក៏​មាន បង្ក​ឲ្យ​ស្ទះចរាចរណ៍ អ្នក​ធ្វើ​ដំណើរ​គ្មាន​សល់​ផ្លូវ អាច​ធ្វើ​ដំណើរ​បាន​ទេ ទោះបី​មាន​សមត្ថកិច្ច ឈរ​ធ្វើ​ចរាចរណ៍​ក៏​ដោយ បង្ក​ឲ្យ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​។ ហើយ​ពេល​ល្ងាច​វិញ ម៉ោង​កម្មករ​កម្មការិនី​ចេញពី​ធ្វើការ​រោងចក្រ ម៉ោង​៤​និង​១០​នាទី​រសៀល រថយន្ត​ដឹក​កម្មករ បើកបរ និង​ឈប់​ដាក់​កម្មករ ឲ្យ​ឡើង​ឡាន គឺ​ឈប់​រថយន្ត​ពេញ​ផ្លូវ ចាប់ពី​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន​ក្រុង​បា​វិត គឺ​ស្ទះចរាចរណ៍ រាល់ថ្ងៃ ដោយសារ​ម៉ូតូ​កម្មករ​ផង និង​រថយន្ត​ដឹក​កម្មករ បើកបរ​គ្មាន​សណ្តាប់ធ្នាប់ បើកបរ​ពេញ​ថ្នល់​តែ​ម្តង វ៉ា​ជែង​គ្នា​មិន​ប្រកាន់​ស្តាំ ទើប​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ