ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិ.ច​ទូក​ដឹក​អ្នក​ចំណាក​ស្រុក​នៅ​សមុទ្រ​តួក​គី​ ស្លា.ប់​មនុស្ស​២១​នាក់

1 ខែ មុន

ទី​ក្រុង​អ៊ីស្តាន់​ប៊ុល៖ មាន​ហេតុ​ការណ៍​លិច​ទូក​ដឹក​អ្នក​ចំណាក​ស្រុក​នៅ​លើ​ផ្ទៃ​សមុទ្រ​ប្រទេស​តួក​គី​ បណ្ដាល​ឱ្យស្លាប់​មនុស្ស​យ៉ាង​តិច​២១​នាក់។​ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​កុមារ​ចំនួន​៥​នាក់​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ទាំង​នោះ​ទេ​។ អាជ្ញាធរ​ប្រាប់​ថា​មនុស្ស​ពីរ​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ពីរ​នាក់​ទៀត​អាច​ហែល​ទៅ​ដល់​មាត់​ច្រាំង​ដោយ​ខ្លួន​ឯង​។​ សាក្សី​និយាយ​ថា​ទូក​មួយ​គ្រឿង​នោះ​កំពុង​បើក​បរ​នៅ​លើ​ផ្ទៃ​សមុទ្រ​សុខ​ៗ​ស្រាប់​តែ​លិច​ភ្លឹប​ទៅ​​ក្នុង​ទឹក​តែ​ម្ដង​នៅ​ពេល​ជិត​ដល់​កោះ​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​តួក​គី​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​​សមុទ្រ​អេហ្គែន (Aegean…

ទី​ក្រុង​អ៊ីស្តាន់​ប៊ុល៖ មាន​ហេតុ​ការណ៍​លិច​ទូក​ដឹក​អ្នក​ចំណាក​ស្រុក​នៅ​លើ​ផ្ទៃ​សមុទ្រ​ប្រទេស​តួក​គី​ បណ្ដាល​ឱ្យស្លាប់​មនុស្ស​យ៉ាង​តិច​២១​នាក់។​ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​កុមារ​ចំនួន​៥​នាក់​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ទាំង​នោះ​ទេ​។ អាជ្ញាធរ​ប្រាប់​ថា​មនុស្ស​ពីរ​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ពីរ​នាក់​ទៀត​អាច​ហែល​ទៅ​ដល់​មាត់​ច្រាំង​ដោយ​ខ្លួន​ឯង​។​

សាក្សី​និយាយ​ថា​ទូក​មួយ​គ្រឿង​នោះ​កំពុង​បើក​បរ​នៅ​លើ​ផ្ទៃ​សមុទ្រ​សុខ​ៗ​ស្រាប់​តែ​លិច​ភ្លឹប​ទៅ​​ក្នុង​ទឹក​តែ​ម្ដង​នៅ​ពេល​ជិត​ដល់​កោះ​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​តួក​គី​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​​សមុទ្រ​អេហ្គែន (Aegean Sea)។ រដ្ឋបាល​ថ្នាក់​មូល​ដ្ឋាន​តួក​គី​ចេញ​សេច​ក្ដី​ប្រកាស​ថា​កង​សន្តិសុខ​ជាតិ​ប្រមូល​បាន​សាក​សព​ជន​រង​គ្រោះ​សរុប​២១​នាក់​​រួម​ទាំង​កុមារ​៥​នាក់​។

គេ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​​មួយ​គ្រឿង​, ឧទ្ធម្ភាគ​ក្រ​​ពីរ​គ្រឿង,​ ​ដ្រូន​​មួយ​គ្រឿង​, ទូក​១៨​គ្រឿង​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជាង​៥រយ​នាក់​ដើម្បី​ជួយ​ស្វែង​រក​អ្នក​បាត់​ខ្លួន។ សព្វ​ថ្ងៃ​នេះ ប្រទេស​តួកគី​ទទួល​​ឱ្យ​ស្នាក់​នៅ​នូវ​ជន​ភៀស​ខ្លួន​ជិត​៤​លាន​នាក់​។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ភៀស​ខ្លួន​ពី​ប្រទេស​ស៊ីរី​ជំនាន់​បដិវត្ត​ផ្កា​ម្លិះ​នៅ​មជ្ឈិម​បូព៌ា​។ អ្នក​ចំណាក​ស្រុក​ខ្លះ​ព្យាយាម​ជិះ​ទូក​ចេញ​ពី​ប្រទេស​តួកគី​​សំដៅ​ទៅ​ប្រទេស​ក្រិច​ដើម្បី​ឆ្លង​ទៅ​រស់​នៅ​សហ​ភាព​អឺរ៉ុប​។

​​អ្នក​ខ្លះ​គ្មាន​វាសនា​បាន​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​របស់​ពួកគេ​ទេ​។ ពួកគេ​ត្រូវ​លង់​ទឹក​ស្លាប់​កណ្ដាល​សមុទ្រ​ដោយ​សារ​ការ​លិច​ទូក​​។​ ​អាជ្ញាធរ​មូល​ដ្ឋាន​ប្រាប់​ថា​ទូក​ដែល​លិច​នោះ​គឺ​លិច​បន្តិច​ម្ដង​ៗ​នៅ​ពេល​យប់​ងងឹត​​។ នៅ​​ព្រឹក​ថ្ងៃ​សុក្រ​ គេ​ឃើញ​រថ​យន្ត​គិលាន​សង្គ្រោះ (ឡាន​ពេទ្យ​) ដាក់​តម្រៀប​គ្នា​ចាំ​ទទួល​សាក​សព​។

ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ ​សកម្ម​ភាព​ជិះ​ទូក​ចំណាក​ស្រុក​ពី​​​​​តួកគីទៅ​ក្រិច​​ហាក់​ដូច​ជា​គគ្រឹក​គគ្រេង​សម្បើម​ណាស់​​​។ ឆ្មាំ​សមុទ្រ​តួកគី​ថ្លែង​ថា​ខ្លួន​ជួយ​សង្គ្រោះ ឬ​ស្ទាក់​ចាប់​ទូក​ដែល​ដឹក​មនុស្ស​រាប់​រយ​នាក់​ មាន​ក្មេង​ មាន​ចាស់​​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សមុទ្រ​មែ​ឌីទែ​រ៉ាណេ​​ជា​ទី​តាំង​ដែល​អ្នក​ចំណាក​ស្រុក​សម្រុក​ធ្វើ​ដំណើរ​​ពី​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​​ឆ្ពោះ​ទៅ​ទ្វីប​អឺរ៉ុប​​។ ប៉ុន្តែ​ដំណាក់​កាល​ដែល​អ្នក​ចំណាក​ស្រុក​ស្លាប់​​ច្រើន​ជាង​គេ​គឺ​ឆ្នាំ​២០១៥​។ កាល​នោះ ​​មនុស្ស​សម្រុក​ចាក​ចេញ​ពី​ប្រទេស​ស៊ីរី​ដើម្បី​គេ​ចេញ​ពី​សង្គ្រាម​ស៊ីវិល​។ ឆ្នាំ​២០១៦ ​សហ​ភាព​អឺរ៉ុប​​បាន​ចរ​ចា​គ្នា​ជា​មួយតួក​គី​ដើម្បី​ឱ្យតួក​គី​ជួយ​ទប់​ស្កាត់​អ្នក​ចំណាក​ស្រុក​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អឺរ៉ុប​​ផ្ដល់​​លុយ​កាក់ និងអត្ថ​ប្រយោជន៍​ដទៃ​ទៀត​ទៅ​ឱ្យ​តួក​គី​។

តួកគី និង​ក្រិច​មិន​សូវ​ត្រូវ​ធាតុគ្នា​ប៉ុន្មាន​ទេ​។ ដូច្នេះ បញ្ហា​អ្នក​ចំណាក​ស្រុក​ឆ្លង​ពី​តួក​គី​ទៅ​ក្រិច​​ជា​បញ្ហា​ធ្វើ​ឱ្យ​​មើល​មុខ​គ្នា​មិន​ចំ​​​។ ក្រិច​​ចោទ​ប្រកាន់​ថា​តួកគី​បណ្ដោយ​ឱ្យ​អ្នក​ចំណាកស្រុក​ឆ្លង​ដែន​តាម​ចិត្ត​។ ចំណែក​​តួក​គី​ចោទ​​​ថា​ក្រិច​លេង​ក្រឡា​ខូច​។ អ្នក​ចំណាក​ស្រុក​ដែល​ឆ្លង​ទៅ​ដល់​ក្រិច​ហើយ​ ក្រិច​មិន​ទទួល​យក​ទេ​ បែរ​ជា​បណ្ដេញ​ពួកគេ​ឱ្យ​ជិះ​ទូក​ត្រឡប់​ក្រោយ​វិញ​។

ប៉ុន្តែ​នៅ​ទី​បំផុត ប្រទេស​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣​ដើម្បី​បើក​ទំព័រ​សក​រាជ​ថ្មី​នៃ​ទំនាក់​ទំនង​ និង​រួម​គ្នា​ដោះ​ស្រាយ​​បាតុ​ភាព​មិន​ប្រក្រតី​នៃ​អ្នក​ចំណាក​ស្រុក​។ គេ​​គិត​ថា​បញ្ហា​នេះ​ក៏​ជា​ប្រធាន​បទ​ក្ដៅ​ផង​ដែរ​ដែល​ត្រូវ​ជជែក​គ្នា​នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​ក្រិច​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​រដ្ឋ​ធានី​អង់ការ៉ា (Ankara) ប្រទេស​តួកគី​នា​ខែ​ឧស​ភា​ខាង​មុខ​នេះ​៕

ប្រភព៖ South China Morning Post
https://www.scmp.com/news/world/europe/article/3255600/5-children-among-21-migrants-killed-after-boat-capsizes-turkeys-aegean-coast

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ