ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម អំពាវនាវ​រួម​គ្នា​លើក​ស្ទួយ​ប្រពៃណី​អាពាហ៍​ពិពាហ៍​​ក្នុង​សង្គម​ខ្មែរ​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​នាម​​ជា​អ្នក​សិ​ល្បៈ​មួយ​រូប ​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើការ​អំពាវ​នាវ​ឲ្យ​មានការ​រួម​គ្នា​លើក​ស្ទួយ​ប្រពៃណី និង​ទំនៀមទំលាប់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ ខ​ណៈ​ពេល​ដែល​ទម្រង់​មួយ​នេះ ​ក្រសួង​វប្បធម៌​កំពុង​រៀបចំ​ចុះ​ក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក​មរតក…

រាជធានីភ្នំពេញ ៖ ក្នុង​នាម​​ជា​អ្នក​សិ​ល្បៈ​មួយ​រូប ​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើការ​អំពាវ​នាវ​ឲ្យ​មានការ​រួម​គ្នា​លើក​ស្ទួយ​ប្រពៃណី និង​ទំនៀមទំលាប់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ ខ​ណៈ​ពេល​ដែល​ទម្រង់​មួយ​នេះ ​ក្រសួង​វប្បធម៌​កំពុង​រៀបចំ​ចុះ​ក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក​មរតក ​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គ​ការ​យូ​នី​ស្កូ UNESCO ក្នុង​ពេល​ឆាប់​ៗ​នេះ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា ដើម្បី​រក្សា​បាន​នៅ​ប្រពៃណី និង​ទំនៀមទម្លាប់​តាម​តំបន់​នៃ​អាពាហ៍​ពិពាហ៍​ក្នុង​សង្គម​ខ្មែរ សូម​ចូលរួម​លើក​ស្ទួយ​ទាំងអស់​គ្នា មាន​ដូច​ជា​អ្នក​សម្អាងការ អ្នកភ្លេង​ការ អ្នក​រៀប​ពិធីការ រួម​ទាំង​លោក​អាចារ្យ លោក​មហា គ្រប់​ខេត្ត​តំបន់ និង​ជា​ពិសេស ​ម្ចាស់​មង្គលការ​ត្រូវ​រើស ​សំលៀក​បំពាក់​អោយ​បាន​ត្រឹមត្រូវ​តាម​ប្រពៃណី និង​ទំនៀមទម្លាប់​ ចៀសវាង​ប៉ះ​ប្រពៃណី និង​ទំនៀម​ទម្លាប់​ប្រទេស​ជិតខាង ។  

ជា​ការ​កត់សម្គាល់​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ត្រៀម​រៀបចំ «​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ» បញ្ជី​បេតិកភណ្ឌ​ពិភពលោក មរតក​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ UNESCO ក្នុង​ពេល​ឆាប់​ៗ​នេះ ។

​​ក្រោយ​ពី​ការ​ចុះបញ្ជី​បេតិកភណ្ឌ​នៃ​អង្ក​ការ UNESCO យើង​នឹង​រក្សា​បាន​នូវ​បវេណី ប្រពៃណី​ទំនៀមទំលាប់​ទៅ​តាម​តំបន់​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ ជា​ពិសេស ​ចូលរួម​លើក​ស្ទួយ​វង់ភ្លេង​ការ​បូរាណ ក្បួនខ្នាត​រៀប​អាពាហ៍ពិពាហ៍ អ្នក​ពិធី​ការ​ទៅ​តាម​ក្បួនច្បាប់​ត្រឹមត្រូវ និង​ជា​ពិសេស​ ទប់ស្កាត់​អោយ​បាន​នូវ​ម្ចាស់​មង្គលការ និង​សម្អាងការ​ដែល​ត្រូវ​រើស​សំលៀក​បំពាក់​ក្នុង​កម្មវិធី​មង្គល អោយ​បាន​ត្រឹមត្រូវ​តាម​ប្រពៃណី និង​ទំនៀមទំលាប់ចៀស​វាង​ប៉ះ​ប្រពៃណី និង​ទំនៀមទំលាប់​ប្រទេស​ជិតខាង ។

គួ​របញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​រៀបចំ​សិក្ខាសាលា ស្តី​ពី​“​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ​”​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ នៅ​ទីស្តីការក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ដែល​មាន​វាគ្មិន​កិត្តិយស​ចូលរួម មាន​ដូច​ជា អ្នក​ស្រាវជ្រាវ អ្នកភ្លេង​ការ អ្នក​ផ្នួង និង​លោកតា​អាចារ្យ​សរុប​ចំនួន​១២​រូប​។

សិក្ខា​សិលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ៖ ១-រួម​គ្នា​សិក្សា​ស្វែង​យល់​ចែករំលែក​បទ​ពិសោធន៍ អំពី«​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ​»​ ដ្បិត​កិច្ច​ពិធី​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ប្លែក​ៗ​គ្នា ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​។  ២-រួម​គ្នា​គិត​អំពី​យន្តការ​អភិរក្ស​មរតក​វប្បធម៌ ពោល​“​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ​”​ឲ្យ​បាន​គង់វង្ស​ទៅ  អនាគត ​។ រួម​គ្នា​គិត​នោះ គឺ​មិន​សំដៅ​តែ​ម្ចាស់​មរតក ឬ​អ្នក​ប្រតិបត្តិ​ដូច​ជា​លោកតា​អាចារ្យ អ្នកភ្លេង អ្នក​ផ្នួង​នោះ​ទេ គឺ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ ។

៣-ប្រមូល​ធាតុ​ចូល​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​រៀបចំ​ឯកសារ​អំពី​អាពាហ៍ពិពាហ៍​ខ្មែរ​ ដើម្បី​ស្នើ​សុំ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​។ ៤-ផ្សព្វផ្សាយ​ទូទៅ​អំពី​មរតក​វប្បធម៌​អរូបី​នៅ​កម្ពុជា និង​អំពី​អនុសញ្ញា​២០០៣​នៃ​អង្គការ​យូ​ណេ​ស្កូ ស្តី​អំពី «កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបីយ»​ដែល​កម្ពុជា​បាន​ចូល​ជា​រដ្ឋ​ភាគី​តាំងពី​ឆ្នាំ​២០០៦​ ។

យោង​តាម​ឯកសារ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្នុង​សង្គម​ខ្មែរ តាម​ប្រពៃណី​ខ្មែរ ពិធី​រៀប​មង្គល​នេះ​ត្រូវធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ តាម​កម្មវិធី​ដូច​ខាងក្រោម​៖

ថ្ងៃ​ទី​១-​ជា​ថ្ងៃ​ចូល​រោង គឺ​ថ្ងៃ​ដែល​គេ​ដង្ហែ​កូន​ក​ម្លោះ​ចូល​ទៅ​រោង​ដែល​គេ​សង់​នៅ​ក្បែរ​ផ្ទះ​កូនក្រមុំ​មុន​នឹង​នាំ​ឡើង​ទៅ​ផ្ទះ​ខាង​ស្រី​ ។ នៅ​ពេល​ដង្ហែ​នោះ​មាន​ភ្លេង​លេង​កំដរ​ផង​។

ថ្ងៃ​ទី​២-ជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ពិធី​មាន​ដូច​ជា​៖ ពិធី​លើក​កំណត់​ពិធី​សែន​ជំនាងផ្ទះ ពិធី​សែនដូនតា ពិធីស៊ីស្លា ពិធីកាត់សក់​ពិធីសូត្រមន្ត និង​ពិធី​រៀប​ភោជនាហារ​ជូន​ភ្ញៀវ ។

សម្រាប់​ថ្ងៃ​ទី​៣-ជា​ថ្ងៃ​ផ្ទឹមដែល​គេ​មាន​រៀបចំ​ពិធី​ដូច​តទៅ​៖ ពិធីលាងជើង​ឲ្យ​កូនប្រុស ពិធី​សំពះ​ផ្កាស្លា ពិធី​រាំ​បើក​វាំងនន ពិធីបង្វិលពពិល ពិធី​សែន​ចងដៃ ឬ​សែន​កួចដៃ​ពិធី​ធ្វើ​ធ្មេញ ពិធី​បុក​ល័​ក្ខ ពិធី​រៀប​ផ្លែ​ឈើ​ពិធី​បាចផ្កា​ស្លា និង​ពិធី​តោង​ស្បៃ​ចូល​ក្នុង​បន្ទប់ ៕ ​

អត្ថបទសរសេរ ដោយ