ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់​រោងចក្រ​អប់​ផ្លែ​ឈើ ​ខូចខាត​អស់​ជាង​៣​ម៉ឺន​ដុល្លារ ​

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មានការ​ផ្អើល​ឆោឡោ​ទាំង​កណ្តាលអធ្រាត្រ​ ខណ​:​ដែល​កម្មករ​កំពុង​តែ​នាំ​គ្នា​សម្រាក​លង់លក់​នៅ​ក្នុង​បន្ទប់​រៀង​ៗ​ខ្លួន ស្រាប់តែ​មាន​អណ្តាត​ភ្លើង​ឆាបឆេះ​ចេញពី​បន្ទប់​អប់​ផ្លែ​មៀន និង​ផ្លែស្វាយ​កែវ​រមៀត ក៏​នាំ​គ្នា​ស្ទុះ​រត់​ស្រែកហៅ​គ្នីគ្នា​ឱ្យទៅ​ជួយ​ពន្លត់ភ្លើង​ ។ តែ​ដោយសារ​អគ្គិភ័យ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ទាក់ទង​ទៅ​ខាង​នគរបាល​ពន្លត់អគ្គិភ័យ…

ខេត្ត​ប៉ៃលិន ៖ មានការ​ផ្អើល​ឆោឡោ​ទាំង​កណ្តាលអធ្រាត្រ​ ខណ​:​ដែល​កម្មករ​កំពុង​តែ​នាំ​គ្នា​សម្រាក​លង់លក់​នៅ​ក្នុង​បន្ទប់​រៀង​ៗ​ខ្លួន ស្រាប់តែ​មាន​អណ្តាត​ភ្លើង​ឆាបឆេះ​ចេញពី​បន្ទប់​អប់​ផ្លែ​មៀន និង​ផ្លែស្វាយ​កែវ​រមៀត ក៏​នាំ​គ្នា​ស្ទុះ​រត់​ស្រែកហៅ​គ្នីគ្នា​ឱ្យទៅ​ជួយ​ពន្លត់ភ្លើង​ ។ តែ​ដោយសារ​អគ្គិភ័យ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ទាក់ទង​ទៅ​ខាង​នគរបាល​ពន្លត់អគ្គិភ័យ ឱ្យ​យក​រថយន្ត​ជួយ​បាញ់​ទឹក​ពន្លត់​រហូត​ដល់​ពេល​ព្រឹក ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង​ ។​

​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​រោងចក្រ​អប់​ផ្លែ​ឈើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ​បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ អ៊ី សា​វុ​ធ អាយុ​៤២​ឆ្នាំ ជា​មេការ​រោងចក្រ​អប់​ផ្លែ​ឈើ​នេះ​បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពី​កម្មករ​ធ្វើ​ការងារ​តាំ​ង​ពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ដោយ​នាំ​គ្នា​អប់​ផ្លែ​មៀន​ប៉ៃលិន និង​ផ្លែស្វាយ​កែវ​រមៀត​រួច​មក រហូត​ដល់​វេលា​ម៉ោង​៥ ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ ក៏​នាំ​គ្នា​ទទួលទាន​អាហារ​ពេល​ល្ងាច រួច​ឈប់​សម្រាក​តាម​បន្ទប់​រៀង​ៗ​ខ្លួន​។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ
មីនា ឆ្នាំ​២០៤ ស្រា​ប់​តែ​មាន​កម្មករ​ស្រែក​ឆោឡោ ដោយសារ​ឃើញ​អណ្តាតភ្លើង​ផុស​ចេញពី​បន្ទប់​អប់​ផ្លែ​ឈើ ហើយ​ក៏​នាំ​គ្នារ​ត់រក​ទឹក​ធុង និង​ទុយោ​ទឹក​បាញ់​ពន្លត់​។ ប៉ុន្តែ​ដោយសារ​នៅ​ខាងក្នុង​មាន​សុទ្ធតែ​ក្រដាស​ខ្ចប់​ផ្លែ​ឈើ​ពេញ​បន្ទប់ ទើប​មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន ក៏​ប្រញាប់​ទាក់ទង​ទៅ​ខាង​រថយន្ត​ពន្លត់អគ្គិភ័យ​ឱ្យ​ចូល​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​តែ​ម្តង ​។

​លោក​បញ្ជាក់​ទៀត​ថា ការ​បាញ់​ទឹក​ពន្លត់​នេះ ត្រូវ​ប្រើ​រថយន្ត​ចំនួន​២​គ្រឿង និង​ប្រើ​ទឹក​អស់​ចំនួន​៦​រថយន្ត ពោល​គឺ​រថយន្ត​ត្រូវ​បើក​ដឹក​ទឹក​ពន្លត់ភ្លើង​ចេញចូល​ៗ ទើប​អាច​គ្រប់គ្រង​ស្ថានភាព​អគ្គិភ័យ​ទាំងស្រុង ដោយ​បាញ់​ពន្លត់​ទាំងស្រុង​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ។ ការ​ឆាបឆេះ​នេះ លោក​សន្និដ្ឋាន​ថា ដោយសារ​តែ​មាន​បញ្ហា​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់​អប់​ផ្លែ​ឈើ​ខាងលើ ទើប​បណ្តាល​ឱ្យ​ក្លាយទៅជា​អណ្តាតភ្លើង​ឆេះ​រាលដាល​ពេញ​ក្នុង​បន្ទប់ បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា សរុប​ការ​ខូចខាត​ទាំង​ក្រដាស​ប្រអប់ សម្រាប់​អប់​ផ្លែ​ឈើ ទូ​អប់​ផ្លែ​មៀន​ប៉ៃលិន ទូ​ត្រជាក់ និង​សម្ភារ​ផ្សេង​ៗ​នៅ​ក្នុង​បន្ទប់​នោះ គិត​ជា​ថវិកា​ប្រហែល​៣៥០០០​ដុល្លារ​។ ចំណែក​ក្រដាស​ខ្ចប់​ផ្លែ​ឈើ ដែល​នៅ​សេសសល់ ត្រូវ​ទទួល​រង​ខូចខាត​ទាំងស្រុង ដោយសារ​តែ​បាញ់​ទឹក​ពន្លត់ភ្លើង​បណ្តាល​ឱ្យ​សើ។

អត្ថបទសរសេរ ដោយ