ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង អរគុណ​ក្រុម​បា.ញ់ថ្នាំ​សម្លា.ប់​មូសទូ​ទាំង​រាជធានី​ភ្នំពេញ រយៈពេល​២០​ថ្ងៃ​កន្លង​មក

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​ក្រុមការងារ បាញ់ថ្នាំ​មូស​ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ទូ​ទាំង​រាជធានី​ភ្នំពេញ​រយៈពេល​២០​ថ្ងៃ​កន្លង​មក​។ ការ​ថ្លែងអំណរគុណ​បែប​នេះ បាន​ធ្វើ​ឡើង នា​ល្ងាច​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​ក្រុមការងារ បាញ់ថ្នាំ​មូស​ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ទូ​ទាំង​រាជធានី​ភ្នំពេញ​រយៈពេល​២០​ថ្ងៃ​កន្លង​មក​។ ការ​ថ្លែងអំណរគុណ​បែប​នេះ បាន​ធ្វើ​ឡើង នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ ក្នុង​ពិធី​ជួបជុំ​ក្រុមការងារ​បាញ់ថ្នាំ​មូស​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​លើក​ឡើង​ថា កងពលតូច​លេខ​៧០ តែង​ជួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រប់​កាលៈទេសៈ​ទាំងអស់​។ ជាក់ស្ដែង​នៅ​ពេល​នេះ កងពលតូច​លេខ​៧០ បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​យុទ្ធនាការ​បាញ់ថ្នាំ​មូស​បង្ការ​ជំងឺគ្រុនឈាម​ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​បំផុត​។ សកម្មភាព​ទាំងនេះ យើង​ក៏​នឹកឃើញ មិន​ភ្លេច ចំពោះ​ការ​លះបង់​របស់​កងពលតូច​លេខ​៧០ ក្នុង​ដំណាក់កាល នៃ​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដោយ​កម្លាំង កងពលតូច​លេខ​៧០ បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ គ្រឿង​ឧបភោគបរិភោគ​ជូន​ប្រជាពលរដ្ឋ​។ ជាមួយនឹង​ការ​បាញ់ថ្នាំ​បង្ការ​ការពារ​ជំងឺ covid-19 ថែម​ទៀត​។ ជាក់ស្តែង​នៅ​ពេល​នេះ ពោល​គឺ​តប​តាម​ការ​ស្នើ​សុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍​ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រគល់​ទាំង​រថយន្ត កម្លាំង​ព្រមទាំង ម៉ាស៊ីន​សម្រាប់​បាញ់​មូស ដើម្បី​បើក​យុទ្ធនាការ​បាញ់ថ្នាំ​មូស នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រហូត​ទទួល​បាន​បញ្ចប់​ដោយ​ជោគជ័យ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ក្រោយ​យុទ្ធនាការ ដែល​ប្រើប្រាស់​រយៈពេល​២០​ថ្ងៃ នៃ​ការ​បាញ់ថ្នាំ​មូស​នេះ​ឃើញ​ថា ជំងឺគ្រុនឈាម បាន​ថយ​ចុះ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ត្រេកអរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​កងពលតូច​លេខ​៧០ ដែល​បាន​ខិតខំ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនា នៃ​ការ​បាញ់ថ្នាំ​មូស​នេះ ក៏​ដូច​ជា​ការ​ដាស់តឿន​ក្រើនរំលឹក ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន អោយ​ចេះ​បង្ការ​ខ្លួន ដើម្បី​គិត​ឱ្យ​រួច​ផុត​ពី​ជំងឺគ្រុនឈាម​នេះ​ផង​ដែរ ។

ចំពោះ​កងពលតូច​លេខ​៧០ ដែល​ចុះ​យុទ្ធនា នៃ​ការ​បាញ់ថ្នាំ​មូស​នេះ ចំនួន​២៨​នាក់ ត្រូវ​បាន​លោក ឃួ​ង ស្រេង នាំ​យក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មក​ប្រគល់​ជូន​ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល ។

គូរ​បញ្ជាក់​ថា ក្រុមការងារ ដែល​មាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងពលតូច​លេខ​៧០ បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស ការពារ​ជំងឺគ្រុនឈាម​នៅ​ទូ​ទាំង ១០៥​សង្កាត់ កាលពី​ថ្ងៃ​២៣​កុម្ភៈ ហើយ​បាន​បញ្ចប់​យុទ្ធនាការ កាលពី​ថ្ងៃ​ទី​១២ មីនា ២០២៤​នេះ តាម​ការ​ចង្អុលបង្ហាញ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ទៅ​លើ​សុខមាលភាព​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ