ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ បើកក្នុងស្ថានភាពស្រវឹង ហើយល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យបុកជាមួយម៉ូតូ០២គ្រឿងទៀត បើកឆ្លងផ្លូវ ធ្វើឲ្យរងរបួសធ្ងន់ស្រាលតែម្តង ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៤១នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា ។
សមត្ថកិច្ច បានឲ្យដឹងថា ៖ ទី១.ម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-3457 បើកបរដោយឈ្មោះ លាង សុផាន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូ មានទីលំនៅក្នុងភូមិព្រៃស្នួល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង បើកបរពីលិចទៅកើត គ្មានពាក់មួកសុវត្ថិភាព រងរបួសស្រាល (សម្រាកព្យាបាលនៅមន្ទីរពេទ្យសោភណ្ឌអូរវ៉ាង) ម៉ូតូខូចខាតធ្ងន់ ។
២. ម៉ូតូម៉ាក SCOOPY ព៌ណប្រផេះ ពាក់ស្លាកលេខ ស្វាយរៀង 1U-3781 បើកបរដោយឈ្មោះ ទឹម សារិនស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរឆ្លងថ្នល់ពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ (សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម) ម៉ូតូខូចខាតស្រាល ។
៣.ម៉ូតូម៉ាក MIO ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-5930 បើកបរដោយឈ្មោះ ទឹម សារិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរឆ្លងថ្នល់ពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ (បាក់ជើង) (សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម) ម៉ូតូខូចខាតស្រាល ។
សមត្ថកិច្ច បានបន្តថា ម៉ូតូទាំង៣គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីដោះស្រាយពេលក្រោយ ។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ ម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1GH-3457 បើកបរប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមានជាតិអាកុល 0,600 mg/L ៕




ចែករំលែកព័តមាននេះ