ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ.បែ.ក.​ថ្នាំ.​ដើរ​លួច​ម៉ូតូ ​​​ម្ចាស់​ឃើញ​ទាន់​ដេញ​រត់​ចុះ​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ​​

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ មាន​ចោរ​ម្នាក់​ចូល​លួច​ម៉ូតូ​ប្រជាពលរដ្ឋ តែ​ព្រះ​មិន​ជួយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ ផ្អើល​អ្នក​ជិតខាង​នាំ​គ្នា​ដេញចាប់ លោក​ចោរ​ភ័យ​ស្លន់ស្លោរ ក៏​លោត​ចុះ​ក្នុង​ទឹក​កំ​ប្លោ​ក​ព្រែក​ទន្លេ​វ៉ៃ​គោ ក៏​ប៉ុន្តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ព័ទ្ធ​ចាប់​បាន​ប្រើ​ពេល​ជាង​១​ម៉ោង​ ។​…

ខេត្តស្វាយរៀង ​៖ មាន​ចោរ​ម្នាក់​ចូល​លួច​ម៉ូតូ​ប្រជាពលរដ្ឋ តែ​ព្រះ​មិន​ជួយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ ផ្អើល​អ្នក​ជិតខាង​នាំ​គ្នា​ដេញចាប់ លោក​ចោរ​ភ័យ​ស្លន់ស្លោរ ក៏​លោត​ចុះ​ក្នុង​ទឹក​
កំ​ប្លោ​ក​ព្រែក​ទន្លេ​វ៉ៃ​គោ ក៏​ប៉ុន្តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ព័ទ្ធ​ចាប់​បាន​ប្រើ​ពេល​ជាង​១​ម៉ោង​ ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ចោរ​ចូល​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​២០​នាទី​ល្ងាច​ថ្ងៃ​​​ទី​១៥​ ខែមីនា ឆ្នាំ​២០២៤ នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ។

​ប្រភព​បន្ត​ថា ក្រោយ​ពី​លួច​ម៉ូតូ​មិន​បាន​សម្រេច ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ ផ្អើល​ដល់​អ្នក​ភូមិ​ជិតខាង​ក៏​នាំ​គ្នា​ដេញចាប់ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ ក៏​រត់​ចុះ​ក្នុង​ទឹក​នៅ​ចំណុច​ខាងកើត​ស្ពាន​highway នៃ​ព្រែក​ទន្លេ​វ៉ៃ​គោ ខាងកើត​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ព័ទ្ធ​​ចាប់​ប្រើ​ពេល​ជាង​១​ម៉ោង ​ទើប​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៤​និង​៣៦​នាទី​ល្ងាច រួច​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​ ។

​ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​​ពិនិត្យ​ទឹក​ម៉ូតូ​ឃើញ​ថា ជនសង្ស័យ​មាន​សា​ធាតុ​ញៀន សង្ស័យ​ថា​បែក​ថ្នាំ ដោយ​កន្លង​មក​ជនសង្ស័យ​ធ្លាប់​ចាប់ខ្លួន​ដាក់​ពន្ធ​គារ​និង​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ម្តង​ហើយ ក៏​ប៉ុន្តែ​ពេល​ចេញពី​ពន្ធនាគារ​វិញ​មិន​រាង​​​ចាល បន្តសកម្មភាព​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​​មីនា ​២០២៤​នេះ​ ។

អត្ថបទសរសេរ ដោយ