ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមពល​ទាំង ៥ ដែល​អ្នក​អាច​ផ្តល់​ឱ្យ​កូន !

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អារម្មណ៍​ស្រឡាញ់ គឺជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​សុខភាព​របស់​កុមារ ។ មាន​វិធី​ជា​ច្រើន​ដើម្បី​បង្ហាញ​ការ​យកចិត្តទុកដាក់​របស់​អ្នក ដែល​លើស​ពី​ការ​ឱ្យ​ស្ករ​គ្រាប់ និង​នំ​ខេ​ក ។ ខាងក្រោម​នេះ…

រាជធានី​ភ្នំពេញ ៖ អារម្មណ៍​ស្រឡាញ់ គឺជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​សុខភាព​របស់​កុមារ ។ មាន​វិធី​ជា​ច្រើន​ដើម្បី​បង្ហាញ​ការ​យកចិត្តទុកដាក់​របស់​អ្នក ដែល​លើស​ពី​ការ​ឱ្យ​ស្ករ​គ្រាប់ និង​នំ​ខេ​ក ។ ខាងក្រោម​នេះ គឺជា​រឿងរ៉ាវ ក៏​ដូច​ជា​ថាមពល​ទាំង ៥ ដែល​អ្នក​អាច​ផ្តល់​ឱ្យ​កូន​របស់​អ្នក ៖

១. ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ដែល​អ្នក​អាច​ការពារ​កូន​របស់​អ្នក​ពី​ជំងឺឆ្លង​ដែល​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ។ វ៉ាក់សាំង អាច​រៀបចំ​ប្រព័ន្ធ​ការពារ​របស់​កូន​អ្នក ដើម្បី​ទទួលស្គាល់ និង​ទប់ទល់​នឹង​មេរោគ​អាក្រក់​ជា​ច្រើន​ប្រភេទ ដែល​ធ្លាប់​បាន​ឈឺ និង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ ។

២. ភាព​ធន់ ៖ ស្ត្រេ​ស ពេល​ខ្លះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ធ្ងន់ធ្ងរ ឬ​បន្ត​កើត​មាន វា​អាច​ក្លាយទៅជា ភាព​តានតឹង​ដែល​មាន​ជាតិពុល ។ ស្ត្រេ​ស អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ផ្លាស់​ប្តូរ​របៀប​គិត​មិនល្អ ហើយ​ការ​លូតលាស់​ខួរក្បាល និង​រាង​កាយ​ក៏​អាច​មាន​បញ្ហា​ផង​ដែរ ។ សូម​ជួយ​ពួក​គេ​ឱ្យ​ទទួល​បាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួនឯង ហ្វឹកហាត់​ភាព​អត់ធ្មត់ ព្រមទាំង​ប្រឈម ហើយ​ដោះស្រាយ​បញ្ហា​នានា​ដោយ​មាន​ប្រសិទ្ធភាព ។ ជួយ​ពួក​គេ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ដ៏​រឹង​មាំ រាប់អាន​មិត្ត​ថ្មី បង្កើត​ក្រុមគាំទ្រ​-​ជាមួយ​អ្នក និង​ជាមួយ​មនុស្ស​ពេញវ័យ និង​មិត្ត​ភ័ក្តិ​ដទៃ​ទៀត ។

៣. ការ​យល់ចិត្ត ៖ ការ​ជួយ​ក្មេង​ៗ​ឱ្យ​បង្កើត​ការ​យល់ចិត្ត អាច​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជីវិត ។ ការ​យល់ចិត្ត គឺជា​សមត្ថភាព​ក្នុង​ការ​យល់​ពី​គំនិត អារម្មណ៍ និង​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ។ វា​ជួយ​កុមារ​ឱ្យ​ភ្ជាប់ និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​តាម​របៀប​វិជ្ជមាន ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង ។ វា​ថែម​ទាំង​ជួយ​ការពារ​ការ​លំអៀង​ដែល​បង្ក​គ្រោះថ្នាក់ និង​ការ​រើសអើង​ជាតិ​សាសន៍​ទៀត​ផង ។ ការ​អាន​សៀវភៅ​ជាមួយ​កូន​របស់​អ្នក គឺជា​វិធី​មួយ ដើម្បី​ជួយ​បង្កើត​ការ​យល់ចិត្ត ។

៤. កាយសម្បទា​មាំមួន ៖ សកម្មភាព​រាង​កាយ និង​លំ​ហាត់ប្រាណ មាន​ឥទ្ធិពល និង​អត្ថ​យោជន៍​ខ្លាំង​ណាស់​លើ​រាង​កាយ និង​ខួរក្បាល​របស់​កុមារ ។ វា​ជួយ​បង្កើត​សាច់ដុំ ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​ភាព​បត់បែន​បាន​ល្អ​ប្រសើរ ។ វា​ក៏​ជួយ​ការពារ​កូន​អ្នក​ពី​បញ្ហា​ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​កុមារ ដែល​អាច​នាំ​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ផង​ដែរ ។ សកម្មភាព​រាង​កាយ និង​ការ​ហាត់ប្រាណ ក៏​ជួយ​កាត់​បន្ថយ​ភាព​តានតឹង បង្កើន​អារម្មណ៍ល្អ និង​ជួយ​កុមារ​ឱ្យ​ផ្តោតអារម្មណ៍​នៅ​សាលា​បាន​ល្អ​ប្រសើរ ។ កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦ ឆ្នាំ​ឡើង​ទៅ​គួរ​ហាត់ប្រាណ​កម្រិត​មធ្យម​ទៅ​ខ្លាំង​យ៉ាងតិច ៦០ នាទី​ក្នុង​មួយ​ថ្ងៃ ។

៥. ការ​យល់​ដឹង​អំពី​ផែនដី ៖ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ចំណេះដឹង ដែល​ពួក​គេ​អាច​ជួយ​សង្គ្រោះ​ភព​ផែនដី​ដែល​ពួក​គេ​កំពុង​រស់នៅ​បាន ។ ចិញ្ចឹម​បីបាច់​ការ​គោរព​ធម្មជាតិ ដោយ​ចំណាយពេល​នៅ​ខាងក្រៅ​នៅ​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន ។ ពិភាក្សា​អំពី​ព័ត៌មាន​ដែល​ពួក​គេ​បានឮ​អំពី​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ និង​ខ្យល់ព្យុះ ។ ភាគច្រើន​ជួយ​ពួក​គេ​ផ្តោត​លើ​ដំណោះស្រាយ ។ នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​អំពី​អនាគត និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ថាមពល ដើម្បី​ធ្វើ​សកម្មភាព ៕ ប្រភព ៖ healthychildren

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕