ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មេម៉ាយ ថន ដា​រ៉ា ភ្ជាប់ពាក្យ​ជាមួយ​អតីត​ព្រះ​​ចៅអធិការ​វត្ត១​រូប​​​ធ្លាប់​មាន​ងារ​ជាស​ម្តេច​សង្ឃ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ អ្នក​នាង ថន ដា​រ៉ា បងស្រី​បង្កើត​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ដ៏​មាន​ប្រជាប្រិយភាព ថន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ អ្នក​នាង ថន ដា​រ៉ា បងស្រី​បង្កើត​របស់​ពិធី​ការិនី​ល្បីឈ្មោះ​ដ៏​មាន​ប្រជាប្រិយភាព ថន ល​ក្ខិ​ណា បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង ឈ្មោះ ឃី សុវណ្ណ​រតនា បន្ទាប់​ពី​លែងលះ​ដោយ​ស្ងប់ស្ងាត់​ជាមួយ​អតីត​ស្វាមី​ជា​មន្ត្រីជាន់ខ្ពស់​ជនជាតិ​ថៃ ដែល​រៀប​ការ​កាលពី​ថ្ងៃ​ឆ្នាំ​២០១៦ ដោយ​អ្នក​នាង​បាន​រស់នៅ​ស្ពាយ​ឈ្មោះ​មេម៉ាយ​តាំងពី​ឆ្នាំ​២០១៩​មក
​ម្ល៉េះ ។

ចំពោះ​ពិធី​ភ្ជាប់ពាក្យ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ភាគច្រើន​មិន​ធ្លាប់​បានដឹង និង​ឮ​ពី​ដំណឹង​លែងលះ​របស់​អ្នក​នាង ថន ដា​រ៉ា នោះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​មហាជន​គួរតែ​ភ្ញាក់ផ្អើល​នោះ គឺ​ប្រវត្តិ​មិនធម្មតា​របស់​គូ​ដណ្តឹង​អ្នក​នាង​ថន ដា​រ៉ា តែ​ម្តង ។

តើ​លោក​អ្នក​ចំណាំបាន​ទេ​ថា គាត់​ជា​អ្នក​ណា?
អនាគត​ស្វាមី​របស់​អ្នក​នាង​ថន ដា​រ៉ា គឺជា​បុគ្គល​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ទូ​ទាំង​សាកលលោក​នោះ គឺ​លោក​បណ្ឌិត ឃី សុវណ្ណ​រតនា បច្ចុប្បន្ន​ជា​ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

មុន​ពេល​ក្លាយ​ខ្លួន​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក​បណ្ឌិត​ធ្លាប់​មាន​ងារ​ជា​សម្ដេចព្រះ​មហា​អរិយវង្ស និង​ជា​ព្រះ​ចៅអធិការ​វត្ត​មង្គល​វ័ន ហៅ​វត្ត​ស្វាយ​ដង្គំ តែ​លោក​បណ្ឌិត​បាន​លាចាក​សិក្ខាបទ​កាលពី​ខែសីហា ឆ្នាំ​២០២៣ ។

លោក​បណ្ឌិត ធ្លាប់​ជា​ព្រះសង្ឃ​ខ្មែរ​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកប្រាជ្ញ​ខ្មែរ​មួយ​រូប ដែល​មានចំណេះ​ដឹង​យ៉ាង​ទូលំទូលាយ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដោយ​បាន​បួស​រៀន​ជាង​៣០​វង្សា​ទាំង​នៅ​កម្ពុជា និង​តាម​បណ្តា​ប្រទេស​នានា​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​លោក​បណ្ឌិត​មាន​សមត្ថភាព​ចេះ​និយាយ​និង​អាច​ប្រើប្រាស់​ភាសាបរទេស រហូត​ដល់​១០​ភាសា រួម​មាន​៖ អង់គ្លេស បារាំង ឥណ្ឌា ស្រី​លង្កា ភូមា ថៃ ឡាវ វៀតណាម ចិន រួម​ទាំង​ភាសាបាលី និង​សំស្ក្រឹត ។

លោក​បណ្ឌិត ធ្លាប់​មាន​តំណែង​ជា​អគ្គលេខាធិការ​រង​ថេរ​សភា​ពុទ្ធសាសនា​នៃ​កម្ពុជា លោក​បណ្ឌិត បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ អនុ​បណ្ឌិត និង​បណ្ឌិត​នៅ​ប្រទេស​ស្រី​លង្កា និង​ប្រទេស​ឥណ្ឌា​។

ជុំវិញ​ទំនាក់ទំនង​ជាមួយ​អ្នក​នាង ថន ដា​រ៉ា វិញ គឺ​ចាប់តាំងពី​ចុងឆ្នាំ​២០២៣​មក អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ ក៏​ដូច​ជា​មន្ត្រី​ក្នុង​ជួ​រដ្ឋាភិបាល តែងតែ​ឃើញ​គូរ​ស្នេហ៍​អ្នក​ទាំង​ពីរ​បណ្តើ​គ្នា​ជា​គូ​យ៉ាង​ត្រសង​មិន​ថា​កម្មវិធី​តូច​ធំ ឬ​ដំណើរ​កម្សាន្ត​ក្នុង​និង​ក្រៅប្រទេស​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ អ្នក​ទាំង​ពីរ​មិន​ទាន់​បើកចំហរ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម ៕ ដោយ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ