ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទួលស្វាយព្រៃ! ចោរសម័យថ្មីលួ.ចម៉ាញ៉េតូម៉ូតូម្តង អស់ជាង៥០គ្រឿង

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាចុះមកហូបបាយ ខណៈបម្រុងយកម៉ូតូជិះ ក៏ស្រាប់តែដេរ

រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាចុះមកហូបបាយ ខណៈបម្រុងយកម៉ូតូជិះ ក៏ស្រាប់តែដេរមិនឆេះ លុះអោនមើលម៉ូតូទើបដឹងថា ម៉ូតូបានបាត់ម៉ាញេតូអស់​ទៅហើយ ។

ហេតុការណ៍ខាងលើ​នេះ បង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង៣​និង​៤០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ​៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្មករសំណង់បានឱ្យដឹងថា គាត់បានជិះម៉ូតូមកធ្វើការនៅចំណុចការដ្ឋានខាងលើ ហើយបានទុកម៉ូតូនៅចំណតខាងក្រោមដែលមានសន្តិសុខយាម ខណៈពេលដែលដល់ម៉ោង កម្មករត្រូវហូបបាយ គាត់បានចុះពីលើអគាររួចដើរសំដៅទៅយកម៉ូតូ ដើម្បីជិះទៅហូបបាយ ស្របពេលនោះដែរ គាត់បានកាច់សោរម៉ូតូ ប៉ុន្តែដេមិនឆេះ ទើបគាត់អោនមើលម៉ូតូ ក៏បានឃើញម៉ូតូមានសភាពរហែកខោអាវម៉ូតូ ចំហៀងខាងឆ្វេង និងមានស្នាមកាត់ខ្សែភ្លើង និងបណ្តាច់យក​ម៉ាញ៉េតូយកទៅបាត់ ។ ភ្លាមៗ ក៏បានផ្អើលដល់ក្រុមកម្មករផ្សេងទៀត ចុះមកមើលម៉ូតូរបស់ខ្លួន ក៏ស្រាប់តែម៉ូតូរបស់ពួកគាត់បានបាត់ ម៉ាញេតូដូចៗគ្នាជាង៥០គ្រឿង ភាគច្រើនជាប្រភេទម៉ូតូ ឌ្រីមសង់ទាំងអស់ ។

បើតាមការបញ្ជាក់ពីជាងបានឱ្យដឹងថា ប្រភទម៉ូតូសង់ឌ្រីម ចាប់ពីស៊េរីឆ្នាំ២០១៤ រហូតដល់ ស៊េរីឆ្នាំ២០២២ តម្លៃម៉ាញេតូ មួយស្មើនិង​៣០ដុល្លារ ។ ចំណែក​ម៉ាញេតូ សង់ឌ្រីមចាប់ពីស៊េរីឆ្នាំ២០២៣ ដល់ ស៊េរិឆ្នាំ២០២៤ មានតម្លៃ ជាង​១០០ដុល្លារ ។

ក្នុងនោះប្រជាពលរដ្ឋនិងកម្មករមានការងឿងឆ្ងល់ថា « ការដ្ឋានខាងលើមានសន្តិសុខយាមត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាក្រុមចោរចូលលួចបានយ៉ាងស្រួលដូច្នេះ តើក្រុមចោរ​ទាំងនោះចូលបានដោយរបៀបណា» ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញា ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ